ព័ត៌មានជាតិ

ដៃគូស្រាវជ្រាវអន្ដរជាតិចូលរួមក្នុងកិច្ចការអភិរក្សប្រាសាទព្រះធាតុបារាយណ៍…

(ស្រុកស្រីសន្ធរ):ប្រាសាទព្រះធាតុបារាយណ៍ស្ថិតក្នុងភូមិស្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលស្ថិតក្នុងដែនដីអតីតរាជធានីខ្មែរសម័យកណ្ដាលមានឈ្មោះថា «ស្រីសន្ធរ»។ បា្រសាទព្រះធាតុបារាយណ៍ប្រហែលកសាងនៅសតវត្សទី១១ ក្នុងរចនាបថបាភួន ប៉ុន្តែ ត្រូវបានគេកែររៀបទីធ្លារាងទ្រវែងនៅពីមុខតួប្រាសាទ ក្នុងន័យគោរពបូជាដល់ពុទ្ធសាសនាវិញ នៅសម័យក្រោយ (សតវត្សទី១៤-១៥)) ក្នុងពេលព្រះពុទ្ធសាសនាថេរវាទគោរពបូជាខ្លាំង ក្នុងប្រទេសកម្ពុជា។ ដោយសារមានជំនឿពីប្រជាពលរដ្ឋក្នុងមូលដ្ឋានចំពោះប្រាសាទព្រះធាតុបាយការណ៍ ពួកគាត់សង់ដំបូលប្រក់ពីស័ង្កសី ប្រក់ការពារទឹកភ្លៀងស្រក់ចូលក្នុងប្រាសាទ ក៏ប៉ុន្តែដំបូលនោះចាស់ទ្រុឌទ្រោមខ្លាំង ខូច បាក់ ធ្លុះធ្លាយ ធ្វើឲ្យទឹកភ្លៀងហូរចូលក្នុងប្រាសាទ។ លុះដល់ឆ្នាំ២០២០ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានជំនួយថវិកាពីគម្រោងដៃគូ មានឈ្មោះថា «គម្រោងស្រាវជ្រាវរាជធានីសម័យកណ្ដាល និង បុរាណដ្ឋានជុំវិញ» ដែលដឹកនាំដោយលោកបណ្ឌិត Martin Polkinghorne ជួយឧបត្ថម្ភថវិកាកសាងដំបូលថ្មីប្រក់ក្បឿង ក្នុងគោលបំណងអភិរក្សប្រាសាទ ទប់ស្កាត់ទឹកភ្លៀងហូរចូលប្រាសាទ ក៏ដូចជាផ្ដល់លក្ខណៈងាយស្រួលដល់ការចូលគោរពបូជារបស់ប្រជាពលរដ្ឋផងដែរ។ សូមជម្រាបថា លោកបណ្ឌិត Martin Polkinghorne គឺជាអ្នកស្រាវជ្រាវជនជាតិអូស្រ្តាលី ដែលមានបទពិសោធន៍ស្រាវជ្រាវក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន និងបានចូលរួមបណ្ដុះបណ្ដាលជំនាញដល់និស្សិតក៏ដូចជាមន្ត្រីជំនាញខ្មែរជាច្រើនទៀត។ប្រភព:monks

adm

Leave a Reply

Your email address will not be published. Required fields are marked *