ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រតិកម្មចំពោះអ្នកវិភាគមួយរូប ដែលបានរិះគន់លើការឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលជួបការលំបាកក្នុងជីវភាព អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។ ថ្លែងប្រតិកម្មក្នុងពិធីប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា បណ្ឌិតរូបនេះមិនចេះអ្វីទាំងអស់ ហើយមានឈ្មោះជាបណ្ឌិតដោយគាត់បានប្រើពាក្យថា “១៨០០០រៀល” យកទៅធ្វើអ្វីកើត? ប៉ុន្តែបើទោះបីជា១៨០០០រៀល ក៏ដោយចុះ ខ្ញុំគិតថា វាប្រសើរជាងអត់ ហើយបើប្រជាពលរដ្ឋយល់ឃើញថាវាតិចពេក មិនចង់យកក៏ហីទៅចុះ រាជរដ្ឋាភិបាលកាន់តែអរដោយសារប្រជាពលរដ្ឋប្រឹងប្រែងដោយខ្លួនឯងដោយមិនពឹកពាក់រាជរដ្ឋាភិបាល»។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា «សម្រាប់អ្នកវិភាគមួយចំនួនគេថាតិចណាស់ ខ្ញុំសូមស្នើថា បើអ្នកមានគ្រួសារអ្នកគួរតែប្រាប់គ្រួសាររបស់អ្នកថា កុំយកអី តិចតួចណាស់ រដ្ឋាភិបាលសូមអរគុណបើអ្នកនិយាយយ៉ាងដូច្នេះ ព្រោះរាជរដ្ឋាភិបាលមានបន្ទុកសម្រាប់ការកសាងប្រទេស មនុស្សច្រើនណាស់ យើងកំពុងតែបន្តជួយចំពោះក្រុមគ្រួសារទាំងឡាយ»។ «នេះជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលចំពោះមុខប្រជាជន ពេលកូវីដដែលមានផលប៉ះពាល់ទៅដល់ជីវភាពប្រជាជន។ ប៉ុន្តែសូមបញ្ជាក់ថា នេះជាជំនួយឧបត្ថម្ភមិនមែនជាការចិញ្ចឹមទេ ប្រជាពលរដ្ឋរបស់យើងមានលទ្ធភាពទៅធ្វើការកម្មករ ទៅដាំដុះ ធ្វើនេះធ្វើនោះដើម្បីបង្កបង្កើនផល តែយ៉ាងណាគ្រាន់បើជាងអត់»។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ។ បើតាមសម្តេចតេជោ ហ៊ុន សែន រហូតដល់ពេលនេះកម្ពុជាបានបញ្ចេញប្រាក់១២៥លានដុល្លាររួចទៅហើយ ហើយរាជរដ្ឋាភិបាលនឹងត្រៀមបញ្ចេញថវិកាបន្តទៀត បើសិនជាហេតុការណ៍ផលប៉ះពាល់នៃជំងឺកូវីដ-១៩ នេះអូសអន្លាយបន្តទៀត ប៉ុន្តែរាជរដ្ឋាភិបាលនឹងបញ្ឈប់សកម្មភាពវិញផងដែរ បើសិនជាស្ថានភាពបានប្រសើរឡើង៕
Related Articles
បញ្ចប់មុខតំណែងលោក អ៊ុក កុសល ពីស្នងការនគរបាលខេត្តកំពង់ធំ និងទម្លាក់ឋានន្តរស័ក្តិពីឧត្តមសេនីយ៍ទោ មកនៅត្រឹមវរសេនីយ៍ឯក
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងប្រាប់កាសែតក្នុងស្រុកនៅរសៀលថ្ងៃទី៨ខែកញ្ញានេះថា ក្រសួងមហាផ្ទៃបានសម្រេចបញ្ចប់មុខតំណែងលោក អ៊ុក កុសល ពីស្នងការនគរបាលខេត្តកំពង់ធំហើយ ក្រោយពីការស៊ើបអង្កេតរកឃើញថា លោកបានប្រព្រឹត្តដូចការប្តឹងមែន ហើយត្រូវបានទម្លាក់ឋានន្តរស័ក្តិពីឧត្តមសេនីយ៍ទោ មកនៅត្រឹមវរសេនីយ៍ឯក។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា ក្រសួងបានសម្រេចដកតំណែងលោក អ៊ុក កុសល ពីស្នងការនគរបាលខេត្តកំពង់ធំ ក្រោយពីបានរកឃើញថា ស្នងការរូបនេះពិតជាបានប្រព្រឹត្តអំពើបៀតបៀនកេរ្តិ៍ខ្មាសទៅលើមន្ត្រីនគរបាលជាស្ត្រី។ បើតាមលោក ខៀវ សុភ័គ ៖ “លោក អ៊ុក កុសល ត្រូវបានទម្លាក់ឋានន្តរស័ក្តិពីផ្កាយ២ (ឧត្តមសេនីយ៍ទោ) មកនៅត្រឹមស័ក្តិ៥ (វរសេនីយ៍ឯក) ហើយក្រសួងមហាផ្ទៃ បានស្នើឲ្យទម្លាក់ស័ក្តិ២ថ្នាក់ថែមទៀត (អាចនៅត្រឹមស័ក្តិ៣)”។ សូមបញ្ជាក់ថា កាលពីខែមុន មានការបែកធ្លាយនូវពាក្យបណ្តឹងមួយដែលបានរៀបរាប់ពីដំណើររឿង ដោយចោទស្នងការនគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល ថាបានបំពានកេរ្តិ៍ខ្មាសទៅលើមន្ត្រីនគរបាលជាស្ត្រីនៅខេត្តកំពង់ធំជាច្រើននាក់ និងប្រើអំណាចមិនឱ្យមន្ត្រីនគរបាលទាំងនោះរើបម្រាសទៀតផង។ បន្ទាប់មក នៅថ្ងៃទី១១ ខែសីហា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាទៅអគ្គស្នងការនគរបាល […]
អាជ្ញាធរភ្នំពេញ ហាមរថយន្តដឹកធ្ងន់ ឆ្លងកាត់ផ្លូវលេខ២០អា ខណៈមានទឹកហូរកាត់
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចហាមធ្វើចរាចរណ៍ចំពោះរថយន្តធុនធំដឹកធ្ងន់ៗ ឆ្លងកាត់ផ្លូវលេខ២០អា ចាប់ពីយប់ថ្ងៃទី២៥ ខែតុលា តែអាចធ្វើចរាចរណ៍ បានចំពោះរថយន្តធន់តូច និងម៉ូតូ។ ការសម្រេចបែបនេះ ខណៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពទឹកទាំងយប់ កាលពីយប់មិញនេះ។ កំណាត់ផ្លូវលេខ២០អា ដែលត្រូវបិទនេះ ចាប់ពីរង្វង់មូលកួរស្រូវ ឆ្លងកាត់សង្កាត់រលួស និងសង្កាត់គងណយ ខណ្ឌដង្កោ ទៅផ្សារកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ហើយការសម្រេចមិនឲ្យធ្វើចរាចរណ៍ចំពោះឡានធំដឹកទំនិញ ឆ្លងកាត់ផ្លូវលេខ២០អានេះ ដោយសារស្ថានភាពទឹកជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង និងហូរកាត់កំណាត់ផ្លូវមួយនេះហើយ។ ប៉ុន្តែតែទោះបីជាយ៉ាងណាក្តី នៅម៉ោង១១យប់នេះ លោក លឹម គានហោ បានសម្រេចបិទទ្វារទឹកជាច្រើននៅខេត្តកំពង់ស្ពឺ ដើម្បីកាត់បន្ថាយការលិចលង់ខ្លាំងនៅយប់នេះ៕
សាហាវណាស់ អតីតប្តី យកកាំបិតទៅចាក់លើប្រពន្ធជាច្រើនកាំបិតបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចអារ ក ខ្លួនឯងជាក្រោយរងរបួសធ្ងន់ ក្រោយសុំជានាគ្នាវិញ តែនាងមិនព្រម
ភ្នំពេញ÷បុរសម្នាក់ដែលត្រូវជាប្ដីបានលែងលះគ្នារយៈពេលជាច្រើនឆ្នាំប៉ុន្តែសុំត្រូវគ្នាវិញប្រពន្ធមិនព្រមរួចក៏ឈានទៅដល់យកកាំបិតទៅចាក់លើប្រពន្ធជាច្រើនកាំបិតបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម។ ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង 8 និង 30 នាទីយប់ត្រូវនឹងថ្ងៃព្រហស្បតិ៍ទី 3 ខែកញ្ញាឆ្នាំ 2020 នៅតាមបណ្ដោយផ្លូវជាតិលេខ 4 ក្នុងភូមិរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួលខេត្តកណ្តាល ។ សពជនរងគ្រោះមានឈ្មោះ សុខផល្លី អាយុ 27 ឆ្នាំ មុខរបរកម្មកររោងចក្រ ស្តិតក្នុងភូមិពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកឯជនសង្ស័យត្រូវជាប្តី មានឈ្មោះ ឆាយធុន អាយុ29 ឆ្នាំ មុខរបរកម្មករ រស់នៅភូមិត្រពាំងខ្នារ ឃុំឆក់ឈើរនាង ស្រុកអង្គស្នួល ខេត្តកណ្តាល បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បើយោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឱ្យដឹងថាបុរសជាប្ដី និងប្រពន្ធបានលែងលះគ្នាជាយូរមកហើយដោយជនសង្ស័យជាប្តីបានទៅសុំអង្វរប្រពន្ធត្រូវគ្នាវិញបែរជាប្រពន្ធប្រកែកមិនព្រម (ប្តីប្រពន្ធ)ក្រោយពេលលែងគ្នាបានបន្សល់ទុកនូវកូនស្រី 2 ម្នាក់អាយុ 8 ឆ្នាំម្នាក់ទៀតអាយុ 7 ឆ្នាំ ស្រាប់តែនៅយប់ថ្ងៃព្រហស្បតិ៍ទី 8 នេះនៅវេលាម៉ោង 8 និង 30 នាទីជនសង្ស័យបានជិះម៉ូតូដេញពីក្រោយរួចក៏ចុះចាប់គ្រៀកចាក់លើដងខ្លួនជនរងគ្រោះជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម រួចប្ដីក៏ទាញកាំបិតចាក់លើដងខ្លួនពីរកាំបិតអត់មុតហើយយកកាំបិតទៅអារ ក ខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការគ្នាជាមួយនឹងជំនាញកោសល្យវិច័យឱ្យចុះមកពិនិត្យឃើញថាស្ត្រីខាងលើត្រូវបានជនសង្ស័យចាក់ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់រួចធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕