(ភ្នំពេញ) កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានបេីកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ហេីយត្រូវបានក្រុមឧក្រិដ្ឋជនបាញ់រះមកលេីសមត្ថកិច្ចបណ្តាលអោយស្លាប់ ១នាក់។ ចំណែកក្រុមជនល្មេីសចំនួន៣នាក់ត្រូវបានឃាត់ខ្លួន ករណីនេះ បានកេីតឡេីងនៅតាមបណ្តោយផ្លូវព្រៃស ខណ្ឌដង្កោ កាលពីវេលាម៉ោងជាង ៧យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ សមត្ថកិច្ចដែលស្លាប់ឈ្មោះ មិច ឆាយភីវ័យ តួនាទីនាយរងការិយាល័យផ្សព្វផ្សាយអប់រំ នៃមន្ទីរប្រឆាំងគ្រឿងញៀន។ លោក ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនយុត្តិធម៌ បានបញ្ជាក់ថាករណីនេះ គឺសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានឡើងប្រកាសតាមវិទ្យុទាក់ទង អោយកម្លាំងសមត្ថកិច្ច ពង្រាយកម្លាំងជួយតាមឃាត់រថយន្តក្រុមជនសង្ស័យមួយក្រុម ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ 0365 បន្ទាប់ពីក្រុម ទាំងនោះ មានការផ្ទុះអាវុធជាមួយសមត្ថកិច្ច ពេលចុះបង្ក្រាបគ្រឿងញៀន ។ លុះសមត្ថកិច្ចខាងមន្ទីរ ដេញរថយន្តខាងលើ រហូតដល់ចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ច ខណ្ឌដង្កោ ជួយស្ទាក់ឃាត់បានតែម្តង ដោយឃាត់បានមនុស្ស ០៣នាក់។
Related Articles
កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ដែលប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ (ប្លន់) នៅខេត្តកំពត…
(ស្វាយរៀង): ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះស្រាវជ្រាវ និងបង្ក្រាប ដោយឃាត់បានជនសង្ស័យបាន ០១នាក់ ប្រុស នៅភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ដែលបានប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ (ប្លន់) នៅចំណុចភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ដោយភ្ជង់ប្លន់យកគ្រឿងអលង្ការ លុយ និងទូរស័ព្ទ រួចរត់គេចខ្លួន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានប្រគល់ជូននាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សង្ស័យស្រវឹងស្រាបេីកបរបេីកបររថយន្តក្នុងល្បេីនលឿនខ្វះការប្រុងប្រយ័ត្នបុករះរថយន្ត៤គ្រឿងនឹងរទេះទឹកអំពៅ១គ្រឿងរងការរូចខាតយ៉ាងដំណំ…
(ភ្នំពេញ): រថយន្តម៉ាស្តាមួយគ្រឿងអ្នកបើកបរស្រវឹងស្រា បើកលឿនជ្រុលបុករះរថយន្តចំនួន៤គ្រឿង ម៉ូតូរទេះទឹកអំពៅ១គ្រឿង ក្នុងដំណើរស្របទិសគ្នាទាំងអស់ រងខូចខាតដំណំ ហើយមានរថយន្តមួយគ្រឿងផ្លោងឡើងសួនទ្រូងផ្លូវ កាលពីវេលាម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយននតបង្កម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-9537 បើកពីជើងទៅត្បូង ល្បឿនលឿន អ្នកបើកបរស្រវឹង ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយ រថយន្តព្រុស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BF-5012 ផ្លោងឡើងសួនទ្រូងផ្លូវ ហើយបន្តទៅបុក រុឺម៉កម៉ូតូទឹកអំពៅ ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-2259 រួចបន្តទៅបុកពីក្រោយរថយន្តម៉ាក ម៉ាកវីស្តូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-5414 និងរថយន្តម៉ាកព្រុស ម៉ាកកាមរីហាយប្រីដ បន្ថែមទៀត ក្នុងដំណើរស្របទិសគ្នាទាំងអស់ ។ ក្នុងហេតុការណ៍ខាងលើ រថយន្តចំនួន៣គ្រឿង និងម៉ូតូរទេះទឹកអំពៅ១គ្រឿងរងខូចខាតដំណំ […]
ប្រមុខរដ្ឋាភិបាលកម្ពុជា កោតសរសើរចំពោះសា្ថប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំចូលរួមបំពេញការងារជូនសង្គម
សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តី នៃកម្ពុជាក្នុងឱកាស “ ទិវាសេរីភាពសារព័ត៌មានពិភពលោក ” លើកទី២៨ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានមានប្រសាសន៍ឲ្យតម្លៃដ៏ធំធេង ចំពោះស្ថាប័នសារព័ត៌មាន ដោយសម្តេចតេជោ សូមកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះសា្ថប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំចូលរួម បំពេញការងារ ជូនសង្គម ក្នុងការបំពេញភារកិច្ច ហើយដកស្រង់បទពិសោធន៍នេះ បង្កើតនូវកាលានុវត្តភាពដើម្បីត្រៀមខ្លួនទៅថ្ងៃអនាគត ដែលអាចប្រឈមទៅនឹង ជំងឺឆ្លងរាតត្បាត សកលថ្មី ដែលមិនអាចប៉ាន់ស្មានបាន តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ពីសកម្មភាពភាព រដ្ឋាភិបាល និងក្រសួងសុខាភិបាល រាល់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់ជនរួមជាតិបានជ្រាបច្បាស់។ សម្តេចបន្តថា ខ្ញុំសូមរំលឹកជាថ្មីម្តងទៀត ដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញភារកិច្ច លើវិស័យព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំងសកលលោក សូមយកចិត្តទុកដាក់ អនុវត្តឱ្យបានត្រឹមត្រូវ តាមច្បាប់ក្រមសីលធម៌វិជ្ជាជីវៈ ជៀសវាងគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយបំពានទៅលើសិទ្ធិបុគ្គលឯកជន ដោយផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ញុះញង់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកើតមានភាពវឹកវរចលាចល នៅក្នុងសង្គម។ ទន្ទឹមនេះក៏សូមបន្តចូលរួម ប្រយុទ្ធប្រឆាំង ទៅនឹងព័ត៌មានក្លែងក្លាយ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានពិត […]