ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួននឹងចាប់យកថ្នាំញៀនចំនួន១កញ្ចប់ ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលាម៉ោង២២ និង០០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យមាន ឈ្មោះ ហ៊ុយ រិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ (ដកហូតក្រាម០១កូនថង់តូច) ។ ជននេះត្រូវសមត្ថកិច្ចឃាត់បានខណៈកម្លាំងកំពុងធ្វើការល្បាតក្នុងមូលដ្ឋាន។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
Related Articles
ព័ត៌មានសង្គម កម្លាំងអាវុធហត្ថខណ្ឌសែនសុខបង្ក្រាបល្បែងសុីសងខុសច្បាប់ឃាត់ខ្លួនមនុស្សប្រុសស្រី៣៧នាក់
ភ្នំពេញ ៖ ទីតាំងលួចបើកលេងល្បែងសុីសង(បៀ)ដោយខុសច្បាប់មួយកន្លែង ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌសែនសុខ រួមជាមួយកម្លាំងអាជ្ញាធរខណ្ឌសែនសុខ ចុះទៅបង្ក្រាប និងឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបានចំនួន៣៧នាក់ រួមជាមួយវត្ថុតាង ។ប្រតិបត្តិការបង្ក្រាបទីតាំងល្បែងខាងលើ បានប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងឃ្លាំងមួយកន្លែងតាមផ្លូវបេតុង ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ក្នុងប្រតិបត្តិការខាងលើ ឃើញវត្តមាន កម្លាំងអាវុធហត្ថខណ្ឌសែនសុខ និងលោកអភិបាលខណ្ឌសែនសុខ និងមន្ត្រីសាលាខណ្ឌ ហើយក៏មិនអនុញ្ញាតិឲ្យអ្នកសារព័ត៌មានចូលទៅក្នុងបរិវេណឃ្លាំងនោះឡើយ សូម្បីតែព័ត៌មានលម្អិត ក៏មិនទម្លាយប្រាប់ដែរ ។តែបើតាមមន្ត្រីអាវុធហត្ថគ្រាន់តែឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ ឃាត់មនុស្សញៀនល្បែងបានចំនួន៣៧នាក់ ក្នុងនោះប្រុស១៣នាក់ ស្រី២៤នាក់ រួមជាមួយវត្ថុតាង បៀ ជាច្រើនហ៊ូរ ។ក្រោយពីឃាត់អ្នកញៀនល្បែងបានទាំង៣៧នាក់ រួចនាំទៅកាតិយាល័យជំនាញ អាវុធហត្ថក្រុងភ្នំពេញ ដើម្បីបន្តនីតិវិធី ៕
តាមសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជានិងតបតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សក់ ចន្ទកញ្ញារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជយ័លោក លាប ប៊ុនណ្ណារិទ្ធប្រធានគណៈកម្មការផ្សារជម្ពូវន្ត័ បាន…
(ភ្នំពេញ) អនុវត្តន៍តាមសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជានិងតបតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សក់ ចន្ទកញ្ញារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជយ័នាព្រឹកថ្ងៃសៅរ៍ទី១៨ខែកុម្ភះឆ្នាំ២០២៣លោក លាប ប៊ុនណ្ណារិទ្ធប្រធានគណៈកម្មការផ្សារជម្ពូវន្ត័ បានដឹកនាំបងៗសណ្តាប់ធ្នាប់ផ្សារចុះផ្សព្វផ្សាយ ពន្យល់អំពីការស្កេនQR កូដដើម្បីភ្ជាប់ telegram ជាមួយថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ដែលអាចទទួលបានដំណឹងពត៌មានថ្មីៗ ស្តីអំពីសកម្មភាពរបស់ថ្នាក់ដឹកនាំក្នុងកិច្ចខិតខំបំរើបងប្អូនប្រជាពលរដ្ឋនិង ក្នុងការកសាងប្រទេសជាតិអភិវឌ្ឍន៍ទៅមុខជាបន្តបន្ទាប់។យោងតាមការរៀបរាប់របស់បងប្អូនអាជីវករដែលលក់ដូរនៅក្នុងផ្សារ ជម្ពូវន្ត័ ពួកគាត់មានការសប្បាយរីករាយជាខ្លាំងដែលបានទទួលពត៌មានថ្មីៗពីថ្នាក់ដឹកនាំ និងសុំចូលរួមគាំទ្រជានិច្ចជាមួយរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិយើងអោយបានជឿនលឿនទៅមុខជានិច្ច។ជាពិសេសសុំថ្លែងអំណរគុណដល់ លាប ប៊ុនណ្ណារិទ្ធ ដែលលោកតែងតែប្រកាសប្រាប់នៅកិច្ចការនានាដែលរាជរដ្ឋាភិបាលដាក់ចេញមកបានឆាប់រហស័និងទាន់ពេលវេលា។តាមទិន្ននយ័សរុបបងប្អូនអាជីវករបានចូលរួមប្រហែលជាង១៥០នាក់។ដោយ% ទូច រ៉ាវុធ
ដៃគូស្រាវជ្រាវអន្ដរជាតិចូលរួមក្នុងកិច្ចការអភិរក្សប្រាសាទព្រះធាតុបារាយណ៍…
(ស្រុកស្រីសន្ធរ):ប្រាសាទព្រះធាតុបារាយណ៍ស្ថិតក្នុងភូមិស្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលស្ថិតក្នុងដែនដីអតីតរាជធានីខ្មែរសម័យកណ្ដាលមានឈ្មោះថា «ស្រីសន្ធរ»។ បា្រសាទព្រះធាតុបារាយណ៍ប្រហែលកសាងនៅសតវត្សទី១១ ក្នុងរចនាបថបាភួន ប៉ុន្តែ ត្រូវបានគេកែររៀបទីធ្លារាងទ្រវែងនៅពីមុខតួប្រាសាទ ក្នុងន័យគោរពបូជាដល់ពុទ្ធសាសនាវិញ នៅសម័យក្រោយ (សតវត្សទី១៤-១៥)) ក្នុងពេលព្រះពុទ្ធសាសនាថេរវាទគោរពបូជាខ្លាំង ក្នុងប្រទេសកម្ពុជា។ ដោយសារមានជំនឿពីប្រជាពលរដ្ឋក្នុងមូលដ្ឋានចំពោះប្រាសាទព្រះធាតុបាយការណ៍ ពួកគាត់សង់ដំបូលប្រក់ពីស័ង្កសី ប្រក់ការពារទឹកភ្លៀងស្រក់ចូលក្នុងប្រាសាទ ក៏ប៉ុន្តែដំបូលនោះចាស់ទ្រុឌទ្រោមខ្លាំង ខូច បាក់ ធ្លុះធ្លាយ ធ្វើឲ្យទឹកភ្លៀងហូរចូលក្នុងប្រាសាទ។ លុះដល់ឆ្នាំ២០២០ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានជំនួយថវិកាពីគម្រោងដៃគូ មានឈ្មោះថា «គម្រោងស្រាវជ្រាវរាជធានីសម័យកណ្ដាល និង បុរាណដ្ឋានជុំវិញ» ដែលដឹកនាំដោយលោកបណ្ឌិត Martin Polkinghorne ជួយឧបត្ថម្ភថវិកាកសាងដំបូលថ្មីប្រក់ក្បឿង ក្នុងគោលបំណងអភិរក្សប្រាសាទ ទប់ស្កាត់ទឹកភ្លៀងហូរចូលប្រាសាទ ក៏ដូចជាផ្ដល់លក្ខណៈងាយស្រួលដល់ការចូលគោរពបូជារបស់ប្រជាពលរដ្ឋផងដែរ។ សូមជម្រាបថា លោកបណ្ឌិត Martin Polkinghorne គឺជាអ្នកស្រាវជ្រាវជនជាតិអូស្រ្តាលី ដែលមានបទពិសោធន៍ស្រាវជ្រាវក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន និងបានចូលរួមបណ្ដុះបណ្ដាលជំនាញដល់និស្សិតក៏ដូចជាមន្ត្រីជំនាញខ្មែរជាច្រើនទៀត។ប្រភព:monks