ព័ត៌មានជាតិ

នគរបាលខណ្ឌចំការមន ឃាត់បុរសជនសង្ស័យជនជាតិចិន ចំនួន២នាក់ ករណីចាប់ជំរិត និងរំដោះជនរងគ្រោះបានម្នាក់

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌចំការមន ធ្វើការបង្រ្កាបជនជាតិចិន ចំនួន២នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ ពីជនរងគ្រោះជនជាតិចិនដូចគ្នា ចំនួន៣ម៉ឺនដុល្លារ និងរំដោះបានបុរសរងគ្រោះបានម្នាក់ កាលវេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ចំណុចផ្សារយីហោឆែវភាយជីងជៀ ក្នុងផ្សាចិន ក្បែរកោះពេជ្រផ្លូវ៧៨ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

នគរបាលខណ្ឌចំការមន បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ TANG DEWEN ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវ៥១កែង៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ EJ.1131456។ ចំណែកជនសង្ស័យទាំង២នាក់ ទី១. ឈ្មោះ Fang ShiQi ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងផ្សាចិន ផ្លូវ៧៨ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរទេសចរណ៍ កាន់លិខិឆ្លងដែនលេខ EC.0962064។ ២. ឈ្មោះ Zhang Song ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវលេខ51 សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ មុខរបរ គ្រឿងអេឡិចត្រូនិច កាន់លិខិតឆ្លងដែនលេខ EE 2725212។

លោក យិន សាន អធិការនគរបាលខណ្ឌចំការមន បានឱ្យដឹងថា នគរបាលពាក្យប៉ុស្តិ៍ បានទទួលពាក្យ បណ្ដឹងផ្ទាល់មាត់ ពីបងប្រុសជនរងគ្រោះ ជាជនជាតិចិនថា សង្ស័យមានជនជាតិចិនដូចគ្នា បានចាប់ជំរិតប្អូនគាត់ និងទារលុយចំនួន៣ម៉ឺនដុល្លារ តែខ្លួនបានវេរលុយអោយជាង១ម៉ឺនយ័ន (លុយចិន) តែដោយខ្លាចវាយកលុយ ហើយមិនព្រមព្រលែងវិញ។

ក្រោយមកក៏បានសុំគោលការណ៍ លោកព្រះរាជអាជ្ញាអមសាលាដំបូង ធ្វើការសុំចូលហាងម៉ាស្សា១កន្លែង នៅសង្កាត់ទន្លេបាសាក់ ក៏ធ្វើការឃាត់បានជនជាតិចិន២នាក់ និងរំដោះជនរងគ្រោះបានម្នាក់ យកមកអធិការដ្ឋាននគរបាលខណ្ឌ ផ្នែកព្រហ្មទណ្ឌ ដើម្បីសាកសួរនាំ។

លោក ផន អូន អធិការរង ទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងថា បានហៅអ្នកបកប្រែភាសាចិន ស្ដាប់ការរៀបរាប់ជនរងគ្រោះ ដែលរំដោះចេញពីដៃជនសង្ស័យថា មុនកើតហេតុនៅព្រឹកថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០២០ ដើរតាមផ្លូវមកដល់ចំណុចផ្សារ យីហោឆែវភាយជីងជៀ ក៏មានជនសង្ស័យ២នាក់ ជនជាតិចិនដូចគ្នា មកចាប់ខ្លួនរួចដាក់ចូលរថយន្ត១គ្រឿង មិនចាំម៉ាកហើយបិទមុខស្គាល់កន្លែងណា និងអោយតេទៅរកគ្រួសារ ដាក់លុយចូលកុងជនសង្ស័យ៣ម៉ឺនដុល្លារទើបដោះលេងវិញ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវកម្លាំងយើងបានកសាងសំណុំរឿង បញ្ជូលទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *