រាជធានីភ្នំពេញ៖ នារីម្នាក់មិនដឹងមានរឿងអ្វី បានបើករថយន្តកាម៉ារីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BG-7274 ធ្លាក់ទឹកបឹងទទឹងថ្ងៃ ដែលមានទីតាំងស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ទល់មុខជីបម៉ុងលែនម៉ាក ស្ថិតក្នុងសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅម៉ោងជាង១២រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ អស់រយៈពេលជិត១ម៉ោងទើបបងប្អូនដែលបានឃើញហេតុការណ៍ចុះទៅវាយកញ្ចក់រថយន្តជួយសង្គ្រោះ តែជាអកុសលនារីរូបនោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
នារីដែលស្លាប់មានឈ្មោះ មាន ចន្ទវលក្ខណ៍ អាយុជាង៣០ឆ្នាំ។ សពនារីនោះត្រូវបានស្រង់យកចេញពីរថយន្តប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះរឿងរ៉ាវនៃការបើករថយន្តធ្លាក់បឹងទទឹងថ្ងៃពីសំណាក់នារីខាងលើពុំទាន់ដឹងមូលហេតុច្បាស់លាស់នោះទេ៕
Related Articles
ឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រើអំពើហិង្សាក្នុងគ្រួសារ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងដុតផ្ទះចោល នៅស្រុករវៀង
ព្រះវិហារ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើហិង្សាក្នុងគ្រួសារ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងដុតផ្ទះចោល ស្រុករវៀង ខេត្តព្រះវិហារ។ នគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅថ្ងៃពុធ ទី ២១ ខែ តុលា ឆ្នាំ ២០២០ តាមពាក្យបណ្តឹងរបស់ឈ្មោះអៀវ ស៊ីជា ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរក្រុមប្រឹក្សាឃុំ ត្រូវជាឪពុកបង្កើត និងពាក្យបណ្តឹងឈ្មោះ ង៉ាន យាជា ភេទស្រីអាយុ២៣ឆ្នាំ មុរបរមេផ្ទះ ត្រូវជាប្រពន្ធ រស់នៅភូមិ ភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អៀវ សុខបាន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងកាត់សក់ បានប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងដុតផ្ទះចោល កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២០វេលាម៉ោង ៩និង៣០ នាទី ស្ថិតនៅភូមិភ្នំដែក ឃុំរមណីយ […]
លោក ហ៊ោ ប៊ុនហួ ចៅហ្វាយស្រុករវៀងបើករថយន្តប៉ះគ្នាជាមួយរថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនថុងលី !
ព្រះវិហារ ៖ កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅត្រង់ចំណុចផ្លូវជាតិលេខ៩៥ ចន្លោះគីឡូម៉ែត្រលេខ76_77 ស្ថិតក្នុងភូមិសាស្រ្ត ភូមិស្រែធ្នង់ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារវាងរថយន្តរបស់ លោក ហ៊ោ ប៊ុនហួ អភិបាលស្រុករវៀង ប៉ះគ្នាជាមួយរថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន ថុង លី ។ នេះបើតាមប្រភពពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុថា នៅមុនពេលកើតហេតុរថយន្តទាំង២ គេសង្កេតឃើញរថយន្តLexusព័ណ៌ស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AB-8491 ដែលគេស្គាល់ថាជារថយន្ត របស់លោក ហ៊ោ ប៊ុនហួអភិបាល ស្រុករវៀង បានបើកបរក្នុងទិសដៅពីកើតទៅលិច ខណៈនោះក៍បានរេចង្កូត ទៅបុកនឹងរថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន ថុង លី បានបើកបរក្នុងទិសដៅពីភ្នំពេញ ចូលមកក្នុងស្រុករវៀង លុះទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ទំនងជាអ្នកបើកបរងងុយដេក ទើបធ្វើអោយរេចង្កូតទៅឆ្វេង ស្របពេលដែលមានរថយន្តក្រុងដឹកអ្នកដំណើរខាងលើ ពាក់ស្លាកលេខភ្នំពេញ 3A-3462 កំពុងបើកមកពីមុខ បណ្តាលអោយបុកគ្នាយ៉ាងពេញទំហឹង និងរួញក្បាលចូលគ្នា ។ ក្រោយពេលកើតហេតុកម្លាំងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុករវៀង បានចុះជួយអន្តរាគមន៍ដើម្បីសម្រួលចរាចរណ៍ នៅលើកំណាត់ផ្លូវ នៅចំណុចកើតហេតុខាងលើ ។ […]
ក្រសួងកសិកម្មវាយកម្ទេចកសិដ្ឋានចិញ្ចឹមគោទឹកដោះរបស់ លោកឧកញ្ញ៉ាស្រី ចន្ធូ…
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសម្រេចវាយកម្ទេចរបងកសិដ្ឋានចិញ្ចឹមគោរបស់ លោកឧកញ្ញ៉ា ស្រី ចន្ធូ ដែលជាអ្នកអភិវឌ្ឍន៍ និងវិនិយោគលើវិស័យកសិកម្ម ស្ថិតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ចាប់តាំងពីៃថ្ងទី៥-៦ ខែមករា ឆ្នាំ២០២២ ដោយចោទថាពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ក្រសួងកសិកម្មបានវាយកម្ទេចលើអ្នកអភិវឌ្ឍន៍វិស័យកសិកម្ម បើទោះបីជាកសិដ្ឋាននេះទទួលបានសិទ្ធិអនុញ្ញាស្របច្បាប់ក្តី ក៏ក្រសួងបានសម្រេចវាយកម្ទេចចោល ដោយបានធ្វើឲ្យលោកឧកញ៉ា ស្រី ចន្ធូ ក្លាយទៅជាជនរងគ្រោះដំបូងគេបង្អស់ក្នុងការវាយកម្ទេចនេះ។ មហាជនបានមើលឃើញថា ហេតុអ្វីបានជាក្រសួងកសិកម្ម ដែលលើកកម្ពស់ការអភិវឌ្ឍន៍វិស័យកសិកម្ម ប៉ុន្តែបែរជាវាយកម្ទេចនូវក្រោលគោ របងគោ ដែលជាកសិដ្ឋានចិញ្ចឹមគោធំជាងគេនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាកសិដ្ឋានដែលល្បីលើឆាកជាតិ និងអន្តរជាតិ ដោយចោទប្រកាន់ពីការរំលោភលើដីធ្លី។លោកឧកញ្ញ៉ា ស្រី ចន្ធូ មានប្រសាសន៍ថា លោកមិនប្រឆាំងតបតចំពោះការសម្រេចចិត្តវាយកម្ទេចនោះទេ ដោយលោកឧកញ្ញ៉ា សម្តែងការសោកស្តាយចំពោះសមិទ្ធិផលដែលបានកើតមានហើយមិនគួរណាត្រូវកំទេចចោលទទេរៗបែបនេះសោះ ប្រសិនបើការទិញដីរបស់លោកប៉ះពាល់ជាមួយដីកសិកម្មរឺដីរដ្ឋនូវចំណែកណាមួយ យ៉ាងហោចណាស់ក៏គួរតែទុកឱកាសអោយលោកបានជួលពីក្រសួងកសិកម្មវិញដើម្បីបន្តការអភិវឧ្ឍន៏ ដែលរដ្ឋអាចចំណេញថ្លៃឈ្នួលជួលដី និងការបង់ពន្ធផ្សេងក៏បានចូលជាចំណូលរបស់រដ្ឋផងដែរ។ ដោយសារមានការស្នើសុំអោយមានការវិនិយោគពីសំណាក់លោកអភិបាលស្រុកដើម្បីបង្កើនការងារបន្ថែមធ្វើជូនដល់ប្រជាជនមូលដ្ឋាន និងដោយសារការអនុញ្ញាតពីច្បាប់លើការវិនិយោគវិស័យកសិកម្មពីឯកឧត្តមអភិបាលខេត្តផងដែរ។ ម្យ៉ាងទៀតនៅទីនោះគឺមានអាកាសធាតុអំណោយផលសំរាប់ការចិញ្ចឹមពូជគោទឹកដោះ(គោពូជ Holstein)ទើបលោកសំរេចចិត្តទិញដីធ្លីនៅតំបន់ខាងលើសំរាប់បើកកសិដ្ឋានចិញ្ចឹមគោតំបន់នេះតែម្តងទៅ លិខិតទិញ-លក់ដីធ្លីពីប្រជាពលរដ្ឋក៏មាន។ លោកឧកញ្ញ៉ា ស្រី ចន្ធូ បន្ថែមថា ការវាយកម្ទេចនេះមិនមានការជូនដំណឹងអ្វីទេ គឺចុះមកវាយកម្ទេចតែម្តង។ ការសាងសង់ និងការអភិវឌ្ឍន៍កសិដ្ឋាននៅស្រុកអូររាំង ខេត្តមណ្ឌលគិរី គឺអស់រយៈពេល៤ទៅ៥ឆ្នាំមកហើយ […]