រាជធានីភ្នំពេញ ៖ រថយន្ត Mazda BF50 THUNER មួយគ្រឿងបោះពួយក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ត្រង់ចំណុចស្តុបផ្លូវបំបែកជាបួន និងស្ថានភាពផ្លូវរាងកោងទៀត ក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរបាំងថ្មមួយផ្ទាំងខ្ទាតទៅគន្លងផ្លូវម្ខាងទៀត ចំណែកឯរថយន្តបង្កបានផ្ទុះបែកពោងសុវត្ថិភាព និងបាក់កាឡេកង់មុខខាងឆ្វេងបើកទៅមុខលែងរួច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០០:២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវ២៧១ ត្រង់ចំណុចស្តុបទំនប់ទឹក ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អ្នកដំណើរដែលឃើញហេតុការណ៍បានប្រាប់ក្រុមការងារខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកម៉ាស្ដារ (Mazda BT-50 THUNER) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BI-4422 បើកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណ បានបោះពួយក្នុងល្បឿនយ៉ាងលឿន តាមបណ្ដោយផ្លូវ២៧១ ទិសដៅពីស្ពានស្ទឹងមានជ័យ ឆ្ពោះទៅច្រមុះក្បាលថ្នល់ ខណៈមកដល់ចំណុចស្តុបទំនប់ទឹកកន្លែងកើតហេតុខាងលើ ស្រាប់តែរេចង្កូតបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរបាំងថ្មមួយផ្ទាំងខ្ទាតទៅលើគន្លងផ្លូវម្ខាងទៀត ចំណែកឯអ្នកបើកបររថយន្ត មិនដឹងថាត្រូវរបួសកន្លែងណា ឬក៏អត់នោះទេ ដោយក្នុងរថយន្តបង្កបានផ្ទុះបែកពោងសុវត្ថិភាពចំហៀងខាងឆ្វេង និងពោងសុវត្ថិភាពចេញពីដៃចង្កូតរថយន្តថែមទាំងផង រួមទាំងខូចខាតយ៉ាងដំណំ បាក់កាឡេកង់មុខខាងឆ្វេង បើកទៅមុខលែងរួច ។ ប្រភពដដែលបន្តថា ភ្លាមៗនោះគេអ្នកបើកបរបានប្រញាប់ប្រញាល់ប្រមូលសម្ភារៈរបស់ខ្លួនចេញពីក្នុងរថយន្តបង្ក ហើយគេចចេញពីកន្លែងកើតហេតុបាត់ទៅ បន្សល់ទុកតែរថយន្តកណ្ដាលផ្លូវ ។ […]
ព័ត៌មានជាតិ
ឃាត់ខ្លួនក្មេងទំនើង២ក្រុមករណីវាយគ្នាទៅវិញទៅមកនៅក្នុងខ័ណ្ឌដូនពេញ
ភ្នំពេញ៖ ក្មេងទំនើង២ក្រុមត្រូវកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនក្រោយពីពួកគេប្រើអំពើហិង្សាវាយគ្នាទៅវិញទៅមកបណ្តាលឲ្យរងរបួស។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៤នឹង៤០នាទីទាបភ្លឺថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចតំបន់បឹងកកថ្មី ក្បែរហាងកាហ្វេអាម៉ាហ្សូន ផ្លូវ១៦៩ ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។ សមត្ថកិច្ចខណ្ឌដូនពេញបានឲ្យដឹងថា៖ នៅវេលាម៉ោងកើតហេតុខាងលើមានក្រុមក្មេងទំនើង២ក្រុម មួយក្រុមមានគ្នា៤នាក់ និងមួយក្រុមទៀតមានគ្នា៦នាក់ បានចេញពីផឹកស៊ីនៅម្តុំត្រើយម្ខាងជិតសណ្ឋារគារសុខា ខណ្ឌជ្រោយចង្វារ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ក្មេងទំនើងទាំងពីរក្រុមបានប្រព្រិត្តអំពើហិង្សា វាយគ្នាទៅវិញទៅមកបណ្តាលអោយមានរបួសស្នាម។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលនគរបាលស្រះចកបានចុះទៅដល់នឹងឃាត់ខ្លួនបាន០៥នាក់តែម្តង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធីបន្ត៕
រក្សាទុកថ្នាំញៀននៅជាប់ខ្លួនត្រូវនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួននឹងចាប់យកថ្នាំញៀនចំនួន១កញ្ចប់ ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលាម៉ោង២២ និង០០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។សមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យមាន ឈ្មោះ ហ៊ុយ រិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ (ដកហូតក្រាម០១កូនថង់តូច) ។ ជននេះត្រូវសមត្ថកិច្ចឃាត់បានខណៈកម្លាំងកំពុងធ្វើការល្បាតក្នុងមូលដ្ឋាន។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
ក្រុមឈ្មួញល្បិចខ្ពស់លួចនាំចូលឡានអត់ពន្ធពីវៀតណាម ១ខែលួចនាំចូលឡានជិត២០គ្រឿង ដោយពាក់លេខនគរបាលជាតិ និង ខ ម គ្រប់ឡានពេលនាំចូល ហើយជួលអ្នកបើកបរជំនាញបើកក្នុងល្បឿន១៥០ ទៅ១៦០គីឡូម៉ែត្រក្នុង១ម៉ោងឲ្យបើកឡានទាំងនោះចូលមក
ការបង្ក្រាបនេះធ្វើឡើងនៅម៉ោង១៖១៥នាទីយប់ ឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការបញ្ជាផ្ទាល់ពីលោកប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ។ ប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់ឃាត់រថយន្តគ្មានពន្ធនាំចូលចំនួនពីរគ្រឿង រួមមានរថយន្ត Chevrolet ផលិតឆ្នាំ ២០១៩ និងរថយន្ត Lexus GS 300 នៅចំណុច ភូំមិពោធិ៍ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ សូមបញ្ជាក់ថា ម្ចាស់រថយន្តឈ្មោះ ម៉ៅ វណ្ណៈ ហៅសុខគា បានធ្វើសកម្មភាពលួចនាំចូលរថយន្តអត់ពន្ធកន្លងមកជាញឹកញាប់ ដោយប្រើល្បិចបំភាន់ភ្នែកសមត្ថកិច្ច ប្រកបដោយបច្ចេកទេសខ្ពស់ តែទោះជាយ៉ាងក្តី ក៏មិនអាចគេចផុតពីសមត្ថកិច្ចគយចល័តតំបន់៦ ឡើយ។ សកម្មភាពរបស់ឈ្មួញដ៏មានល្បិចខ្ពស់នេះ បានជួលអ្នកបើកបរ យ៉ាងស្ទាត់ជំនាញបើកក្នុងល្បឿន១៥០ ទៅ១៦០គីឡូម៉ែត្រក្នុង១ម៉ោង ក្នុងស្ថានភាពមេឃកំពុងភ្លៀង និងយប់ងងឹតផង ដោយមិនខ្វល់ពីការគ្រោះថ្នាក់ចំពោះអ្នកដទៃ។ តាមចម្លើយសារភាពរបស់ម្ចាស់ និងអ្នកបើកបរ បានឲ្យដឹងថា ក្នុងមួយខែខ្លួនលួចនាំចូលរថយន្តមកពីប្រទេសវៀតណាមបានចំនួន ពី១៧ ទៅជាង២០គ្រឿង ដោយយកស្លាកលេខ នគរបាលជាតិ និង ខ […]
ក្រសួងធនធានទឹក៖ ពីថ្ងៃនេះដល់ថ្ងៃទី១១ ខែសីហា ភ្លៀងបន្តធ្លាក់រាយប៉ាយពីតិចទៅច្រើន សូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ ក្រសួងបានឲ្យដឹងថា តាមរយៈនៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះធ្វើឱ្យ៖ ១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C, សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C។ ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតបរិមាណកើនឡើង ពីតិចទៅច្រើនជាលំដាប់ ទន្ទឹមនឹងវិសាលភាពរីករាយប៉ាយផងដែរ។ ២. បណ្ដាខេត្តទៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C, សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន។ ៣. បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C, សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅបង្គួរ។ ដោយឡែក នៅថ្ងៃទី០៥-០៦ ខែសីហា អាចនឹងមានភ្លៀងខ្លាំងកើតឡើង។ ជាមួយគ្នានេះ ក្រសួងអំពាវនាវសូមប្រជាពលរដ្ឋ បន្ដប្រុងប្រយ័ត្នចំពោះបាតុភូត […]
នគរបាលខណ្ឌចំការមន ឃាត់បុរសជនសង្ស័យជនជាតិចិន ចំនួន២នាក់ ករណីចាប់ជំរិត និងរំដោះជនរងគ្រោះបានម្នាក់
ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌចំការមន ធ្វើការបង្រ្កាបជនជាតិចិន ចំនួន២នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ ពីជនរងគ្រោះជនជាតិចិនដូចគ្នា ចំនួន៣ម៉ឺនដុល្លារ និងរំដោះបានបុរសរងគ្រោះបានម្នាក់ កាលវេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ចំណុចផ្សារយីហោឆែវភាយជីងជៀ ក្នុងផ្សាចិន ក្បែរកោះពេជ្រផ្លូវ៧៨ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ នគរបាលខណ្ឌចំការមន បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ TANG DEWEN ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវ៥១កែង៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ EJ.1131456។ ចំណែកជនសង្ស័យទាំង២នាក់ ទី១. ឈ្មោះ Fang ShiQi ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងផ្សាចិន ផ្លូវ៧៨ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរទេសចរណ៍ កាន់លិខិឆ្លងដែនលេខ EC.0962064។ ២. ឈ្មោះ […]
ក្រសួងសុខាភិបាល ប្រកាសថាអ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ទៀតហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ
ភ្នំពេញ ៖ ក្រោមកិច្ចប្រឹងប្រែងរបស់កងទ័ពអាវសអ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ទៀតហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។ នេះបើយោងតាមការជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ។ ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជំងឺទាំង៤នាក់ដែលព្យាបាលឱ្យជាសះស្បើយនេះ ជាបុរសជនជាតិខ្មែរ រួមមាន៖ * អាយុ ២៩ឆ្នាំ មានអាសយដ្ឋាននៅស្រុកព្រៃកប្បាស ខេត្តតាកែវ * អាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅស្រុកអង្គរបូរី ខេត្តតាកែវ * អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី * អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បុរសទាំង៤នាក់ខាងលើ ជាអ្នកដំណើរមកពីប្រទេសរុស្ស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា។ ពួកគេត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ បើតាមការជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ម្សិលមិញនេះ រកមិនឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ ករណីថ្មីនោះទេ។ ក្រសួងសុខាភិបាលបានឱ្យដឹងថា មកដល់ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ […]
បាក់មែកឈើនៅក្នុងបរិវេណស្ថានទូតបារាំងសង្កត់លើរថយន្ត០២គ្រឿង ក្នុងខណៈមេឃកំពុងភ្លៀង
ភ្នំពេញ៖ រថយន្តចំនួន០២គ្រឿងបានរងការខូចខាត ដោយសារតែដើមឈើដ៏ធំមួយដើមបានបាក់មែកសង្កត់លើខណៈកំពុងធ្វើដំណើរពេលមេឃកំពុងតែធ្លាក់ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្នុងស្ថានទូតបារាំងទល់មុខអគារបេះដូងកាល់ម៉ែត ផ្លូវលេខ៨០កែងមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុនោះបានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញរថយន្តចំនួន០២គ្រឿងដែលរងការខូចខាតដោយសារតែមេឈើដ៏ធំមួយដើមបាក់ចេញពីក្នុងស្ថានទូតបារាំង ធ្លាក់ចំសង្កត់លើនោះ មានរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ និងរថយន្តGX470 ពណ៌ស ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាដែលរថយន្តហាយឡែនឌ័របើកពីលិចមកកើតតាមផ្លូវលេខ៨០ ចំណែករថយន្តGX470 បើកពីកើតទៅលិច ឆ្លងកាត់ភ្លើងស្តុបដែលកំពុងតែលោតខៀវ គាប់ជួនពេលនោះស្រាប់តែស្រាប់តែមេឃឈើដែលគេដឹងថាជាដើមគ្រាប់បែក ឬក៏គេហៅថាដើមគីនីន ដ៏ធំនៅក្នុងបរិវេណស្ថានទូតបារាំង បានបាក់ចេញពីរបងដ៏ខ្ពស់របស់ស្ថានទូតបណ្តាលឲ្យសង្កត់លើរថយន្តទាំងពីរគ្រឿងនោះរងការខូចខាត និងបង្កជាការកកស្ទះនៅចំណុចផ្លូវនោះផងដែរ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងទៀតថា អ្នកដែលរួមដំណើររួមទាំងអ្នកបើកបរនៅក្នុងរថយន្តទាំង០២គ្រឿងនោះ មិនត្រូវបានរងរបួសនោះទេ ប៉ុន្តែរថយន្តត្រូវរងការខូចខាតដោយសារតែមែកឈើនោះបានធ្លាក់សង្កត់ពីលើ។ បន្ទាប់ពីកើតហេតុភ្លាមៗ អាជ្ញាធរមូលដ្ឋានជាពិសេស លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ចែងកម្លាំងចុះមកដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយសម្រួលចរាចរណ៍ក៏ដូចជាចាត់ចែងផ្នែកជំនាញដើម្បីអាកាត់មែកឈើទាំងនោះ ដើម្បីសម្រួលចរាចរណ៍ឡើងវិញផងដែរ៕
រថយន្តកុងទីន័របែកកង់រ៉េចង្កូតបុករថយន្តពីរគ្រឿងទៀត
ព័ត៌មានបឋម(ខេត្តកំពង់ធំ ) គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤:៣០នាទីទៀបភ្លឺថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩៧.១៩៨ ចំណុចភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។រថយន្តទាំង៣គ្រឿងនេះរួមមាន។ទី១-រថយន្តម៉ាក ហុីយិនដាយ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ 2BH-3217 របស់ក្រុមហ៊ុនវីរៈប៊ុនថាំ បេីកបរដោយឈ្មោះ ជាវ ថាច ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្វាយជ្រុំ សង្កាត់ព្រៃដំបង ក្រុងមុខកំពូល ខេត្តកណ្ដាល (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ)ទី២-រថយន្តម៉ាក សាំយ៉ុង ពណ៌ស្លែ ពាក់ផ្លាកលេខភ្នំពេញ2AA-1130 ដឹកជ្រូកសាច់ ហើយអ្នកបើកបរបញ្ចូនទៅមន្ទីរពេទ្យ ។ទី៣-រថយន្តម៉ាក ហ្វុយសូ ក្បាលពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ 3E-6450 សណ្ដោងសឺមីរ៉ឺម៉ក ពណ៌លឿងលាយក្រហមចាស់ ពាក់ផ្លាកលេខភ្នំពេញ 4A-5664 ដឹកកុងទីន័រ ពណ៌ក្រហមចាស់ (ក្រុមហ៊ុនដឹកជញ្ចូន L.M.H) អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនពីកន្លែងកើតហេតុ។មូលហេតុបង្កឡើងដោយរថយន្តម៉ាកហ្វុយសូ បើកបរក្នុងទិសដៅពីកើតទៅលិចបែកកង់វ៉េចង្កូត ទៅបុករថយន្តហុីយុនដាយដែលកំពុងធ្វើដំណើរពីលិចទៅកើតបណ្ដាលឱ្យរថយន្តហ្វុយសូ ក្រឡាប់ចំកណ្ដាលទ្រូងផ្លូវផ្នែកខាងត្បូង បន្ទាប់មករថយន្តសាំយ៉ុង ដឹកជ្រូកសាច់ ដែលកំពុងធ្វើដំណើរពីលិចទៅកើត បុកចំកន្ទុយរថយន្តហ្វុយសូ (V1) […]
ឪពុកបង្កើតចិត្តតិរឆ្ឆាន ចាប់រំលោភកូនស្រីតាំងពីតូចរហូតពេញក្រមុំ ជួនកាលរំលោភនៅមុខម្តាយ «ទោះកូនលើកដៃសំពះ សុំអង្វរពុកអើយអាណិតកូនផង កុំធ្វើបាបកូន ខ្ញុំកូនពុកណាពុក»
ភ្នំពេញ ៖ ក្មេងស្រី២នាក់បងប្អូន ត្រូវឪពុកបង្កើតចាប់រំលោភតាំងពីតូចរហូតពេញក្រមុំ ជួនកាលធ្វើឡើងនៅមុខប្អូនប្រុស និងម្តាយទៀតផង ជាមួយនឹងពាក្យគំរាមសម្លាប់ចោលទាំងពូជ បើហ៊ានយករឿងនេះ ទៅប្រាប់អ្នកផ្សែង។ តែយ៉ាងណា នៅពេលនេះក្មេងស្រីរងគ្រោះទាំង២នាក់នេះ បានរួចផុតពីក្រញាំឪពុកកំណាចហើយ និងកំពុងស្នាក់នៅក្នុងអង្គការមួយ ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាននីតិសម្បទា។ យោងតាមហ្វេសប៊ុកផេកអង្គការ Afesip Cambodia ដែលបង្ហោះ មានខ្លឹមសារថា «តើយើងគួរតែបន្ទោសម្តាយ ឬទេ? ម្ខាងប្តីធ្លាប់កម្សត់នឹងគ្នា ម្ខាងកូនស្រី បើហ៊ានផ្តេសផ្តាសគេអារ.កកូន វេទនាចិត្តពេកហើយសម្រាប់ស្ត្រីជាម្តាយ និងកូនស្រី ដែលមានពុកតិរឆ្ឆានបែបនេះ»។ នាងតូចអាយុ១៥ឆ្នាំ ត្រូវពុកបង្កើតបៀតបៀនទាំងពីរនាក់បងប្អូន និងរំលោភជាច្រើនដងតាំងពីតូច។ ពេលសួរនាងថា ហេតុអ្វីមិនស្រែក ឬប្រាប់ម្តាយ…? នាងប្រាប់ថា “ស្រែកឯណា បើកាំបិតគាត់ភ្ជង់កខ្ញុំជាប់ បើខ្ញុំប្រាប់គេ ឬប្រាប់ម៉ែ គាត់នឹងសម្លាប់ម្តាយ និងប្អូនខ្ញុំចោលទាំងអស់។ ខ្ញុំខ្លាចពុកខ្ញុំណាស់ គាត់ផឹកស្រាវាយធ្វើបាបខ្ញុំ និងម៉ែរាល់ថ្ងៃ”។ ពេលសួរថា តើកម្លាំងចិត្តអ្វីដែលធ្វើឲ្យកូនប្រាប់ម្តាយបាន…? នាងប្រាប់ថា “នៅថ្ងៃនោះ ពុកផឹកស្រា ទាត់ម៉ែចំកញ្ចឹងករហូតម៉ែសន្លប់ ពេលម៉ែសន្លប់ គាត់មកចាប់ខ្ញុំរំលោភ ខ្ញុំខំស្រែករើបម្រះ គាត់វាយខ្ញុំ ហើយយកកាំបិតភ្ជង់កខ្ញុំ ខ្ញុំលើកដៃសំពះពុក សុំអង្វរពុកអើយអាណិតកូនផង […]