ភ្នំពេញ÷បុរសម្នាក់ដែលត្រូវជាប្ដីបានលែងលះគ្នារយៈពេលជាច្រើនឆ្នាំប៉ុន្តែសុំត្រូវគ្នាវិញប្រពន្ធមិនព្រមរួចក៏ឈានទៅដល់យកកាំបិតទៅចាក់លើប្រពន្ធជាច្រើនកាំបិតបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង 8 និង 30 នាទីយប់ត្រូវនឹងថ្ងៃព្រហស្បតិ៍ទី 3 ខែកញ្ញាឆ្នាំ 2020 នៅតាមបណ្ដោយផ្លូវជាតិលេខ 4 ក្នុងភូមិរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួលខេត្តកណ្តាល ។
សពជនរងគ្រោះមានឈ្មោះ សុខផល្លី អាយុ 27 ឆ្នាំ មុខរបរកម្មកររោងចក្រ ស្តិតក្នុងភូមិពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ចំណែកឯជនសង្ស័យត្រូវជាប្តី មានឈ្មោះ ឆាយធុន អាយុ29 ឆ្នាំ មុខរបរកម្មករ រស់នៅភូមិត្រពាំងខ្នារ ឃុំឆក់ឈើរនាង ស្រុកអង្គស្នួល ខេត្តកណ្តាល បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
បើយោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឱ្យដឹងថាបុរសជាប្ដី និងប្រពន្ធបានលែងលះគ្នាជាយូរមកហើយដោយជនសង្ស័យជាប្តីបានទៅសុំអង្វរប្រពន្ធត្រូវគ្នាវិញបែរជាប្រពន្ធប្រកែកមិនព្រម (ប្តីប្រពន្ធ)
ក្រោយពេលលែងគ្នាបានបន្សល់ទុកនូវកូនស្រី 2 ម្នាក់អាយុ 8 ឆ្នាំម្នាក់ទៀតអាយុ 7 ឆ្នាំ ស្រាប់តែនៅយប់ថ្ងៃព្រហស្បតិ៍ទី 8 នេះនៅវេលាម៉ោង 8 និង 30 នាទីជនសង្ស័យបានជិះម៉ូតូដេញពីក្រោយរួចក៏ចុះចាប់គ្រៀកចាក់លើដងខ្លួនជនរងគ្រោះជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម រួចប្ដីក៏ទាញកាំបិតចាក់លើដងខ្លួនពីរកាំបិតអត់មុតហើយយកកាំបិតទៅអារ ក ខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការគ្នាជាមួយនឹងជំនាញកោសល្យវិច័យឱ្យចុះមកពិនិត្យឃើញថាស្ត្រីខាងលើត្រូវបានជនសង្ស័យចាក់ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់រួចធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕