ផ្អាកការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកនៃខេត្តបន្ទាយមានជ័យប្រទេសកម្ពុជា និងខេត្តស្រះកែវប្រទេសថៃ ដោយសារអគ្គិភ័យឆេះកាស៊ីណូកាត់ច្រក និងស្ពានថ្មើជើង២កាត់ពីលើផ្លូវរបស់កាស៊ីណូចំនួន២ កាត់ច្រកនេះតាំងពីយប់ថ្ងៃទី២៨មកទល់ជិតរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ។ក្រុមមន្ត្រីអាជ្ញាធរដែនដី និងសមត្ថកិច្ចកម្ពុជា និងថៃនៅច្រកទ្វារព្រំដែនខាងលើបានប្រាប់ដឹងនារសៀលថ្ងៃទី២៩ ខែធ្នូថា ការផ្អាកបណ្តោះអាសន្ននេះ យោងលើប្រតិបត្តិការសង្គ្រោះ និងគ្រប់គ្រងស្ថានភាពជាក់ស្តែងថា តើអាចបញ្ចប់នៅពេលណា? ព្រោះថា មកទល់ពេលនេះ ក្រុមមន្ត្រី កងកម្លាំងប្រតិបត្តិការរាប់រយនាក់ មធ្យោបាយ ឧបករណ៍បច្ចេកទេសរបស់កម្ពុជា និងថៃបានស្ថិតនៅលើផ្លូវ និងទីធ្លាតំបន់ច្រកទ្វារព្រំដែនទាំងពីរ ។ រីឯការសង្គ្រោះជនរងគ្រោះ និងគ្រប់គ្រងអគ្គិភ័យមិនទាន់ធ្វើបានទេ។សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។ អគ្គិភ័យបានលេបត្របាក់អគារ និងស្ពានថ្មើរជើង២ឆ្លងផ្លូវជាតិលេខ៥ត្រង់កណ្តាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតតែម្តង៕
Related Articles
បន្ទាប់ពីរកឃើញអ្នកផ្ទុកកូវីដ១៩ ពេលនេះរដ្ឋបាលកំពង់ចាមផ្អាកការជួបជុំនិងបិទកន្លែងកំសាន្តទូទាំងខេត្ត
(កំពង់ចាម) ដូចដែលបានដឹងហើយថា កាលពីព្រឹកមិញនេះ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពុងចាមបានប្រាប់ឱ្យដឹងថា បច្ចុប្បន្នមានពលរដ្ឋ៦នាក់ហើយបានរកឃើញថា មានផ្ទុកកូវីដ១៩ និង៨នាក់ផ្សេងទៀតដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលប្រឈមហានិភ័យខ្ពស់ក្នុងការឆ្លងកូវីដ១៩ដូចគ្នា។ ដើម្បីឆ្លើយតប និងទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ទៅប្រជាពលរដ្ឋខេត្តកំពង់ចាមបន្ថែមទៀត ពេលនេះរដ្ឋបាលខេត្តកំពង់ចាមក៏បានចេញវិធានការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩នេះជាច្រើនដែលរួមមាន ផ្អាកការជួបជុំ មានកម្មវិធីរៀបការជប់លៀងឬពិធីបុណ្យសាសនាគ្រប់ប្រភេទ, បិទក្លឹបហាត់ប្រាណ ខារ៉ាអូខេ រោងភាពយន្ត ក្លឹបកំសាន្ត និងទីកន្លែងកំសាន្តទូទាំងខេត្ត និងមិនអនុញ្ញាតឱ្យមានការជួបជុំណាមួយលើសពី២០នាក់ រួមទាំងពាក់ម៉ាស់ លាងដៃនិងសាប៊ូឬអាល់កុល ជាមួយនឹងការអនុវត្តវិធានការការពារខ្លួនដែលក្រសួងបានណែនាំ។ សូមប្រជាពរដ្ឋខេត្តកំពង់ចាម ផ្អាកការសប្បាយមួយរយៈសិនដើម្បីការពារអាយុជីវិតខ្លួនឯងនុងមនុស្សជាទីស្រលាញ់របស់យើង៕ អត្ថបទបន្ថែម៖ ផ្អាកមង្គលការកុំបារម្ភ! អភិបាលប្រកាសមិនឱ្យចុងភៅ ម្ចាស់អគារ ឬសម្អាងការ ទារលុយពីម្ចាស់ដើមការទេ វត្ថុសំណាក២២៩នាក់ខេត្តបាត់ដំបងចេញលទ្ធផលហើយ សម្រាប់២ថ្ងៃក្នុងព្រឹត្តិការណ៍សហគមន៍ ក្តៅៗ! ថ្ងៃនេះក្រសួងអនុញ្ញាតឱ្យបើកផ្សារអ៊ីអន១វិញបន្ទាប់ពីធ្វើតេស្តបុគ្គលិកជាង៣ពាន់នាក់ គួរឱ្យស្តាយ! ត្រឹមមួយឆ្នាំកូវីដ១៩សម្លាប់មនុស្ស១,៥លាននាក់ និងឆ្លង៦,៤លាននាក់លើពិភពលោក៕ សូមអានសេចក្តីលម្អិតរបស់រដ្ឋបាលខេត្ត៖
តើលោកសិចជានណាបានជាហ៊ានដឹកឈើអត់ច្បាប់ ចូលដេប៉ូឈើ មន្ត្រីជំនាញអត់ហ៊ានប៉ះ…
ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋ បានរាយការណ៍មកថា ការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ទាំងថ្ងៃទាំងយប់តាមគោយន្តកន្ត្រៃ រថយន្តតូចធំហាក់បីជា គ្មានការទប់ស្កាត់និងបង្ក្រាបឡើយ ភាគច្រើនដឹកចូលដេប៉ូឈើ (ម្ចាស់ដេប៉ូឈ្មោះ លោក សិច) ដែលល្បីធំជាងគេក្នុងទឹកដីខេត្តព្រះវិហារ ហើយគ្មានសមត្ថកិច្ចមន្ត្រីជំនាញ ជាពិសេសអាជ្ញាធរ មិនហ៊ានបង្ក្រាបឡើយ។ប្រជាពលរដ្ឋបានលួចបង្ហើបប្រាប់ថា សព្វថ្ងៃគេសង្គេតឃើញសកម្មភាពដឹកជញ្ចូនឈើ យ៉ាងសកម្មចូលដេប៉ូឈើ លោកសិច ដែលដើរអ៊ួត ក្អេងក្អាងថា ក្នុងខេត្តព្រះវិហារនេះ គ្មានអ្នកណាហ៊ានធ្វើអ្វីគេនោះឡើយ ព្រោះគេស្កាល់គ្នាអស់ហើយតាំងពីលើដល់ក្រោម ហើយគេក៏សង្ស័យ ដែរថា គ្មាន ច្បាប់ណាគេអនុញ្ញាតឱ្យដឹកជញ្ជូនឈើយកមកស្តុករួចលក់ចែកចាយបន្តទៅតាមបណ្តាខេត្តនានា យ៉ាងអនាធិបតេយ្យដូច្នេះ នោះទេ។ ពលរដ្ឋដាក់ការសង្ស័យថា មានតែពួកមន្ត្រីខិលខូចមួយចំនួនទេ ដែលលួចឃុបឃិតគ្នាជាមួយមេឈ្មួញខាងលើនេះ យកកន្លេលធំបន្លំ ដេកព្រោះតែផលប្រយោជន៍ខ្លួនតែប៉ុណ្ណោះ ដោយមិនគិតអំពីផលប្រយោជន៍ជាតិ និងភ្លេចតួនាទីខ្លួនដែលជាមន្ត្រីស៊ីប្រាក់ខែរដ្ឋបម្រើរាស្ត្រ ដើម្បី សង្គមជាតិ ធ្វើឱ្យបាត់បង់នូវធនធានធម្មជាតិ ជាពិសេសព្រៃឈើនេះតែម្តង ដែលជាជម្រកសត្វព្រៃ និងធ្វើឱ្យបម្រែបម្រួលអាកាសធាតុផងដែរ។ប្រជាពលរដ្ឋ បានបញ្ផាក់ឱ្យដឹងថា ដេប៉ូឈើ១កន្លែងដែលស្ថិតនៅចំណុចកក់ពោន ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កំពុងដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ស្ទើររៀងរាល់យប់ ចេញពីតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រឃុំធ្នា ស្រុកជ័យសែន ប៉ុន្តែមន្ត្រីជំនាញ ហាក់បីដូចមើលមិនឃើញសោះ។ប្រជាពលរដ្ឋបានប្រាប់បន្ថែមថា ដេប៉ូខាងលើមានម្ចាស់ឈ្មោះសិច ជាអ្នកទទួលទិញឈើខុសច្បាប់មកស្តុកទុកក្នុងឃ្លាំង […]
សម្តេចតេជោ ហ៊ុន សែន រំឭកអំពីការឈឺចាប់ដែលមិនអាចបំភ្លេចបានដែលកូនប្រុសដ៏កំសត់ បានស្លាប់យ៉ាងវេទនា នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត…
កូនប្រុសដ៏កំសត់របស់ពុកថ្ងៃនេះជាខួប ៤៧ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២៣)។ ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្មដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុកនិងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង “អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម” “ទំនួញកំសត់ប្រវត្តិវិទ្យាល័យ” និង “ព្រលឹងកំសត់” ដែលពុកម៉ែបានធ្វើឡើងក្នុងបំណងរំលឹកដល់វិញ្ញាណក្ខន្ឋកូន និងការឈឺចាប់នាពេលនោះ។ ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹក ថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ១៩៧៦ ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យកូនរបូតធ្លាក់ពីដៃត្រូវនឹងជ្រុងគ្រែធ្វើឱ្យកូនបាក់ឆ្អឹងខ្នងធ្លាក់ដល់ដីគាប់ជួនពុកបានធ្វើដំណើរពីភូមិកោះថ្មឃុំទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ដែលតាំងនៅអតីតអនុវិទ្យាល័យស្រុកមេមត់។ ម្តាយកូនឆ្លងទន្លេម្នាក់ឯងដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះមិនថាតែពុកនោះទេ គឺប្រជាជនទូទាំងប្រទេសមានសិទ្ឋិតិចជាងសត្វឆ្កែឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ឋិការពារកូនវាច្រើនជាងមនុស្ស។ តែដូចទេវតាបានជួយរៀបចំឱ្យពុកបានធ្វើដំណើរជាមួយមេបញ្ជាការទៅកាន់ស្រុកត្បូងឃ្មុំនាពេលនោះ ដែលពុកមានឱកាសចូលមើល ម្តាយកូននៅមន្ទីរពេទ្យប្រចាំស្រុកមេមត់។ ភាពតក់ស្លុតបានកើតឡើងចំពោះរូបពុកនៅពេលដែលពុកឈានជើងចូលដល់មន្ទីរពេទ្យ ហើយត្រូវអ្នកជម្ងឺដែលសម្រាកជាមួយម្តាយកូនស្រែកប្រាប់ថា “រ៉ានីឆ្លងទន្លេ ហើយកូនស្លាប់ហើយ”។ ពុកប្រឹងរត់ទៅរកកូនឃើញឈាមកូនកំពុងហូរចេញតាមមាត់ ពុកប្រឹងស្រែកឱ្យគេជួយដើម្បីសង្គ្រោះជីវិតកូន ក្នុងពេលដែលម្តាយកូនសន្លប់មិនទាន់ដឹងខ្លួន និងមិនទាន់ដឹងថាកូនស្លាប់នៅឡើយ អាស្រ័យដោយនៅបន្ទប់នៅផ្សេងគ្នា។ ពុកអត់ធ្វើអ្វីបានទេកូន ពុកបានសុំមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់នឹងនៅមើលថែទាំ ម្តាយកូនក្រោយឆ្លងទន្លេ។ មិនត្រឹមតែមិនបានទទួលការអនុញ្ញាតប៉ុណ្ណោះទេ តែពុកត្រូវរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរទៀតផង “ […]