ព័ត៌មានជាតិ

អភិបាលខណ្ឌ​ដូនពេញ បញ្ជា​ឲ្យ​ម្ចាស់​ការដ្ឋាន​ដោះស្រាយ​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ ករណី​ដែល​ធ្វេសប្រហែស​បណ្តាល​ឲ្យ​ដាច់​ខ្សែ​ជណ្តើរយោង បង្ក​ឲ្យ​មាន​មនុស្ស​បាត់បង់​ជីវិត​


​ភ្នំពេញ​៖ រដ្ឋបាល​ខណ្ឌដូនពេញ សម្រេច​ផ្អាក​ការដ្ឋាន​សាងសង់ ១​កន្លែង ដែល​ធ្វេសប្រហែស​បណ្តាល​ឲ្យ​ដាច់​ខ្សែ​ជណ្តើរយោង បង្ក​ឲ្យ​មាន​មនុស្ស​បាត់បង់​ជីវិត ហើយ​ម្ចាស់​ការដ្ឋាន ត្រូវ​ដោះស្រាយ​សំណង​រដ្ឋប្បវេណី​ដល់​គ្រួសារ​សព និង​គ្រួសារ​អ្នករងរបួស​ធ្ងន់​ឲ្យ​បាន​ចប់សព្វគ្រប់​ជាមុនសិន ។ លោក​ថា បន្ទាប់ពី​ម្ចាស់​ការដ្ឋាន បាន​ដោះស្រាយ​បញ្ហា​នាំ​របស់​រដ្ឋបាល​ខណ្ឌដូនពេញ​ចំនួន ៤​ចំណុច ចប់សព្វគ្រប់​ហើយ ម្ចាស់​ការដ្ឋាន​សំណង់ ត្រូវដាក់​ពាក្យស្នើសុំ​បើក​ការដ្ឋាន​ឡើងវិញ​ពី​រដ្ឋបាល​ខណ្ឌដូនពេញ ។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​៣០​នាទី ដោយ​អនុវត្តន៍​តាម​ប្រសាសន៍​ដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ខណ្ឌ ចុះ​ផ្អាក​ដ្ឋា​ន​សាងសង់ ស្ថិតនៅ​ផ្លូវ​លេខ​២០០ ភូមិ​០៦ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​បាន​ធ្វេសប្រហែស​បណ្តាល​ឲ្យ​កម្មករ​គ្រោះថ្នាក់​បាត់បង់​ជីវិត​ចំនួន ១​នាក់ និង រងរបួស​ធ្ងន់ ១​នាក់ បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។

​ក្រុមការងារ​បានសម្រេច​ដូចខាងក្រោម :១ – ផ្អាក​ការដ្ឋាន​សាងសង់​ជា​បណ្ដោះអាសន្ន ។ ២ – ម្ចាស់​ការដ្ឋាន ត្រូវ​ដោះស្រាយ​សំណង​រដ្ឋប្បវេណី​ដល់​គ្រួសារ​សព និង​គ្រួសារ​អ្នករងរបួស​ធ្ងន់​ឲ្យ​បាន​ចប់សព្វគ្រប់​ជាមុនសិន ។ ៣ – មិន​អនុញ្ញាត​ឲ្យ​ក្រុម​ជាង និង​កម្មករ​ស្នាក់​នៅក្នុង​ការដ្ឋាន​ក្នុងអំឡុងពេល​ផ្អាក​ការសាងសង់​បណ្តោះអាសន្ន​នេះឡើយ ។ ៤ – ត្រូវ​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​ការដ្ឋាន​ឡើងវិញ​ឲ្យ​បាន​ត្រឹមត្រូវ ។ ៥ – បន្ទាប់ពី​ម្ចាស់​ការដ្ឋាន​បាន​អនុវត្តតាម​ចំណុច​ទី​១ ទី​២ ទី​៣ និង​ទី​៤ ខាងលើ​បាន​ចប់សព្វគ្រប់​ហើយ ម្ចាស់​ការដ្ឋាន​សំណង់ ត្រូវដាក់​ពាក្យស្នើសុំ​បើក​ការដ្ឋាន​ឡើងវិញ​ពី​រដ្ឋបាល​ខណ្ឌដូនពេញ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *