ព័ត៌មានជាតិ

ឃាត់ខ្លួនឃាត.កម្នាក់ ដែលកាប់ជនរងគ្រោះ បណ្តាលឱ្យស្លាប់យ៉ាងអាណោធអធ័ម នៅសង្កាត់ចាក់អង្រែលើ

ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនឃាត.កម្នាក់ ដែលបានប្រើកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោធអធ័ម កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ថ្មីៗនេះ នៅសង្កាត់ចាក់អង្រែលើ។ នេះបើតាមលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ។

លោក សាន សុខសីហា បានឱ្យដឹងថា ឃាត.កមានឈ្មោះ សុខ ហៃ ភេទប្រុស អាយុ១៨ឆ្នាំ ដែលបានប្រើកាំបិតកាប់បុ័ងតោ កាប់ជនរងគ្រោះម្នាក់ បណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី០១ មិថុនា ឆ្នាំ២០២១ នៅសង្កាត់ចាក់អង្រែលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ។

លោកបានឱ្យដឹងថា ឃាត.កម្នាក់ ដែលបានកាប់ជនរងរងគ្រោះជាគូរទំនាស់ដោយប្រើកាំបិតបុ័ងតោ បណ្តាលឱ្យស្លាប់កាលពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យស្រាវជ្រាវ និងឃាត់ខ្លួនបានម្នាក់ ហើយជាជនដៃដល់ រួមទាំងវត្ថុតាងកាលពីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។

បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *