👉ប៉ោយប៉ែត៖ រយៈពេល២ថ្ងៃ នៃការរុករកសពមនុស្សនៅក្នុងអគារកាស៊ីណូហ្គ្រេនដាយអឺមេនស៊ីធី នៅក្រុងប៉ោយប៉ែត ពេលនេះអាជ្ញាធរបានរកឃើញសាកសពចំនួន២៦នាក់ ក្នុងនោះ២០នាក់ ជាសាកសពពេញលក្ខណៈ និង៦នាក់ទៀតស្ថិតក្នុងការសន្និដ្ឋាន ព្រោះតែត្រូវភ្លើងឆេះអស់ភាគច្រើនទៅហើយ។ យ៉ាងណា អាជ្ញាធរកម្ពុជា-ថៃ បានសម្រេចបិទបញ្ចប់ការរុករកត្រឹមម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះហើយ…។ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អគ្គិភ័យឆាបឆេះកាស៊ីណូសរុបមានចំនួន៣អគារ។ រយៈពេល២ថ្ងៃនេះ កម្លាំងចម្រុះបានរកឃើញសាកសពចំនួន២៦នាក់ ក្នុងនោះស្លាប់នៅនឹងកន្លែងកើតហេតុផ្ទាល់មានចំនួន២០នាក់ អ្នករបួសជនជាតិថៃកំពុងសម្រាកនៅមន្ទីរពេទ្យប្រទេសថៃមានចំនួន៤៦នាក់ និងអ្នករបួសជនជាតិថៃកំពុងសម្រាកនៅមន្ទីរពេទ្យប្រទេសកម្ពុជា មានចំនួន១១នាក់ សរុបទាំងអស់អ្នករងរបួស៥៧នាក់។ ចំណែក អ្នកស្លាប់ទាំង២៦នាក់នោះរួមមាន៖ ជនជាតិថៃ មានចំនួន១៧នាក់ ជនជាតិនេប៉ាល់ម្នាក់ ជនជាតិម៉ាឡេស៊ីម្នាក់ និងជនជាតិចិនម្នាក់ ខណៈសព៦នាក់ផ្សេងទៀតមិនស្គាល់អត្តសញ្ញាណឡើយ។ឯកឧត្តមអភិបាលរងខេត្តរូបនេះ បានលម្អិតថា ការរុករកនៅថ្ងៃទី២៩ ខែធ្នូ នៅអគារកាស៊ីណូហ្គ្រេនដាយអឺមេន Grand Diamond City កម្លាំងចម្រុះបាននៅប្រចាំការរុករកសាកសពជនរងគ្រោះដែលត្រូវអគ្គិភ័យលេបត្របាក់ កាលពីយប់ថ្ងៃទី២៨ធ្នូ និងបានបិទបញ្ចប់ការរុករកជាផ្លូវការហើយ ដោយអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណដល់ក្រុមការងារជនជាតិថៃ ដែលបានខ្នះខ្នែងជាមួយអាជ្ញាធរកម្ពុជា ក្នុងការរុករកសាកសពជនរងគ្រោះនៅក្នុងឧបទ្ទវហេតុគ្រោះអគ្គិភ័យ នៅកាស៊ីណូ Grand Diamond City និងCrown Resort Casino នាពេលនេះ។លោកស៊ុមស័ក ប៉ារ៉ាវ័ត ប្រធានក្រុមការងារកងកម្លាំងជួយសង្គ្រោះថៃលោកស៊ុមស័ក ប៉ារ៉ាវ័ត ប្រធានក្រុមការងារកងកម្លាំងជួយសង្គ្រោះថៃដោយឡែក លោកស៊ុមស័ក ប៉ារ៉ាវ័ត ប្រធានក្រុមការងារកងកម្លាំងជួយសង្គ្រោះថៃ ដែលបានចុះជួយរុករកសាកសពជនរងគ្រោះ នៃគ្រោះអគ្គិភ័យឆាបឆេះអាគារកាស៊ីណូហ្គ្រេនដាយអឺមេនស៊ីធី នៅក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា ក្រុមរបស់លោកបានបិទបញ្ចប់ការងាររុករកសពជាមួយអាជ្ញាធរកម្ពុជា នៅល្ងាចថ្ងៃសុក្រទី៣០ធ្នូនេះហើយ ដោយក្នុងនោះ អាជ្ញាធរកម្ពុជា-ថៃ បានធ្វើការរួមគ្នា ក្នុងការជួយសង្គ្រោះ និងរុករកសាកសពជនរងគ្រោះ ដោយបានរកឃើញតួរលេខដូចការលើកឡើងរបស់អាជ្ញាធរកម្ពុជាខាងលើ គឺជារបាយការណ៍ពិតជាក់ស្តែង ដែលក្រុមការងារទាំងពីរ បានធ្វើការជាមួយគ្នារយៈពេលជាង២ថ្ងៃមកនេះ…៕ ប្រភពពី៖ SBMNews
Related Articles
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាននៅអគារសន្តិភាព…
(ភ្នំពេញ): នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ស្ដីពីការគ្រប់គ្រងព័ត៌មាន និងក្រមសីលធម៌អ្នកសារព័ត៌មាន ដែលរៀបចំដោយសមាគមអ្នកសារព័ត៌មានសម្រាប់សន្តិភាពនិងការអភិវឌ្ឍ នៅអគារសេរីភាពសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ។ នារសៀលថ្ងៃដដែលនេះផងដែរ ឯកឧត្តម ហ៊ុយ វណ្ណ: រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុងការបិទវគ្គបណ្តុះបណា្ដលសារព័ត៌មាន ដែលរៀបចំដោយ សមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាពនិងការអភិវឌ្ឍន៍ ដែលមាន ឯកឧត្តមបណ្ឌិត ជា ចំរើន ជាប្រធាន។ បន្ទាប់ពី ឯកឧត្តម ហ៊ុយ វណ្ណះ មានមតិណែនាំសំណេះសំណាល និងសួរសុខទុក្ខដល់សិក្ខាកាមរួច ឯកឧត្តម បានចែកលិខិតបញ្ជាក់ការសិក្សា និងថតរូបទុកជាអនុស្សាវរីយ៍ដើម្បីបិទកម្មវិធី។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ កម្លាំងពេទ្យ របស់យើង បានធ្វើការទាំងថ្ងៃ ទាំងយប់ ពេលខ្លះឈានដល់យប់អាធ្រាត និងទៀបភ្លឺ ប្រកបដោយភាពអង់អាចក្លាហាន ហ៊ានពុះពារគ្រប់ឧបសគ្គ!
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីពិនិត្យការហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងត្រៀមចូលរួមអន្តរាគមន៍ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ របស់អនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាទ្បីស័ក នៅកងពលតូចលេខ៧០ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ថា ៖ ភារកិច្ច ចម្បងក្នុងប្រតិបត្តិការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ មានបីដំណាក់កាលធំៗគឺ៖ ទីមួយជាដំណាក់កាលស្រាវជ្រាវរកឲ្យឃើញនូវអ្នកមានជំងឺកូវីដ-១៩ និងអ្នកដែលមានការពាក់ព័ន្ធទាំងអស់ដើម្បីការពារកុំឲ្យគាត់បង្កការឆ្លងរាលដាលទៅអ្នកដទៃទៀត។ ក្នុងដំណាក់កាលនេះកម្លាំងពេទ្យរបស់យើងបានធ្វើការទាំងថ្ងៃទាំងយប់ ពេលខ្លះឈានដល់យប់អាធ្រាត និងទៀបភ្លឺ ប្រកបដោយភាពអង់អាចក្លាហាន ហ៊ានពុះពារគ្រប់ឧបសគ្គ អស់រយៈកាលជាងមួយឆ្នាំកន្លងមក ហើយមានសមាសភាពមកពី ក្រុមគ្រូពេទ្យ និងផ្នែកបច្ចេកទេសរបស់ក្រសួងសុខាភិបាល វិទ្យាស្ថានប៉ាស្ទ័រ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ។ ឯទីពីរ ជាដំណាក់កាលគ្រប់គ្រងការពារធានាឲ្យបាននូវការរក្សាទុកអ្នកដែលមានការពាក់ព័ន្ធឲ្យស្ថិតនៅក្នុងតំបន់ចត្តាទ្បីស័ក ដំណាក់កាលនេះកងកម្លាំងតាមមូលដ្ឋានបានអនុវត្តយ៉ាងសកម្មអស់រយៈកាលកន្លងមក ហើយកងកម្លាំងដែលបានទទួលការហ្វឹកហ្វឺននាពេលនេះនឹងត្រៀមចូលរួមចំណែកនៅពេលដែលមានស្ថានការណ៍ចាំបាច់កើតទ្បើង។ ចំណែកឯទីបី គឺជាដំណាក់កាលផុ្តល់ការព្យាបាលជូនដល់អ្នកដែលមានជំងឺកូវីដ-១៩។ ដំណាក់កាលនេះគឺជាសមត្ថកិច្ចរបស់ក្រុមគ្រូពេទ្យនៃមន្ទីសុខាភិបាលគ្រប់ខេត្ត-ក្រុង និងក្រសួងសុខាភិបាលបានខិតខំយ៉ាងខ្លាំងក្លាដើម្បីបន្តព្យាបាលបងប្អូនដែលមានករណីវិជ្ជមាន ហើយជាលទ្ធផលមកទល់ពេលនេះអ្នកជំងឺបានទទួលការជាសះស្បើយច្រើន និងមិនទាន់មានករណីស្លាប់ដោយជំងឺកូវីដ-១៩ណាមួយនៅក្នុងប្រទេសកម្ពុជាយើងនៅទ្បើយទេ។ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងថា ប្រទេសជាតិ ប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់យើងទាំងអស់គ្នាកំពុងស្ថិតនៅក្នុងដំណាក់កាលហានិភ័យនៃសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ដែលជម្ងឺនេះបានបង្កផលប៉ះពាល់យ៉ាងធំធេងទាំងផ្អែកសុខភាព ទាំងផ្នែកជីវភាពរស់នៅ ព្រមទាំងបានបង្កើតនូវការរើសអើង ការភ័យខ្លាចក្នុងចំណោមពលរដ្ឋនានាទូទាំងប្រទេសក៏ដូចជាទូទាំងសកលលោក។ […]
សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ សង្ស័យជាប់ពាក់ព័ន្ធករណីរំលោភសម្លាប់ សិស្សវិទ្យាល័យអន្លង់ត្នោតស្រុកក្រគរ
សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ សង្ស័យជាប់ពាក់ព័ន្ធករណីរំលោភសម្លាប់ សិស្សវិទ្យាល័យអន្លង់ត្នោតស្រុកក្រគរ។ជនសង្ស័យឈ្មោះ សេប យ៉ា អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅបណ្ដោះអាសន្នក្នុងរោងមើលក្របី ក្បែរកន្លែងកើតហេតុ ទីលំនៅបច្ចុប្បន្នភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជនរងគ្រោះ មានអាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩D នៃវិឡាល័យអន្លងត្នោតស្រុកក្រគរ។ តាមការពិនិត្យសាកសពរបស់គ្រូពេទ្យកោសល្យវិច្ឆ័យ និង នគរបាលបច្ចេកទេសខេត្ត ឃើញផ្នែកប្រដាប់ភេទមានដាច់រលាត់មានទឹកកាម ហើយនៅផ្នែកកមានស្នាមរបួសជាំ៕