ខេត្តតាកែវ៖ នាព្រឹក ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ!ខ្ញុំបានចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣ ប្រវែង ១៣៤,៨២៦ គ.ម ចាប់ពីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។កំណាត់ផ្លូវជាតិលេខ៣ (រាជធានីភ្នំពេញ-ក្រុងកំពត) គឺជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា ឆ្លងកាត់រាជធានី-ខេត្ត ចំនួន ៥ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិ ខេត្តព្រះសីហនុ តាមរយៈកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ភ្ជាប់ទៅផ្លូវជាតិលេខ៤ (ព្រៃនប់) និងតភ្ជាប់ទៅច្រកព្រំដែនកម្ពុជា-ថៃ ខេត្តកោះកុង តាមផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨។ កំណាត់ខ្សែផ្លូវនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ការធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកំពតនិងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់ សម្បូរដោយធនធាន ទេសភាពធម្មជាតិ មានតំបន់ជ្រលងភ្នំ និងតំបន់ឆ្នេរដ៏ស្រស់ត្រកាល ដែលជាចំណុចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ មិនតែប៉ុណ្ណោះ កំណាត់ខ្សែផ្លូវនេះ មានភាពរឹងមាំ ធំទូលាយ ដែលសម្រួលដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សារ ក្នុងស្រុក និងទីផ្សារអន្តរជាតិ ព្រមទាំងអាចបញ្ចៀសបានការកកស្ទះនៅតាមបណ្តោយផ្លូវជាតិលេខ៤ បានមួយកម្រិតបន្ថែមទៀតផងដែរ៕
Related Articles
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញដឹកនាំបងប្អូនប្រជាពលរដ្ឋ ធ្វើទស្សនកិច្ច និងឈ្វេងយល់នៅតាមបណ្តោយព្រំដែន
(ខេត្តរតនគិរី): ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារសម្របសម្រួលទស្សនកិច្ចទិសឦសាន អញ្ជើញដឹកនាំលោកតា លោកយាយ អ៊ំ ពូ មីង យុវជន យុវនារី ចំនួន ២០០នាក់ ធ្វើទស្សនកិច្ច និងឈ្វេងយល់ដោយផ្ទាល់ អំពីទិដ្ឋភាពជាក់ស្ដែងនៅតាមបណ្តោយព្រំដែន និងផ្លូវក្រវាត់ព្រំដែននៃខេត្តរតនគិរី ក្នុងតម្រាយផ្លូវ ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាវគ្គទី៥ ដោយមិនគិតថ្លៃ នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤។រូបថត៖ ឡុង ដេវីត
អ្នកសារព័ត៌មានវ័យក្មេង អ៊ី បញ្ញា អាយុ២២ឆ្នាំ បានស្លាប់ហើយ
ភ្នំពេញ ៖ អ្នកសារព័ត៌មានវ័យក្មេង អ៊ី បញ្ញា អាយុ២២ឆ្នាំ បានស្លាប់ហើយ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ ។ បើតាមការបញ្ជាក់របស់ក្រុមគ្រួសារនៃសព។ នាពេលថ្មីៗនេះ ម្តាយរបស់លោក អ៊ី បញ្ញា ក៏បានដាក់ពាក្យបណ្តឹងប្តឹងម្ចាស់មន្ទីរពហុព្យាបាល «ម៉ាយហ៊ែល» ផងដែរ ក្រោយធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែងខុសបច្ចេកទេស និងធ្វេសប្រហែសក្នុងវិជ្ជាជីវៈ ហើយមិនទទួលខុសត្រូវក្នុងការព្យាបាលបន្ត ធ្វើឲ្យអ្នកជំងឺកាន់តែធ្ងន់ធ្ងរ រហូតដល់ស្លាប់។ គួររំលឹកថា លោកស្រី ស៊ឹម សម្បត្តិ អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិព្រៃស្នូល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ម្តាយរបស់លោក អ៊ី បញ្ញា អាយុ២២ឆ្នាំ ជាអ្នកសារព័ត៌មានដំណឹងយប់មិញ បានប្តឹងម្ចាស់មន្ទីរពហុព្យាបាល «ម៉ាយហ៊ែល» ដែលមានទីតាំងផ្ទះលេខ០៩-១០ AE0E1E2 ស្ថិតនៅផ្លូវទួលពង្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ក្រោយធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែងកូនខុសបច្ចេកទេស និង ធ្វេសប្រហែសក្នុងវិជ្ជាជីវៈ ហើយមិនទទួលខុសត្រូវក្នុងការព្យាបាលបន្ត ធ្វើឲ្យអ្នកជំងឺកាន់តែធ្ងន់ធ្ងរ។ នេះបើយោងតាមពាក្យបណ្តឹង គោរពចូលលោកអធិការនគរបាលខណ្ឌដង្កោ កាលពីថ្ងៃទី២២ ខែមករា […]
នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អញ្ជើញធ្វើដំណើរទៅដល់ខេត្តបាត់ដំបងហើយ ដើម្បីរៀបចំផែនការទិញកសិផល(ផ្លែមៀន, ផ្លែតាង៉ែន) របស់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន?
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្ដេចតេជោហ៊ុនសែន បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការទិញកសិផល(ផ្លែមៀន, ផ្លែតាង៉ែន) របស់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។តាមរយៈនៃការចុះប្រមូលទិញផលិតផលផ្លែមៀន(តាង៉ែន) នាពេលនេះ គឺធ្វើឡើងស្របពេលដែលស្ថានភាពនៃជំងឺកូវីដ១៩ កំពុងមានការឆ្លងទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស បានធ្វើឱ្យមានផលប៉ះពាល់ដល់ដំណាំមៀន(តាង៉ែន)របស់ប្រជាកសិករជួបនឹងបញ្ហាកង្វះទីផ្សារ ។ទន្ទឹមនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានសម្រេចទិញផ្លែមៀន ចំនួន២១តោន ដើម្បីចែកចាយជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យមួយចំនួន នៅរាជធានីភ្នំពេញ។ផ្លែមៀនដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទិញចំនួន២១តោន […]