ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ដឹកនាំក្រុមការងារសង្កាត់ ចុះពិនិត្យផ្លូវមួយខ្សែ មានប្រវែងប្រហែល២០០ម៉ែត្រ រងនៅកាលិចទឹក ស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងដាក់គ្រឿងចក្រកាយតាមបណ្តោផ្លូវខាងលើ ដើម្បីដាក់លូរំដោះទឹកកុំឲ្យមានការជន់លិច ជាហេតុធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនោះ មានការលំបាកធ្វើដំណើរ និងប្រកបមុខរបរផ្សេងៗ។
លោក វ៉ា សាវឿន បានឲ្យដឹងថា កន្លងមកផ្លូវខាងលើមិនដែលមានការលិចនោះទេ ក្រោយពីប្រជាពលរដ្ឋចាក់ដីលប់បឹងរបស់គាត់ធ្វើឲ្យភ្លៀងមកម្តងៗលិចផ្លូវចូលផ្ទះបែបនេះ។ ដោយសារតែឃើញការលំបាករបស់ប្រជាពលរដ្ឋបែបនេះ ទើបលោកដឹកនាំកម្លាំងចុះពិនិត្យ និងដាក់គ្រឿងចាក់កាយជាប្រព័ន្ធលូ ដើម្បីរំដោះទឹកចេញងាយស្រួលក្នុងការធ្វើដំណើរ។
ក្នុងការកាយដាក់លូខាងលើ អាជ្ញាធរសង្កាត់ចោមចៅទី៣ សូមសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវខាងលើមេត្តាសហការទាំងអស់គ្នា ដើម្បីឲ្យមានភាពងាយស្រួលក្នុងការស្ថាបនា និងរំដោះទឹកលែងមានការជនលិចទីនោះទៀត៕