(កំពង់ស្ពឺ) ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៦.២៥នាទី នៅចំណុចភូមិពង្រ ឃុំស្រង់ ស្រុកគងសី ខេត្តកំពង់ស្ពឺ រថយន្ដ ០១ គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-1938 បើកបរដោយឈ្មោះ ឯក សាម៉ន ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិអូតាវាម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានរេចង្កូតធ្លាក់ចូលប្រឡាយទឹកដោយមិនដឹងមូលហេតុ ក្រោយពេលកើតហេតុភ្លាមៗតៃកុងឡានបានរត់គេចខ្លួនបាត់ស្រមោល។
តាមការបញ្ជាក់ ពីលោកអធិការនគរបាលស្រុកគងពិសីបានអោយដឹងថា÷ រថយន្តដឹកកម្មករ កម្មការិនីខាងលេីគឺបើកបរពីទិសខាងលិច ទៅទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើ ក៏បានដាច់ម៉ែត្រចង្កូត បណ្ដាលឱ្យរថយន្ដរេចង្កូតរួចក៏ធ្លាក់ចូលប្រឡាយទឹកតែម្តង។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា÷ បានបង្កឱ្យរងការខូចខាតសម្ភារៈរថយន្ត និងរងរបួសអ្នកដំណេីរជាកម្មករ កម្មការិនីដែលជិះលេីរថយន្ដ ក្នុងនោះកម្មករ កម្មការិនី របួសធ្ងន់ ០៣នាក់ ស្រី ស្រ្តីពោះធំ ០១នាក់ និងរងរបួសស្រាល ២៨នាក់ ស្រី ។
បច្ចុប្បន្នកកំលាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគងពិសី និងជំនាញខេត្ដបានជួយអន្ដរាគមន៍សម្របសម្រួលនិងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យសង្រ្គោះបន្ទាន់ និងចំណាត់ការស្រាវជ្រាវរកបុគ្គលជាតៃកុងឡានមកទទួលខុសត្រូវតាមផ្លូវច្បាប់ ៕