(ខេត្តមណ្ឌលគិរី)÷ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា នៅថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២២ បានធ្វើការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យករណីរក្សាទុក និងចែកចាយគ្រឿងញៀនចំនួន៨ នាក់ នៅចំណុចអង់តែនcellcard ( ទឹកខួប ) ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ សមត្ថកិច្ចឱ្យដឹងថា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការ ជាមួយកម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលស្រុកកែវសីមា ដោយ មានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនគ្រឿងញៀន និង មានការសម្របសម្រួល ពី ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៨នាក់ និង ដកហូតវត្ថុតាងមួយចំនួនរួមមាន៖១/សារធាតុសង្ស័យថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លាចំនួន ១៥កញ្ចប់ ក្នុងនោះ១២កញ្ចប់ធំល្មម ៣កញ្ចប់តូច ។២/ ថង់សម្រាប់វេចខ្ចប់មួយចំនួន៣/ ម៉ូតូចំនួន ០៤គ្រឿង(១.ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅបិតស្គត់ស ពាក់ស្លាកលេខ មណ្ឌលគិរី1A 3056 ២.ម៉ាកហុងដាវេវឆ្លាម ពណ៌ខ្មៅ ពាក់ស្លាក កំពង់ចាម 1Y 0583 ៣.ម៉ាកហុងដាBLADE ពណ៌ក្រហមខ្មៅគ្មានស្លាកលេខ ៤.ម៉ាកហុងដាវេវឆ្លាមគ្មានស្លាកលេខ)។៤/ ប្រាក់រៀលមួយចំនួន ( មិនទាន់រាប់ )៥/ លោហៈពណ៌លឿងចំនួន ០២ខ្សែរ បន្តោងចំនួន ២ ៦/ លោហៈធាតុពណ៌លឿងចំនួន០១ខ្សែ៧/ លោហៈធាតុពណ៌លឿង ជញ្ជានចំនួន០១ វង់៨/ ទូរស័ព្ទដៃចំនួន ១១គ្រឿង៩/ រថយន្តចំនួន ០២គ្រឿង (១.ម៉ាកcamry ឆ្លាមពាក់ស្លាកលេខ ភ្នំពេញ2K 1350 ២.ម៉ាកហ្វតរេនជ័រពណ៌សគ្មានស្លាកលេខ)។ ១០/ កាំភ្លើងកែច្នៃចំនួន ០១ ដើម១១/ កាំបិតស្នៀត ចំនួន០១ ដើម ។១២/ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០២គ្រឿង១៣/ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក។ ឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់រួមមានឈ្មោះ៖១/ ឈ្មោះ ធាត់ តូរីស ភេទប្រុស អាយុ២៤ឆ្នាំភេទប្រុស។- ស្រុកកំណើតភូមិជម្រៅ ឃុំកំពុងសឹង ស្រុកព្រះស្ដេចខេត្តព្រៃវែង ។- ទីលំនៅបច្ចុប្បន្នភូមិអូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី ជាលទ្ធផលវិជ្ជមាន ( + ) ។២/ ឈ្មោះ កង ទូច ( ហៅអាចារ្យទូច ) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។- ស្រុកកំណើតភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី – ទីលំនៅបច្ចុប្បន្នភូមិអូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី ជាលទ្ធផលវិជ្ជមាន ( + ) ។៣/ឈ្មោះ យន់ សុគីម ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ- ស្រុកកំណើតភូមិផ្ទះខ្ពស់ តុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម- ស្នាក់នៅបណ្ដោះអាសន្នភូមិប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៤/ ឈ្មោះ ណាន ស៊ីណា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ- ស្រុកកំណើតភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម – ទីលំនៅបច្ចុប្បន្នភូមិអូរស្ពាន ឃុំស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ជាលទ្ធផលវិជ្ជមាន ( + ) ។៥/ ឈ្មោះ ជុំ វ៉ាន់ថន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មិនពិតប្រាកដ- ស្រុកកំណើតភូមិ ព្រៃម្លូ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ។- ទីលំនៅបច្ចុប្បន្នភូមិអូណាឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី ជាលទ្ធផលវិជ្ជមាន ( + ) ។៦/ឈ្មោះ គ្រី ភុន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ- ស្រុកកំណើត ភូមិស្រែកក់ ស្រុកត្រពាំងព្រីង ខេត្តកំពង់ចាម។- ស្នាក់នៅបណ្ដោះអាសន្នភូមិ អូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាលទ្ធផល វិជ្ជមាន ( + ) ។៧/ឈ្មោះ អ៊ុក វ៉ាន់នី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាប់ប្រាកដ- ស្រុកកំណើតភូមិពី ឃុំវាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។- ស្នាក់នៅបណ្ដោះអាសន្យ ភូមិស្ពាន ឃុំស្ពានមានជ័យក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាលទ្ធផលវិជ្ជមាន ( + ) ។៨/ឈ្មោះ ក្រូច ហឺត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ- ស្រុកកំណើតភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី ។- ទីលំនៅបច្ចុប្បន្នភូមិអូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ម្នាក់ទៀតទី ៩.ឈ្មោះ ប៉ិច ស៊ីណា ភេទស្រីអាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអូរអាម ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី (បានរត់គេចខ្លួនពេលសមត្ថកិច្ចឃាត់ខ្លួនបាន)។បច្ចុប្បន្នជនសង្ស័យខាងលើចំនួន៨នាក់ កម្លាំងជំនាញបានធ្វើតេស្តរកមេរោគកូវីត១៩ ជាលទ្ធផលអវិជ្ជមានទាំង០៨ នាក់ បន្ទាប់ពីតេស្តរកកូវីដ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន និង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកែវសីមាកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។សូមបញ្ជាក់ផងដែរថា នៅក្នុង ស្រុក កែវសីមា ខេត្ត មណ្ឌលគិរី ប្រជាពលរដ្ឋគាំទ្រចំពោះចំណាត់ការ របស់សមត្ថកិច្ចនគរបាល ស្រុកជាពិសេស លោក អធិការតែម្ដង ដែលធ្វើឲ្យពលរដ្ឋមានភាពកក់ក្តៅ៕
Related Articles
“ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលភារកិច្ចរៀបចំដំណើរកម្សាន្ត ដោយមិនគិតថ្លៃ រៀងរាល់ចុងសប្តាហ៍ ហើយចាប់ផ្តើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនបានទៅដល់ខេត្តទាំង៤នោះ …
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលភារកិច្ចនេះ គឺរៀបចំដំណើរកម្សាន្ត ដោយផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូន និងអាហារ ដោយមិនគិតថ្លៃ រៀងរាល់ចុងសប្តាហ៍ ហើយចាប់ផ្តើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនបានទៅដល់ខេត្តទាំង៤នោះ និងឃើញទិដ្ឋភាពជាក់ស្តែងពីការអភិវឌ្ឍនៅតាមព្រំដែន និងផ្លូវនៅតាមព្រំដែនរបស់យើង ក៏ដូចជាការវិវត្តរបស់ប្រជាជននៅក្នុងខេត្តទាំងនោះ ហើយឯកឧត្តម នេត្រ ភក្ត្រា ត្រូវដាក់ចេញជាព័ត៌មានលំអិតអំពីការចុះឈ្មោះ និងពេលវេលាដើម្បីអនុវត្ត ”។ (សមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤)
ឈាមស្រែកស្បែកហៅមែន!!! ទោះមានស្លាបហើរក៏ហើរមិនរួចដែរ…
ខេត្តតាកែវ : សមត្ថកិច្ចចាប់ខ្លួនបានហើយ ឃាតករជាមនុស្សស្រី ចិត្តដាច់សាហាវណាស់ គ្មានមេត្តា លើកដៃប្រហារ ចាក់សម្លាប់ ម្ចាស់បំណុល អត់ញញើតដៃឡេីយ។ករណីឃាតកម្មកូនបំណុលចាក់សម្លាប់ ម្ចាស់លុយ ចំនួន៨កាំបិតចុងស្រួច នៅភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស កាលពីយប់ ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣ ។ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច ស្រុកព្រៃកប្បាស បានចុះស្រាវជ្រាវ និង ចាប់ខ្លួនមុខសញ្ញា ជាឃាតករបានហើយ នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៣ នេះ ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ណែនាំឱ្យក្រុមហ៊ុនធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក បំពេញបែបបទឱ្យស្របទៅនឹងច្បាប់ ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបការសម្ដែងការគួរសមដោយក្រុមហ៊ុន ស៊ុបភើ អេប តិចណូឡូជី ម.ក (Super App Technology Plc.) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាមួយបម្រើសេវាកម្មអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងស្មាតហ្វូន។ ជាកិច្ចចាប់ផ្ដើម ក្រុមហ៊ុន ស៊ុបភើ អេប តិចណូឡូជី ម.ក បានជម្រាបជូនពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន នៅក្នុងនោះនាពេលបច្ចុប្បន្នរួមមាន សេវាកម្មហៅកង់បីជិះ និងសេវាកម្មដឹកជញ្ជូនទូទាំងប្រទេស និងក្នុងពេលអនាគតគឺបង្កើតផ្សារអនឡាញសម្រាប់គ្រប់ប្រភេទទំនិញ ដើម្បីជំរុញផលិតផលទៅកាន់ទីផ្សារក្នុងស្រុក និងបរទេស តាមរយៈការដាក់លក់លើទីផ្សារអនឡាញ។ ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រដល់គំនិតផ្ដួចផ្ដើមបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក ដោយនាពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងតែរំកិលខ្លួនបន្តិចម្ដងៗក្នុងការប្រែក្លាយទៅជាសេដ្ឋកិច្ចឌីជីថល ហើយឌីជីថលនីយកម្មនឹងបម្រើដល់សកម្មភាពជាច្រើននៅក្នុងវិស័យឯកជន ធុរកិច្ច ក៏ដូចជាវិស័យសាធារណៈផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីគំនិតផ្ដួចផ្ដើមមួយចំនួនរបស់ក្រសួងពាណិជ្ជកម្ម រួមមាន ការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលក្រសួងនឹងរៀបចំធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់នាខែវិច្ឆិកាខាងមុខ ក៏ដូចជាកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកកម្ពុជា (Go4eCAM) ដែលមានគោលបំណងតភ្ជាប់ផលិតករ និងសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់និងពិភពលោក តាមរយៈទីផ្សារអនឡាញមួយ។ សូមបញ្ជាក់ជូនថាទាក់ទងនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត […]