ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២២ នៅចំណុចស្តុបកប់ស្រូវ តាមបណ្តោយផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ តាម៉ាប់ ស្នាក់ម្តុំវត្តស្លែង ។ ចំណែកតៃកុងរថយន្តឈ្មោះ ដុក ផល្លា អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកគុបមូល ពណ៌ខៀវ ពាក់ស្លាកលេខស៊េរីចាស់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បែនដឹកដី ពណ៌ស ពាក់ស្លាកលេខភ្នំពេញប3C 7924 ធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីជើសទៅត្បូងឆ្លងផ្លូវបំណងចូលក្នុងការដ្ឋានក៏ជ្រុលបុកម៉ូតូពីចំហៀងនិងកិនអូសបណ្តាលឲ្យម្ចាស់ម៉ូតូជាប់ក្រោមរថយន្តបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម។សមត្ថកិច្ចបានឃាត់តៃកុងរថយន្តបានភ្លាមៗ និងទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយពេលក្រោយចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ% ទូច រ៉ាវុធ
Related Articles
អាវុធហត្ថបើករថយន្តប្រដេញចាប់រថយន្តដឹកឈើ១ គ្រឿងប្រើពេលជាច្រើនម៉ោង ទំរាំដេញចាប់បាន រហូតខូចខាតរថយន្តកម្លាំងអាវុធហត្ថចំនួន៣គ្រឿង
ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់អះអាងខ្លួនកាន់ប័ណ្ណព័ត៌មានក្នុងស្រុកមួយ ត្រូវបានឃាត់ខ្លួនភ្លាមៗ ខណៈកម្លាំងកងរាជអាវុធហត្ថមួយក្រុម តាមប្រដេញបង្ក្រាបរថយន្តដឹកឈើគ្រញូងមួយគ្រឿងដែលធ្វើដំណើរចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឆ្ពោះទៅស្រុកស្នួលខេត្តក្រចេះ ដោយស្ទាក់ចាប់បាននៅម៉ោងជាង២រសៀលថ្ងៃទី១២ វិច្ឆិកា នៅលើដងផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខវត្តអូរព្រះ ស្ថិតក្នុងឃុំអូរព្រះ ស្រុកសំបូរ ខេត្តក្រចេះហើយការបង្ក្រាបបានរងការខូចខាតរថយន្តរបស់កម្លាំងអាវុធហត្ថចំនួន៣គ្រឿងផងដែរ។ ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកម្លាំងកងរាជអាវុធហត្ថចាប់បានរថយន្តដឹកឈើ និងឃាត់ខ្លួនបុរសខាងលើ គឺកម្លាំងសមត្ថកិច្ចបានប្រដេញចាប់រថយន្តនេះ ខណៈកំពុងធ្វើសកម្មភាព ដឹកជញ្ជូនឈើគ្រញូងចេញពីស្រុកសៀមប៉ាង ។ លុះមកដល់ស្នាក់ការសន្តិសុខអាវុធហត្ថដុងក្រឡ កម្លាំងអាវុធហត្ថបានប្រដេញចូលមកដល់ទីរួម ខេត្តហើយក៏មានការប៉ះទង្គិចទៅ លើរថយន្តអ្នកដំណើរផងដែរ។ ប្រភពបន្តថា សកម្មភាពនោះកម្លាំងកងរាជអាវុធហត្ថបន្តប្រដេញរហូតធ្លាក់ដល់ទឹកដីខេត្តក្រចេះទើបចាប់បានទាំងរថយន្ត និងអ្នកបើកបរតែម្តង។ សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តដឹកឈើក្រញូង ដែលកម្លាំងកងរាជអាវុធហត្ថ បង្ក្រាបបានក្នុងពេលនោះ ជាប្រភេទ រថយន្តកាមរីឆ្លាម ព័ណ៌បៃតងចាស់ ពាក់ស្លាកលេខកំពង់ស្ពឺ 2A-2025 ។ ចំណែក អ្នកបើកបររថយន្ត ឈ្មោះ តាន សុភ័ក្ត្រ ជាជំនួយការនិពន្ធនាយក របស់អង្គភាពសារ ព័ត៌មានមួយក្នុងស្រុក រស់នៅស្រុកស្នួលខេត្តក្រចេះ។ ក្រោយការឃាត់ខ្លួនជនសង្ស័យ រួមជាមួយរថយន្តដឹកឈើគ្រញូង ត្រូវបានបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ។ ដោយឡែក ឈើក្រញូងនៅក្នុងរថយន្តនោះ នៅមិនទាន់ដឹងពីចំនួនពិតប្រាកដនៅឡើយទេ […]
រដ្ឋមន្រ្តីក្រសួងធនធានទឹក បន្តចុះពិនិត្យស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ជំនន់ស្ទឹងព្រែកត្នោត
ភ្នំពេញ ៖ នាថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួងចុះ ពិនិត្យ និងបញ្ជាការងារអន្តរាគមន៍ នៅលើទំនប់សណ្តរស្ទឹងព្រែកត្នោតដែលបានកំពុងជន់លិចដោយទឹកជំនន់ស្ទឹងព្រែកត្នោត ដើម្បីជួយសម្រួលធ្វើយ៉ាងណាបន្ថយការប៉ះពាល់ ឲ្យបានជាអតិបរមាដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ប្រឈម។ ក្នុងដំណើរចុះអន្តរាគមន៍នេះ ក៏មានការចូលរួមពីទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារ ដើម្បីសហការបច្ចេកទេសដោះស្រាយ សម្រួលបន្តការធ្វើដំណើរ លើផ្លូវជាតិលេខ៣, លេខ៤ និងផ្លូវលេខ ២០A។ បន្ទាប់ពីភ្លៀងខ្លាំងកាលពីយប់មិញ ក្នុងបរិមាណ ១៩៦,៧០ មីលីម៉ែត្រ (ស្ថានីយសាក់សំពៅ) បានធ្វើឲ្យទឹកស្ទឹងព្រែកត្នោតឡើងខ្ពស់ដល់កម្ពស់ទឹកនៅទ្វារទឹកខាងមុខមានកម្រិត ៦,៥២ម៉ែត្រ ហូលើទ្វារទឹកកម្ពស់ ១,៧២ម៉ែត្រ កម្ពស់ទ្វារទឹកក្រោយ ៩,២៥ម៉ែត្រ បណ្តាលឲ្យទឹកក្នុងស្ទឹងឡើងខ្ពស់ហូរលើខ្នងទំនប់បែកវាលទៅផ្នែកខាងក្រោម នៃសណ្តរចាស់ទំនប់ខាងត្បូង លើភូមិសាស្រ្ត ខេត្តកណ្តាលរួមមាន៖ សង្កាត់ស្ពានថ្ម ទៀន រលួស គងនយ និងសង្កាត់ព្រែកកំពឹស និងបណ្តាឃុំមួយចំនួនទៀត ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានឃុំដើមឫស អន្លង់រមៀត បារគូ […]
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានចុះទៅដល់ទីតាំងភូមិសាស្ត្រផ្ទាល់នៅតំបន់ថ្មដា នៃខេត្តពោធិ៍សាត់ក្នុងប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ…
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានចុះទៅដល់ទីតាំងភូមិសាស្ត្រផ្ទាល់ នៅតំបន់ថ្មដា នៃខេត្តពោធិ៍សាត់ ដើម្បីពិនិត្យមើលកម្លាំងស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានឲ្យដឹងថា បានចុះទៅដល់ទីតាំងភូមិសាស្ត្រផ្ទាល់នៅតំបន់ថ្មដា នៃខេត្តពោធិ៍សាត់ បានឃើញពីស្ថានភាព និងភាពសស្រាក់សស្រាំ យ៉ាងយកចិត្តទុកដាក់ របស់បងប្អូនកងកម្លាំងរុករក និងគណៈបញ្ជាការឯកភាពខេត្ត គឺមានស្ថានភាពលំបាក ដោយសារជាតំបន់ព្រៃក្រាស់ និងអាកាសធាតុមិនអំណោយផល ។ រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃទី៥ហើយ សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង សង្ឃឹមថាយើងនឹងរកឃើញក្នុងពេលឆាប់ៗនេះ ។