ព័ត៌មានជាតិ

ឪពុកបង្កើតចិត្តតិរឆ្ឆាន ចាប់រំលោភកូនស្រីតាំងពីតូចរហូតពេញក្រមុំ ជួនកាលរំលោភនៅមុខម្តាយ «ទោះកូនលើកដៃសំពះ សុំអង្វរពុកអើយអាណិតកូនផង កុំធ្វើបាបកូន ខ្ញុំកូនពុកណាពុក»

ភ្នំពេញ ៖ ក្មេងស្រី២នាក់បងប្អូន ត្រូវឪពុកបង្កើតចាប់រំលោភតាំងពីតូចរហូតពេញក្រមុំ ជួនកាលធ្វើឡើងនៅមុខប្អូនប្រុស និងម្តាយទៀតផង ជាមួយនឹងពាក្យគំរាមសម្លាប់ចោលទាំងពូជ បើហ៊ានយករឿងនេះ ទៅប្រាប់អ្នកផ្សែង។ តែយ៉ាងណា នៅពេលនេះក្មេងស្រីរងគ្រោះទាំង២នាក់នេះ បានរួចផុតពីក្រញាំឪពុកកំណាចហើយ និងកំពុងស្នាក់នៅក្នុងអង្គការមួយ ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាននីតិសម្បទា។

យោងតាមហ្វេសប៊ុកផេកអង្គការ Afesip Cambodia ដែលបង្ហោះ មានខ្លឹមសារថា «តើយើងគួរតែបន្ទោសម្តាយ ឬទេម្ខាងប្តីធ្លាប់កម្សត់នឹងគ្នា ម្ខាងកូនស្រី បើហ៊ានផ្តេសផ្តាសគេអារ.កកូន វេទនាចិត្តពេកហើយសម្រាប់ស្ត្រីជាម្តាយ និងកូនស្រី ដែលមានពុកតិរឆ្ឆានបែបនេះ»។

នាងតូចអាយុ១៥ឆ្នាំ ត្រូវពុកបង្កើតបៀតបៀនទាំងពីរនាក់បងប្អូន និងរំលោភជាច្រើនដងតាំងពីតូច។ ពេលសួរនាងថា ហេតុអ្វីមិនស្រែក ឬប្រាប់ម្តាយ…? នាងប្រាប់ថា “ស្រែកឯណា បើកាំបិតគាត់ភ្ជង់កខ្ញុំជាប់ បើខ្ញុំប្រាប់គេ ឬប្រាប់ម៉ែ គាត់នឹងសម្លាប់ម្តាយ និងប្អូនខ្ញុំចោលទាំងអស់។ ខ្ញុំខ្លាចពុកខ្ញុំណាស់ គាត់ផឹកស្រាវាយធ្វើបាបខ្ញុំ និងម៉ែរាល់ថ្ងៃ”។

ពេលសួរថា តើកម្លាំងចិត្តអ្វីដែលធ្វើឲ្យកូនប្រាប់ម្តាយបាន…? នាងប្រាប់ថា “នៅថ្ងៃនោះ ពុកផឹកស្រា ទាត់ម៉ែចំកញ្ចឹងករហូតម៉ែសន្លប់ ពេលម៉ែសន្លប់ គាត់មកចាប់ខ្ញុំរំលោភ ខ្ញុំខំស្រែករើបម្រះ គាត់វាយខ្ញុំ ហើយយកកាំបិតភ្ជង់កខ្ញុំ ខ្ញុំលើកដៃសំពះពុក សុំអង្វរពុកអើយអាណិតកូនផង កុំធ្វើបាបកូនទៀត ខ្ញុំកូនពុកណាពុក ពុកខ្ញុំគាត់មិនស្តាប់ទេ គាត់មើលទូរស័ព្ទបណ្តើរចាក់ចម្រៀងលឺៗ ហើយគាត់រំលោភខ្ញុំចំពោះមុខប្អូនប្រុសស្រីខ្ញុំ តែខ្ញុំរើខ្លាំងៗ ម៉ែប្រហែលដឹងខ្លួនពីសន្លប់ គាត់ស្រែកពីក្រៅមកថា ពុកវាធ្វើអីកូន ពុកឆ្លើយថា គ្មានធ្វើអីទេ នៅឲ្យស្ងៀម បើហ៊ានចេញមកអញកាប់សម្លាប់ទាំងអស់គ្នា គាត់ឆ្លើយបណ្តើរធ្វើសកម្មភាពរំលោភខ្ញុំបណ្តើរ”។

នាងនិយាយមិនចេញក្រៅតែពីពាក្យថា ក្នុងមួយជីវិតនេះ ខ្ញុំសុំមិនជួបគាត់ដាច់ខាត ..ខ្ញុំសុំចប់..គ្មានពាក្យនិយាយទេទៅពុកទៀតទេ…។ ពេលនេះ នាងបានមកដល់មណ្ឌលស្តារនីតិសម្បទា របស់អង្គការអាហ្វេស៊ីប ដើម្បីទទួលសេវាគាំពារ រួមមានការថែទាំសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ជំនួយផ្នែកច្បាប់ ការបណ្តុះបណ្តាលជំនាញ និងការលើកទឹកចិត្តផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *