សមគមសារព័ត៌មាន AE MSJ សូមអបអរសាទរសូមគោរពជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
Related Articles
សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះអ្នកវិភាគមួយរូប ដែលរិះគន់ការឧបត្ថម្ភសាច់ប្រាក់របស់រដ្ឋាភិបាល ដល់ពលរដ្ឋជួបការលំបាក
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រតិកម្មចំពោះអ្នកវិភាគមួយរូប ដែលបានរិះគន់លើការឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលជួបការលំបាកក្នុងជីវភាព អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។ ថ្លែងប្រតិកម្មក្នុងពិធីប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា បណ្ឌិតរូបនេះមិនចេះអ្វីទាំងអស់ ហើយមានឈ្មោះជាបណ្ឌិតដោយគាត់បានប្រើពាក្យថា “១៨០០០រៀល” យកទៅធ្វើអ្វីកើត? ប៉ុន្តែបើទោះបីជា១៨០០០រៀល ក៏ដោយចុះ ខ្ញុំគិតថា វាប្រសើរជាងអត់ ហើយបើប្រជាពលរដ្ឋយល់ឃើញថាវាតិចពេក មិនចង់យកក៏ហីទៅចុះ រាជរដ្ឋាភិបាលកាន់តែអរដោយសារប្រជាពលរដ្ឋប្រឹងប្រែងដោយខ្លួនឯងដោយមិនពឹកពាក់រាជរដ្ឋាភិបាល»។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា «សម្រាប់អ្នកវិភាគមួយចំនួនគេថាតិចណាស់ ខ្ញុំសូមស្នើថា បើអ្នកមានគ្រួសារអ្នកគួរតែប្រាប់គ្រួសាររបស់អ្នកថា កុំយកអី តិចតួចណាស់ រដ្ឋាភិបាលសូមអរគុណបើអ្នកនិយាយយ៉ាងដូច្នេះ ព្រោះរាជរដ្ឋាភិបាលមានបន្ទុកសម្រាប់ការកសាងប្រទេស មនុស្សច្រើនណាស់ យើងកំពុងតែបន្តជួយចំពោះក្រុមគ្រួសារទាំងឡាយ»។ «នេះជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលចំពោះមុខប្រជាជន ពេលកូវីដដែលមានផលប៉ះពាល់ទៅដល់ជីវភាពប្រជាជន។ ប៉ុន្តែសូមបញ្ជាក់ថា នេះជាជំនួយឧបត្ថម្ភមិនមែនជាការចិញ្ចឹមទេ […]
មាតាបិតាអាណាព្យាបាលប្រហែល៩០០នាក់របស់សិស្ស បានប៉ះពាល់ជាមួយរដ្ឋមន្ត្រីហុងគ្រីដែលកើតកូវីដ១៩
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា មាតាបិតា អ្នកអាណាព្យាបាលសិស្សានុសិស្ស ប្រមាណ ៩០០នាក់ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយគណៈប្រតិភូហុងគ្រីដែលមានរដ្ឋមន្ត្រីដែលមានផ្ទុកជំងឺកូវីដ១៩ និងមានកូនចៅសិក្សានៅតាមគ្រឹះស្ថានសិក្សា។ ក្រសួងអប់រំ នៅថ្ងៃសោរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានធ្វើការណែនាំដល់មាតាបិតា អ្នកអាណាព្យាបាលខាងលើ ផ្អាកបញ្ជូនកូនចៅទៅកាន់សាលារៀនជាបណ្ដោះអាសន្ន ចំនួន ១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងត្រូវផ្ដល់ព័ត៌មានទៅកាន់គ្រឹះស្ថានសិក្សា ដើម្បីគ្រឹះស្ថានសិក្សាមានវិធានការក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ដោយសារតែមានការវិវត្តថ្មីៗនេះ ពាក់ព័ន្ធនឹងជំងឺកូដ ១៩ ក្រសួងអប់រំ យុវជន និងកីឡាសូមស្នើដល់មាតា បិតា អ្នកអាណាព្យាបាលចំនួនប្រមាណ ៩០០ នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយគណៈ ប្រតិភូហុងគ្រី និងមានកូនចៅសិក្សានៅតាមគ្រឹះស្ថានសិក្សា សូមអនុវត្តវិធានការចាំបាច់មួយចំនួន ដូចខាងក្រោម ៖ ផ្លាកបញ្ជូនកូនចៅមកកាន់គ្រឹះស្ថានសិក្សាជាបណ្តោះអាសន្នចំនួន ១៤ ថ្ងៃ ដើម្បីចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងត្រូវផ្តល់ព័ត៌មានទៅកាន់គ្រឹះស្ថានសិក្សា គ្រឹះស្ថានសិក្សាមានវិធានការបន្តក្នុងការទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ ១៩ បន្ទាប់ពីទទួលបានព័ត៌មាន គ្រឹះស្ថានសិក្សាត្រូវចាត់វិធានការតាមការណែនាំរបស់ក្រសួងក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងបូកសរុប […]
ឃាត់ខ្លួនឃាត.កម្នាក់ ដែលកាប់ជនរងគ្រោះ បណ្តាលឱ្យស្លាប់យ៉ាងអាណោធអធ័ម នៅសង្កាត់ចាក់អង្រែលើ
ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនឃាត.កម្នាក់ ដែលបានប្រើកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោធអធ័ម កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ថ្មីៗនេះ នៅសង្កាត់ចាក់អង្រែលើ។ នេះបើតាមលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ។ លោក សាន សុខសីហា បានឱ្យដឹងថា ឃាត.កមានឈ្មោះ សុខ ហៃ ភេទប្រុស អាយុ១៨ឆ្នាំ ដែលបានប្រើកាំបិតកាប់បុ័ងតោ កាប់ជនរងគ្រោះម្នាក់ បណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី០១ មិថុនា ឆ្នាំ២០២១ នៅសង្កាត់ចាក់អង្រែលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ។ លោកបានឱ្យដឹងថា ឃាត.កម្នាក់ ដែលបានកាប់ជនរងរងគ្រោះជាគូរទំនាស់ដោយប្រើកាំបិតបុ័ងតោ បណ្តាលឱ្យស្លាប់កាលពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យស្រាវជ្រាវ និងឃាត់ខ្លួនបានម្នាក់ ហើយជាជនដៃដល់ រួមទាំងវត្ថុតាងកាលពីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។ បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕