ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ និងបញ្ជាកម្លាំងភ្លាមៗ ទប់ស្កាត់ទឹកស្ទឹងព្រែកត្នោត ហក់ឡើងខ្លាំង

ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានឲ្យទឹកជន់លិចលំនៅដ្ឋាន ប្រជាពលរដ្ឋ ក្នុងខណ្ឌដង្កោ ខណៈទឹកស្ទឹងព្រែកត្នោត បានហក់ឡើងយ៉ាងខ្លាំង ដែលជាការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរទៅដល់ពលរដ្ឋ។

លោក ឃួង ស្រេង បានណែនាំអាជ្ញាធរដែនដី មន្ទីរជំនាញ កងកម្លាំងប្រដាប់អាវុធ រួមគ្នាទប់ទំនប់ ស្ទឹងព្រែកត្នោត និងបញ្ជាអាជ្ញាធរ សហការជាមួយកងកំលាំង ដាក់តង់បាំង ក្នុងទឹកត្រង់ជើងទំនប់ សង្កត់បាវខ្សាច់ពីលើការពារ ឬបិទរុននាគឲ្យបានជាប់ ជៀសវាងទឹកហូរច្រោះខាងក្រោម ការពារឲ្យរឹងមាំជៀសវាង ការគំរាមកំហែងដោយទឹក ដែលនឹងអាចនាំឲ្យមានគ្រោះមហន្តរាយ ដល់ពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងនេះ។

បន្ថែមនេះ លោកក៏បានធ្វើការអំពាវនាវ ឲ្យពលរដ្ឋទាំងអស់ ក៏ដូចជាអាជ្ញាធរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយនេះ ។ មានន័យថា បើមានហានិភ័យអ្វីកើតឡើង គឺអាចបញ្ជៀសទាន់ពេលវេលា។

គួរឲ្យដឹងថា ការហក់ឡើងខ្លាំង នូវទឹកជំនន់ព្រែកត្នោតនេះ ដោយសារតែការបើកទ្វាទឹក នៅខេត្តកំពង់ស្ពឺ ។ ក្នុងនោះដែរ ក៏មានកងកម្លាំង ដែលចុះជួយអន្តរាគមន៍ ទប់ទំនប់ស្ទឹងព្រែកត្នោតនេះ ក្រៅពីអាជ្ញាធរខណ្ឌដង្កោ និងមន្ទីរ ពាក់ព័ន្ធ ហើយក៏នៅមានកម្លាំងទាហាចំនួន ៣០០នាក់ផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *