(ភ្នំពេញ) ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែផ្ទុះបំពង់ទុយោបូមខ្សាច់ ដែលខួងចោះក្រោមដីកាត់ទទឹងផ្លូវជាតិលេខ២ បណ្ដាលឲ្យថ្នល់កៅស៊ូឡេីងប៉ោងដូចខ្នងអណ្ដេីក និងហូរហៀរខ្សាច់ពេញផ្លូវ បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ភ្លាមៗគេឃេីញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យ បានចុះជួយសម្រួលចរាចរណ៍ភ្លាមៗ។ហេតុការណ៍នេះកេីតឡេីងនៅត្រង់ចំណុចជិតសាលាអន្តរជាតិ អេស៊ីអ៊ី(ACE)លេីកំណាត់ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៦:២០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ។គួរកត់សម្គាល់ថា ជារឿយៗសង្កេតឃើញថា សកម្មភាពបូបខ្សាច់ ហើយដឹកជញ្ជូនតាមផ្លូវជាតិលេខ២ នេះ មានភាពរាយប៉ាយជ្រុះខ្សាច់តាមដងផ្លូវ ហើយបណ្តាលឲ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរ រអិលដួល ប៉ុន្តែអជ្ញាធរខណ្ឌ បានត្រឹមណែនាំ ហើយសកម្មភាពនេះតែងតែកើតឡើងវិញដដែលៗ ។ ប្រជាពលរដ្ឋដែលមានផ្ទះនៅតំបត់ចង្រែក្រោម ខណ្ឌមានជ័យ សូមសំណូមពរដល់អាជ្ញាធរខណ្ឌឲ្យមានចំណាត់ការឲ្យបានតឹងរឹងចំពោះ ក្រុមហ៊ុនបូមខ្សាច់ ដើម្បី បញ្ជៀសរាល់បញ្ហាកកស្ទះ និងរអិលដួល ដែលអាចបង្ករឲ្យមានគ្រោះថ្នាក់ផ្សេងៗ ៕
Related Articles
ធ្ងន់ករហើយរយន្តធំបើកបុកពីក្រោយរថយន្ត ទំនើប២០ម៉ឺនដុល្លា ពីក្រោយយ៉ាងដំណំ ហើយចុងក្រោយ
(ភ្នំពេញ) យោងតាមសេចក្តីពីកន្លែងកើតហេតុបានឲ្យដឹងថា: រថយន្តម៉ាកLexus ស៊េរីទំនេីបឆ្នាំ២០២១ បេីកចុះលេីស្ពានអាកាសស្ទឹងមានជ័យ ត្រូវរថយន្ត HYUDAI មកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី១២ ខែតុលាឆ្នាំ ២០២០ ស្ថិតនៅជាប់នឹងគល់ស្ពានស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមសម្ដីពីអ្នកបើកបររថយន្តបង្កបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគេបានបើករថយន្តម៉ាក HYUDAI មួយគ្រឿង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 3A-9766 ចេញមកពីម្ដុំអូរបែកក្អម ធ្វេីដំណេីរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ហេីយក៏បានឆ្លងកាត់លេីស្ពានអាកាសស្ទឹងមានជ័យ រួចបានចុះពីលើស្ពានពេលនោះក៏រូបគេជាន់ហ្វ្រាំងរថយន្តដើម្បីបន្ថយតិចៗតែរូបគេជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុកគូថរថយន្តស៊េរីទំនើបម៉ាក Lexus LM300h ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2BJ-8128 ចំពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តម៉ាក់ Lexus LM300h រងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំតែម្តង។ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសឡើយ ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានចុះទៅសម្រួលគ្នា ភាគីទាំងសងខាងអស់រយះពេលជាង២ម៉ោង ទេីបសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយករថយន្តប្រគល់ឲ្យសមត្ថកិច្ចជំនាញនៃការិយាល័យស្នងការរាជធានីភ្នំពេញ យកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ចំណែកសំណងខាងរថយន្តលុចស៊ីស ដោះស្រាយគ្នាយ៉ាងណាយើងខ្ញុំក៏មិនទាន់ដឹងដែរ ទុកឱ្យកម្លាំងជំនាញលោកធ្វើការដោះស្រាយ៕
រថយន្តអត់ពន្ធ ចំនួន ៥៤២គ្រឿង បានចូលមកបង់ពន្ធ ទទួលបានចំណូលពន្ធជាង៧លានដុល្លារអាមេរិក
ភ្នំពេញ ៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កួតឆ្វេង និងស្តាំចំនួន៥៤២គ្រឿងហើយ បានចូលមកបង់ពន្ធ និងប្រាក់កក់ ដោយទទួលចំណូលពន្ធជាង ៧លានដុល្លារអាមេរិក។ ការបញ្ជាក់របស់លោក គុណ ញឹម ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល លើយន្តយន្តគ្មានពន្ធ ដែលមានស្រាប់ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ។ លោករដ្ឋមន្ត្រី គុណ ញឹម បានបញ្ជាក់ថា «គិតតាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ពេលដែលអគ្គនាយដ្ឋានគយ ជូនដំណឹងឲ្យរថយន្តគ្មានពន្ធ ចូលមកបង់ពន្ធ រហូតមកដល់ថ្ងៃទី២៦ ខែទលា ឆ្នាំ២០២១ ដែលមានរយៈពេល៤០ថ្ងៃ គឺមានម្ចាស់រថយន្តចង្កួតឆ្វេងចំនួន ៣៥២គ្រឿង បានចូលមកបង់ពន្ធ បានចំណូលពន្ធ ៥.៨ដុល្លារអាមេរិក។ ចំណែករថយន្តចង្កួតស្តាំ ដែលមានមកបង់ប្រាក់កក់ (កែចង្កូតស្តាំទៅឆ្វេង ទើបអនុញ្ញាតឲ្យបង់ពន្ធ) ចំនួន១៩០គ្រឿង មានទឹកប្រាក់ចំនួន ១.៥លានដុល្លារអាមេរិក»។ តាមការប៉ាន់ស្មានរបស់អគ្គនាយកដ្ឋានគយ […]
សមគមសារព័ត៌មាន AE MSJ សូមអបអរសាទរសូមគោរពជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា…
សមគមសារព័ត៌មាន AE MSJ សូមអបអរសាទរសូមគោរពជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា