ឈ្មោះ ខឿន បើកសង្វៀនរជល់មាន់និង បៀរ អាប៉ោង យូគីខុសច្បាប់បើកលេងយ៉ាងអនាធិបតេយ្យ 13/02/2022! ប្រភពពីប្រជាពលរដ្ឋមូលដ្ឋានបានអោយដឹងថានៅខេត្តកំពង់ធំ នៅខាងត្បូងវត្តចំបក់បញ្ញា ភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោងលើ ស្រុកស្ទោងខេត្តកំពង់ធំមានល្បែងសុីសង គ្រប់ប្រភេទដូចជាសង្វៀនប្រជល់មាន់និងអាប៉ោង លេងនៅកណ្ដាលទីរួម ខេត្តកំពង់ធំ លេងបានដោយរលូនដោយសេរី គេមិនឃើញមាន សមត្ថកិច្ចជំនាញឬកងកម្លាំងណាមួយចុះទៅធ្វើការបង្ក្រាបសង្វៀនជល់មាន់នោះឡេីយ។ ប្រភពប្រជាពលរដ្ឋដែលរស់នៅជិតនោះនិយាយថាសង្វៀនប្រជល់មាន់ អាប៉ោង បៀមួយកន្លែងនេះគឺគឺលេងជារៀងរាល់ថ្ងៃលេងឡើងដុះស្លែ។ប្រភពដដែលបានបន្ដទៀតថា ជារៀងរាល់ថ្ងៃគឺ មានក្រុមអ្នកញៀនល្បែងជាច្រើននាក់ បានទៅលេងល្បែងនៅទីនោះ ហើយក៏មានការកើតជម្លោះ ក្នុងគ្រួសារជាញឹកញាប់ផងដែរ ព្រោះតែល្បែងស៊ីសងនេះហើយ ។ប្រភពពីមន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឱ្យដឹងដែរថាសង្វៀនបញ្ជល់មាន់នេះ របស់លោកខឿន ហើយមានទាំងមេប៉ូលីស ធំៗ នៅក្រោយទៀតផង ពលរដ្ឋជាច្រើនគ្រួសារបានធ្វើការប្ដឹង ទៅមន្ត្រីមូលដ្ឋានដែរ តែមន្ត្រីមូលដ្ឋាន ធ្វើមិនដឹងមិនលឺ អ្វីសោះឡើយ ហើយបណ្ដោយអោយក្រុមញៀនល្បែងទាំងនោះ លេងតាមតែអំពើចិត្ត។តើឯណាទៅ ពាក្យថាភូមិឃុំសុវត្ថិភាព ដែលរាជរដ្ឋាភិបាល លោក កំពុងតែ យកចិត្តទុកដាក់ ឱ្យការពារបម្រើ ពលរដ្ឋយ៉ាងកក់ក្តៅនោះ តើនៅឯណា។ដូច្នេះហើយទេីបប្រជាពលរដ្ឋ ដែលរស់នៅភូមិខាងលើ សូមអំពាវនាវនិងសូមស្នើសុំដល់ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តក៏ដូចជាលោកនេតសាវឿនអគ្គស្នងការ នគរបាលជាតិ មេត្តាចាត់វិធានការ ស៊ើបអង្កេត ឲ្យមានសភាពស៊ីជម្រៅខណៈពេលដែលមន្ត្រីមូលដ្ឋាន មួយចំនួនកំពុង តែមានភាពស្ងប់ស្ងាត់ ពុំមានចំណាត់ការ អ្វីទាល់សោះ។
Related Articles
សង្ស័យស្រវឹងស្រាបើករថយន្តធ្លាក់ផ្លូវហោះទៅបុកស្លាកប៉ាណូក្រុមហ៊ុនស្រាបៀហ្គេនស្បឺតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ បុរសម្នាក់រួមដំណើរនឹងរបស់អ្នកទៀតសង្ស័យស្រវឹងស្រាបើករថយន្តហាយលេនឌ័រមួយគ្រឿងបោះពួយក្នុងល្បឿនធ្លាក់ផ្លូវហោះទៅបុកបង្គូលប៉ាណូក្រុមហ៊ុនស្រាបៀហ្គេនស្បឺតបណ្តាលឲ្យរថយន្តក្រឡាប់មួយឃុំខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបរនិងអ្នករួមដំណើរមិនមានរងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ នៅខាងត្បូងក្រុមហ៊ុនស្រាបៀរកម្ពុជាប្រមាណជាង ២០០ ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតសង្ស័យស្រវឹងស្រាបើករថយន្តហាយលេនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AH-4531 ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃធ្លាក់ផ្លូវទៅមុខប្រមាណជាង ៣០ ម៉ែត្ររួចហោះទៅបុកនឹងបង្គូលប៉ាណូក្រុមហ៊ុនស្រាបៀរហ្គេនស្បឺតបណ្ដាលទ្រេតបង្គូលប៉ាណូរងការខូចខាតផ្នែកខាងក្រោមយ៉ាងដំណំ ចំណែករថយន្តក្រឡាប់មួយជុំវិលក្បាលត្រឡប់ក្រោយវិញ ខូចខាតផ្នែកមុខស្ទើរទាំងស្រុង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ។ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
សម្ដេចតេជោ បញ្ជាឲ្យយកអ្នកឆ្លងជំងឺកូវីដ ប្រភេទអូមីក្រុង ទៅព្យាបាលនៅមន្ទីរពេទ្យជាដាច់ខាត ទោះជាកូនអ្នកធំណាក៏ដោយ..!
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មិនអនុញ្ញាតឲ្យអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ព្យាបាលនៅតាមផ្ទះឡើយ គឺតម្រូវយកអ្នកជំងឺព្យាបាលនៅមន្ទីរពេទ្យ ជាដាច់ខាត ដើម្បីទប់ស្កាត់ការរីករាលក្នុងសហគមន៍ជាបន្ដទៀត ទោះបីជាកូនអ្នកធំអ្នកណាក៏ដោយ។ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នាវិមានសន្តិភាព នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា ម្សិលមិញ កម្ពុជារកឃើញករណីអូមីក្រុង ៩ករណី ហើយសុទ្ធតែជាករណីនាំចូល។សម្ដេចតេជោ បន្ដថា ករណីជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង នៅទូទាំងប្រទេសកម្ពុជា រហូតមកដល់ពេល ចំនួន៩៤ករណី ក្នុងនោះ ក៏ព្យាបាលជាសះស្បើយមួយចំនួនដែរ ហើយសុទ្ធតែជាករណីចូលនាំ។សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមដាក់បញ្ជា មិនអនុញ្ញាតឲ្យព្យាបាលតាមផ្ទះទេ គឺសូមយកទៅមន្ទីរពេទ្យ ព្យាបាលនៅមន្ទីរពេទ្យ ព្រោះរឿងនេះ អូមីក្រុង វាអត់គ្រោះថ្នាក់ធំទេ បើនិយាយពីអត្រាស្លាប់វាអត់គ្រោះថ្នាក់ប៉ុន្មានទេ»។សម្ដេចតេជោ បានប្រកាសថា ទោះបីកូនអ្នកធំក៏ដោយ គឺតម្រូវព្យាបាលនៅមន្ទីរពេទ្យទាំងអស់ ហើយចាប់ពេលនេះតទៅ មិនចាំបាច់សុំយោបល់ សម្ដេច ទៀតឡើយ ក្នុងការយកអ្នកជំងឺប្រភេទអូមីក្រុង […]
តុលាការ ឃុំខ្លួនបុរសម្នាក់ ដែលចរាចរណ៍លក់គ្រឿងផ្ទុះ និងជួញដូរអាវុធតាមបណ្តាញសង្គម
ភ្នំពេញ ជនសង្ស័យម្នាក់ដែលជួញដូរអាវុធតាមបណ្តាញសង្គម និងការកាន់កាប់អាវុធខុសច្បាប់ នៅរសៀលថ្ងៃទី២៤ខែតុលាឆ្នាំ២០២០នេះ ត្រូវបានតុលាការ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន។ សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ ជួញដូរអាវុធតាមបណ្តាញសង្គម និងការកាន់កាប់អាវុធខុសច្បាប់ ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ។ ក្នុងនោះផងដែរ ក៏មានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តស្វាយរៀង និងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។ ជនសង្ស័យឈ្មោះ អ៊ាន សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវបានឃាត់ខ្លួននៅចំណុចភូមិទួលស្រងាំ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ពាក់ព័ន្ធនឹងការជួញដូរអាវុធតាមបណ្តាញសង្គម និងការកាន់កាប់អាវុធខុសច្បាប់ ។ បច្ចប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីច្បាប់