ព័ត៌មានជាតិ

រកឃើញប្រហិតចម្រុះខូចគុណភាពចំនួន ២,៤៥០ គីឡូក្រាម ត្រូវអាជ្ញាធរខេត្តបាត់ដំបង ដុតកម្ទេចចោល

(ខេត្តបាត់ដំបង)៖ នៅថ្ងៃច័ន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប ខេត្តបាត់ដំបង បានធ្វើការដុតកម្ទេចចោលនូវប្រហិតចម្រុះខូចគុណភាពចំនួន ២,៤៥០ គីឡូក្រាម ។ប្រហិតដែលនាំចូលខូចគុណភាណត្រូវបានស្នងការនគរបាលយកទៅទីចាក់សំរាម ក្នុងភូមិ ជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដែលមានការចូលរួមពីមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តបាត់ដំបង។ សូមជម្រាបផងដែរថា ប្រហិតចម្រុះខូចគុណភាពទាំងនេះ ត្រូវបានមន្រ្តីជំនាញ ត្រួតពិនិត្យឃើញ និងរឹបអូសបាននៅឃុំអូដារ ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *