ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជួយឧបត្ថម្ភដល់ការព្យាបាលជំងឺតារាកំប្លែង នាយ តាក់ស៊ី ដែលកំពុងសម្រាកនៅមន្ទីរពេទ្យព្រះកេតុមាលា

សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជួយឧបត្ថម្ភដល់ការព្យាបាលជំងឺតារាកំប្លែង នាយ តាក់ស៊ី ដែលកំពុងសម្រាកនៅមន្ទីរពេទ្យព្រះកេតុមាលា។ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឱ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះសួរសុខទុក្ខ នាយ តាក់ស៊ី នៅមន្ទីរពេទ្យព្រះកេតុមាលាផ្ទាល់។ គាត់មានជំងឺប្រចាំកាយលើសសម្ពាធឈាម ទឹកនោមផ្អែម និងខ្សោយតម្រងនោម ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទទួលបន្ទុកចំណាយទាំងអស់ទាំងក្នុងការព្យាបាល និងការឧបត្ថម្ភបន្ថែមសម្រាប់ជីវភាពប្រចាំថ្ងៃក្នុងពេលព្យាបាលជំងឺនេះដែរ។

adm

Leave a Reply

Your email address will not be published. Required fields are marked *