ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ ហាមរថយន្តដឹកធ្ងន់ ឆ្លងកាត់ផ្លូវលេខ២០អា ខណៈមានទឹកហូរកាត់

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចហាមធ្វើចរាចរណ៍ចំពោះរថយន្តធុនធំដឹកធ្ងន់ៗ ឆ្លងកាត់ផ្លូវលេខ២០អា ចាប់ពីយប់ថ្ងៃទី២៥ ខែតុលា តែអាចធ្វើចរាចរណ៍ បានចំពោះរថយន្តធន់តូច និងម៉ូតូ។ ការសម្រេចបែបនេះ ខណៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពទឹកទាំងយប់ កាលពីយប់មិញនេះ។

កំណាត់ផ្លូវលេខ២០អា ដែលត្រូវបិទនេះ ចាប់ពីរង្វង់មូលកួរស្រូវ ឆ្លងកាត់សង្កាត់រលួស និងសង្កាត់គងណយ ខណ្ឌដង្កោ ទៅផ្សារកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ហើយការសម្រេចមិនឲ្យធ្វើចរាចរណ៍ចំពោះឡានធំដឹកទំនិញ ឆ្លងកាត់ផ្លូវលេខ២០អានេះ ដោយសារស្ថានភាពទឹកជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង និងហូរកាត់កំណាត់ផ្លូវមួយនេះហើយ។

ប៉ុន្តែតែទោះបីជាយ៉ាងណាក្តី នៅម៉ោង១១យប់នេះ លោក លឹម គានហោ បានសម្រេចបិទទ្វារទឹកជាច្រើននៅខេត្តកំពង់ស្ពឺ ដើម្បីកាត់បន្ថាយការលិចលង់ខ្លាំងនៅយប់នេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *