ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋ បានរាយការណ៍មកថា ការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ទាំងថ្ងៃទាំងយប់តាមគោយន្តកន្ត្រៃ រថយន្តតូចធំហាក់បីជា គ្មានការទប់ស្កាត់និងបង្ក្រាបឡើយ ភាគច្រើនដឹកចូលដេប៉ូឈើ (ម្ចាស់ដេប៉ូឈ្មោះ លោក សិច) ដែលល្បីធំជាងគេក្នុងទឹកដីខេត្តព្រះវិហារ ហើយគ្មានសមត្ថកិច្ចមន្ត្រីជំនាញ ជាពិសេសអាជ្ញាធរ មិនហ៊ានបង្ក្រាបឡើយ។ប្រជាពលរដ្ឋបានលួចបង្ហើបប្រាប់ថា សព្វថ្ងៃគេសង្គេតឃើញសកម្មភាពដឹកជញ្ចូនឈើ យ៉ាងសកម្មចូលដេប៉ូឈើ លោកសិច ដែលដើរអ៊ួត ក្អេងក្អាងថា ក្នុងខេត្តព្រះវិហារនេះ គ្មានអ្នកណាហ៊ានធ្វើអ្វីគេនោះឡើយ ព្រោះគេស្កាល់គ្នាអស់ហើយតាំងពីលើដល់ក្រោម ហើយគេក៏សង្ស័យ ដែរថា គ្មាន ច្បាប់ណាគេអនុញ្ញាតឱ្យដឹកជញ្ជូនឈើយកមកស្តុករួចលក់ចែកចាយបន្តទៅតាមបណ្តាខេត្តនានា យ៉ាងអនាធិបតេយ្យដូច្នេះ នោះទេ។ ពលរដ្ឋដាក់ការសង្ស័យថា មានតែពួកមន្ត្រីខិលខូចមួយចំនួនទេ ដែលលួចឃុបឃិតគ្នាជាមួយមេឈ្មួញខាងលើនេះ យកកន្លេលធំបន្លំ ដេកព្រោះតែផលប្រយោជន៍ខ្លួនតែប៉ុណ្ណោះ ដោយមិនគិតអំពីផលប្រយោជន៍ជាតិ និងភ្លេចតួនាទីខ្លួនដែលជាមន្ត្រីស៊ីប្រាក់ខែរដ្ឋបម្រើរាស្ត្រ ដើម្បី សង្គមជាតិ ធ្វើឱ្យបាត់បង់នូវធនធានធម្មជាតិ ជាពិសេសព្រៃឈើនេះតែម្តង ដែលជាជម្រកសត្វព្រៃ និងធ្វើឱ្យបម្រែបម្រួលអាកាសធាតុផងដែរ។ប្រជាពលរដ្ឋ បានបញ្ផាក់ឱ្យដឹងថា ដេប៉ូឈើ១កន្លែងដែលស្ថិតនៅចំណុចកក់ពោន ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កំពុងដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ស្ទើររៀងរាល់យប់ ចេញពីតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រឃុំធ្នា ស្រុកជ័យសែន ប៉ុន្តែមន្ត្រីជំនាញ ហាក់បីដូចមើលមិនឃើញសោះ។ប្រជាពលរដ្ឋបានប្រាប់បន្ថែមថា ដេប៉ូខាងលើមានម្ចាស់ឈ្មោះសិច ជាអ្នកទទួលទិញឈើខុសច្បាប់មកស្តុកទុកក្នុងឃ្លាំង ដើម្បីទុកដឹក ចេញទៅលក់នៅតាមបណ្តាខេត្តនានា។ពលរដ្ឋបានដាក់ការសង្ស័យថា ទំនងជាឈ្មួញឈើ មានឥទ្ធិពលខ្លាំងហួសស្មាន ទើបបានជាមន្ត្រីរដ្ឋបាលព្រៃឈើ តាំងពីថ្នាក់ខណ្ឌ រហូត ដល់ថ្នាក់មន្ទីរបរិស្ថាន មិនហ៊ានបង្ហ្រាប ហើយសូម្បីតែមកក្បែរដេប៉ូឈើខុសច្បាប់១នេះ ក៏មិនខ្ចីមកផង ទុកឱ្យឈ្មួញឈើរូបនេះ បង្កព្យុះភ្លៀង តាមចិត្ត។ជាចុងក្រោយពលរដ្ឋក៏សូមសុំណូមពរ ទៅដល់លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដែលរាជរដ្ឋាភិបាលប្រគល់ដាវអជ្ញាសឹកឱ្យ ដើម្បីបង្ក្រាបរាល់បទល្មើសទាំងឡាយ ដែលកើតមានក្នុងមូលដ្ឋាន ដើម្បីធានាសុខសន្តិភាពជូនសង្គមជាតិយើងទាំងមូលផង។ ជាពិសេសទប់ ស្កាត់បទល្មើសធនធានធម្មជាតិនេះតែម្តង។ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ “គេហទំព័រ ask-post” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធបាននៅ ឡើយ៕
Related Articles
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាននៅអគារសន្តិភាព…
(ភ្នំពេញ): នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ស្ដីពីការគ្រប់គ្រងព័ត៌មាន និងក្រមសីលធម៌អ្នកសារព័ត៌មាន ដែលរៀបចំដោយសមាគមអ្នកសារព័ត៌មានសម្រាប់សន្តិភាពនិងការអភិវឌ្ឍ នៅអគារសេរីភាពសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ។ នារសៀលថ្ងៃដដែលនេះផងដែរ ឯកឧត្តម ហ៊ុយ វណ្ណ: រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុងការបិទវគ្គបណ្តុះបណា្ដលសារព័ត៌មាន ដែលរៀបចំដោយ សមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាពនិងការអភិវឌ្ឍន៍ ដែលមាន ឯកឧត្តមបណ្ឌិត ជា ចំរើន ជាប្រធាន។ បន្ទាប់ពី ឯកឧត្តម ហ៊ុយ វណ្ណះ មានមតិណែនាំសំណេះសំណាល និងសួរសុខទុក្ខដល់សិក្ខាកាមរួច ឯកឧត្តម បានចែកលិខិតបញ្ជាក់ការសិក្សា និងថតរូបទុកជាអនុស្សាវរីយ៍ដើម្បីបិទកម្មវិធី។
ឯកឧត្តម គួច ចំរើន ៖ ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដីពិត ត្រូវស្ដាប់ពាក្យពិត ស្ដាប់ពាក្យចាក់រុក គឺស្នេហាជាតិរវេីរវាយ
ឯកឧត្តម គួច ចំរើន ៖ ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដីពិត ត្រូវស្ដាប់ពាក្យពិត ស្ដាប់ពាក្យចាក់រុក គឺស្នេហាជាតិរវេីរវាយ។ បង្គោលព្រំដែនដែលរងគ្រោះដោយទឹកទន្លេហូច្រោះ ត្រូវបានរាជរដ្ឋាភិបាល សម្រេចអោយក្រសួងធនធានទឹក ធ្វេីការពង្រឹងជេីងទម្រ យ៉ាងរឹងមាំរួចរាលហេីយ អ្នកស្រលាញទឹកដីគួរលេីកទឹកចិត្តអ្នកធ្វេីដេីម្បីជាតិយេីងដោយពិតប្រាកដ ។ អ្នកគាំទ្រ វត្តបាក់ណាម តោះទៅកាន់បិណ្ឌជាមួយយេីងខ្ញុំ នៅល្ងាចថ្ងៃ ទី១៩-០៩-២៤ ក្នុងបរិវេណវត្តដោយផ្ទាល់ទាំងអស់គ្នា ។J
អាជ្ញាធរចុះបង្រ្កាបទីតាំងបើកហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទ ចំនួន៣ទីតាំងនៅខណ្ឌដូនពេញ…
(ភ្នំពេញ): នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយលោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានចុះរដ្ឋបាលពិនិត្យទីតាំងតាមហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទ នៅចំណុចម្តុំផែថ្ម ចំនួន៣ទីតាំង ដោយបាននាំខ្លួនជនសង្ស័យចំនួន១២នាក់ មកកាន់អធិការដ្ឋាន។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ បានឲ្យដឹងថា៖ គោលដៅទី១៖ ទីតាំងបើកហាងកាហ្វេ ផ្លូវ៨២ ផ្ទះ១ ភូមិ១៤ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ (ស្រី៤) ក្នុងនោះ ម្ចាស់ទីតាំង១នាក់ នារីបំរើ ៣នាក់និងអ្នកទួលសេវាកម្មផ្លូវភេទ១នាក់។ គោលដៅទី២៖ ផ្លូវ៨០ ផ្ទះលេខ២៣E០ ភូមិ១៤ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ស្រី ជាអ្នកបំរើសេវកម្មផ្លូវភេទ។ គោលដៅទី៣៖ ផ្ទះលេខ១៣E០ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៥ សង្កាត់ស្រះចក បានឃាត់ខ្លួន ជនសង្ស័យចំនួន៥នាក់ (ស្រី4) ក្នុងនោះមានអ្នកអនាម័យម្នាក់ អ្នកយាមម៉ូតូម្នាក់ និងនារីបំរើការសេវាកម្មផ្លូវភេទចំនួន៣នាក់។ វត្ថុតាងចាប់យករួមមាន៖ គោលដៅទី១៖ ស្រោមអនាម័យមិនទាន់ប្រើចំនួន១៥ ប្រាក់ចំនួន១៥ម៉ឺនរៀល (ម្ចាស់ទីតាំងឈ្មោះ កែវ ស្រីមុំ ហៅកាព្រឿង អាយុ៥៤ឆ្នាំ […]