ព័ត៌មានជាតិ

ប្រជាពលរដ្ឋផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ២ ដោយកង្វះទឹកធ្វើស្រូវប្រាំងមួយប្រាវ មុននឹងថ្នាក់ដឹកនាំធំៗចេញអន្តរាគមន៍ដោះស្រាយភ្លាមៗ….

(តាកែវ): នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៥ ក្រោយពីមានការផ្ទុះតវ៉ាពីបងប្អូនប្រជាពលរដ្ឋ ដោយបិទផ្លូវជាតិលេខ២ មួយរយៈខ្លីមុនពេលថ្នាក់ដឹកនាំធំៗ ចេញមុខអន្តគមន៍ចុះជួបបងប្អូនប្រជាពលរដ្ឋដើម្បីជួយដោះស្រាយបញ្ហា។ថ្នាក់ដឹកនាំចុះទៅជួប និងដោះស្រាយបញ្ហាជូនពលរដ្ឋមានដូចជា ឯកឧត្តម គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម និងឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្រ្តីជំនាញចុះជួបប្រជាកសិករដែលជួបបញ្ហាខ្វះខាតទឹកធ្វើស្រែប្រាំងនៅស្រុកបាទី ខេត្ត តាកែវ។ការចេញអន្តរាគមន៍ដោះស្រាយទឹកជូនកសិករនារសៀលនេះ បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីក្រុមកសិករខ្វះទឹកធ្វើស្រែ បានប្រមូលផ្តុំគ្នាបិទកំណាត់ផ្លូវជាតិលេខ២រយៈពេលខ្លី នៅចំណុចទល់មុខវត្តដីក្រហម ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដើម្បីឱ្យអាជ្ញាធរជួយរកប្រភពទឹក និងយកទឹកមកធ្វើស្រែ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *