នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង តំណាងទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី មេធាវីប្រចាំរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួន ដូចខាងក្រោម៖១. អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យតាមដានការបង្ករបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាកសិករពិសេសបញ្ហាប្រភពទឹកក្នុងការស្រោចស្រពស្រូវ។២. អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យ និងរុះរើរាល់ផ្ទាំងប៉ាណូផ្សព្វផ្សាយល្បែង និងគ្រឿងស្រវឹងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន។ ៣. អាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់លើបញ្ហាអម័យបរិស្ថាន ជាពិសេសស្រុក ក្រុង ដែលនៅជាប់បណ្តោយផ្លូវជាតតិលេខ១ ត្រូវពិនិត្យ និងសម្អាតអោយបានស្អាត ពិសេសបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទៅលើការទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ។៤. ក្រុមហ៊ុនប្រមួលដឹកនិងដាក់ជញ្ជូនសម្រាមត្រូវមានការយកចិត្តទុកដាក់លើការប្រមូលអោយបានស្អាត ជាពិសេសសម្រាមដែលដឹកយកទៅចោល ត្រូវចាក់ចូលទៅក្នុងរណ្តៅអោយបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។៥. អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់លើការបង្ក្រាបក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។៦. អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។៧. បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ ជាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត បានអនុញ្ញាតឱ្យមានការលើកឡើងនូវបញ្ហាប្រឈមផ្សេងៗ និងចំណុចវិជ្ចមានមួយចំនួនទៅលើការអនុវត្តការងាររបស់មន្ទីរអង្គភាពនានាដែលពាក់ព័ន្ធផងដែរ៕
Related Articles
ក្រសួងសុខាភិបាលប្រកាសថាបុរសជនជាតិចិនកើតកូវីដ១៩ ដែលស្លាប់ដោយសារការរើឡើងថ្នាំញៀនធ្ងន់ធ្ងរ មិនមែនស្លាប់ដោយសារតែជំងឺកូវីដទេ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ដោយបានទាត់ចោលទាំងស្រុងចំពោះការផ្សាយទាំងឡាយដែលលើកឡើងថា បុរសជនជាតិចិនកំពុងព្យាបាលជំងឺកូវីដ១៩ម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តាមរយៈការធ្វើកោសល្យវិច័យល្អិតល្អន់ទៅរកឃើញថា បុរសរូបនេះស្លាប់ដោយសារការរើឡើងនៃថ្នាំញៀនធ្ងន់ធ្ងរ។បុរសជនជាតិចិនម្នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩ ព្រែកព្នៅ បានស្លាប់កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ បុរសជនជាតិចិនរូបនេះ មានឈ្មោះ ឡាយ ប៊ីនស៊ាង អាយុ ៣៣ឆ្នាំ។បុរសជនជាតិចិនរូបនេះ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩ ពីអ្នកកើតជំងឺក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ រូបគេត្រូវបានយកសំណាកធ្វើតេស្តកាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយសម្រាកព្យាបាលជំងឺនៅថ្ងៃទី០១ ខែមីនា៕ ដោយ៖ ស៊ុន សំនៀង
ថ្ងៃអាទិត្យ ៧ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣…
(កំពង់ចាម) នាវេលាព្រឹក ឯកឧត្តម លូ គឹមឈន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីសន្ធរ និងលោកជំទាវ ស្រី គឹមឆយ អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ឈួន វិន ប្រធានជនបង្គោលយុវជនចុះជួយស្រុកស្រីសន្ធរ ព្រមទាំងឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានឃុំទាំង១៤ និងលោក លោកស្រី គណៈកម្មាធិការគណបក្សស្រុក គណកម្មាធិការគណបក្សឃុំទាំង១៤ ក្រុមការងារយុវជនស្រុកចំនួន៣៦៩នាក់ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្រីសន្ធរ ។ ឯកឧត្តម លូ គឹមឈន់ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃ ខ្ពស់ចំពោះក្រុមការងារគណបក្សស្រុក ឃុំ សាខាបក្សភូមិនៅមូលដ្ឋានឃុំទាំងអស់ ដែលបានយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរដែនដី បំពេញភារកិច្ចសម្រេចទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមដែលជាកង្វល់របស់ប្រជាពលរដ្ឋ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈធ្វើឲ្យភូមិឃុំមានសុវត្តិភាពបានយ៉ាងល្អប្រសើរ ជំរុញការអនុវត្តដោយជោគជ័យ ការអភិវឌ្ឍលើគ្រប់វិស័យ នៅក្នុងមូលដ្ឋានភូមិ ឃុំ សំដៅលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែវិវត្តឈានឡើងឥតឈប់ឈរ បង្កើនបាននូវជំនឿជឿជាក់លើការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ឯកឧត្តម ក៏បានជម្រុញលើកទឹកចិត្តដល់ក្រុមការងារគណបក្សទាំងអស់ត្រូវរក្សាសាមគ្គីឯកភាពផ្ទៃក្នុង ពង្រឹងនិងបន្តចូលរួមតាម តួនាទីភារកិច្ចនៃរចនាសម្ព័ន្ធដឹកនាំ […]
សត្វខ្លាពពក ដែលសង្គ្រោះពីអន្ទាក់ក្នុងខេត្តកំពត បានងាប់ហើយ ដោយសាររបួសធ្ងន់ធ្ងរ
ភ្នំពេញ ៖ សត្វខ្លាពពកមួយក្បាល ដែលជាប់អន្ទាក់ក្នុងខេត្តកំពត បានងាប់ដោយសាររបួស។ កាលពីសប្តាហ៍មុនខ្លាពពកនេះ ត្រូវបានដោះចេញពីអន្ទាក់ នៅក្នុងស្រុកទឹកឈូ ហើយក្រោយមកបានទៅដល់ដៃប៉ូលីសមូលដ្ឋាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ។ ការស្លាប់របស់ខ្លាពពកនេះ គឺជាការបាត់បង់ប្រភេទសត្វដែលកំពុងមានចំនួនធ្លាក់ចុះនៅទូទាំងសកល។ ខ្លាពពក គឺជាប្រភេទសត្វឆ្មាព្រៃដ៏កម្រមួយ ដែលត្រូវបានគេរកឃើញនៅទូទាំងទ្វីបអាស៊ី រាប់ចាប់តាំងពីប្រទេសនេប៉ាល់ រហូតដល់ប្រទេសម៉ាឡេស៊ី។ យោងតាមការប៉ាន់ប្រមាណពីសហភាពអន្តរជាតិ នៃការអភិរក្សធម្មជាតិ (International Union of the Conservation of Nature (https://www.iucnredlist.org/) ស្ទើរតែមួយភាគបីនៃខ្លាពពក ត្រូវបានបាត់បង់ទូទាំងសកលលោក ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ ២០១៤។ តួលេខធ្លាក់ចុះនៃចំនួនសត្វនេះភាគច្រើន គឺបណ្តាលមកពីការបរបាញ់។ នៅប្រទេសកម្ពុជា មានសត្វខ្លាពពកតិចតួចណាស់ ដែលនៅបន្តមានជីវិត។ យោងតាមច្បាប់កម្ពុជាសត្វនេះជាប្រភេទសត្វកំពុងរងគ្រោះ ហើយការបរបាញ់ប្រភេទសត្វនេះគឺខុសច្បាប់។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា សត្វខ្លាពពកនេះត្រូវបានជាប់អន្ទាក់ប៉ុន្មានថ្ងៃនោះឡើយ។ បន្ទាប់មកអ្នកចាប់បាន ចងជើង ក្បាលនិងថ្គាមរបស់វាអស់រយៈពេលពីរថ្ងៃ មុនពេលប៉ូលីសមូលដ្ឋានបានទទួលដំណឹងអំពីសត្វនេះ និងចុះអន្តរាគមន៍ ។ មកដល់ពេលនោះខ្លាពពកទំនងជាមិនបានស៊ីអាហារ ឬផឹកទឹកអស់រយៈពេលមួយសប្តាហ៍ ឬយូរជាងនេះផង។ នៅថ្ងៃទី១៦ ខែកក្កដា […]