ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បុរសម្នាក់ ប្រកបរបរលក់ទឹកកក ទំនងជាមិនសូវកាកកប បែរជាបែកគំនិតរកស៉ីលក់ថ្នាំញៀន ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន រួមនិងគ្រឿងញៀនជាច្រើនកញ្ចប់។ជនសង័្សយមាន ឈ្មោះ តុប វណ្ណារិទ្ឋ ហៅអាទឹកកក ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទឹកកក នៅផ្សារតារាសំណាង ទីលំនៅបច្ចុប្បន្នក្រុមទី២៣ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គោរពតាមបទបញ្ជាដ៏ម៉ឹងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៤ និង៣០នាទីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹម ហួរ នាយការិយាល័យ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចច្រកផ្លូវចូលក្បាលឆាយ ស្ថិតក្រុមទី១៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។ ឃាត់ខ្លួនសមត្ថកិច្ចជំនាញចាប់យកវត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន ២៩កញ្ចប់តូច ទម្ងន់ស្មើនឹង ៤.៨៩ក្រាម,ទូរស័ព្ទដៃ ០១គ្រឿង, ដបជក់ ០១, ខ្សៀរជក់ ០១, ដែកកេះ ០៤, កន្ត្រៃ ០១។ជនសង្ស័យរួមនឹងវត្ថុតាង បានបញ្ជូនមកការិយាល័យជំនាញ អ.ហ ខេត្ត ដើម្បីបន្តនីតិវិធីច្បាប់៕
Related Articles
បង្ក្រាប មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែបើកអោយដំណើរការវិញ យ៉ាងគឃ្លើន មិនដឹងថា ខ្នងធំយ៉ាងណាទេ ទើបមិនញញើត អាជ្ញាធរ និង សមត្ថកិច្ច បែបនេះ?
ភ្នំពេញ ៖ ទីតាំង អ៉ីនធើណេត GAME ONLINE យីហោ VA2888 ពិភពកំសាន្តគ្មានដែនកំណត់ ដែល អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែបើកអោយដំណើរការវិញ យ៉ាងគឃ្លើន មិនដឹងថា ខ្នងធំយ៉ាងណាទេ ទើបមិនញញើត អាជ្ញាធរ និងសមត្ថកិច្ច បែបនេះ?សូមជម្រាបថា នាព្រឹកថ្ងៃទី១២ ធ្នូ ២០២១ ក្រោយទទួលសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋថា ទីតាំង ដែលមានទីតាំងផ្លូវអង្គតាម៉ិញ ម្តុំទល់មុខសណ្ឋាគារ បាលី រីសត ភូមិត្រពាំងល្វា២សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវអាជ្ញាធរ បង្ក្រាបថ្ងៃទី៤ ធ្នូ ២០២១កន្លងទៅ បានបើកទទួលអតិថិនជន អោយចូលភ្នាល់ល្បែងតាម អនឡាញ ទាំងយប់ទាំងថ្ងៃទៀតហើយ។ មិនចាំយូរ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាអោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ ដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះបង្ក្រាប និង ឃាត់មនុស្ស៦នាក់ […]
តុលាការផ្តន្ទាទោសលោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខែ្មរ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខែ្មរ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ លោក សុឃិត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល។ បន្ថែមលើសពីនេះ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកដូចជាទូរស័ព្ទដៃ និងកុំព្យូទ័រ ត្រូវបានរឹបអូសយកផងដែរ។ លោក សុឃិត ត្រូវបានចាប់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០២០ ដោយសារតែការផ្សព្វផ្សាយតាមបណ្តាញហ្វេសប៊ុករិះគន់ពីបញ្ហាដែលកើតមាននៅក្នុងសង្គមកម្ពុជា និងត្រូវដាក់ឱ្យជាប់ឃុំបណ្តោះអាសន្នក្នុងពន្ធនាគារព្រៃសតាំងពីពេលនោះមក៕
ជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ស្រាវជ្រាវឃាត់ខ្លួន..
នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូ ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្ពានលេខ៧ ផ្លូវជាតិលេខ៦ ភូមិបាក់ខែងលើ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ អុល ធីតា ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកចម្រៀង ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ជនសង្ស័យឃាត់ខ្លួនចំនួន០៥នាក់៖១-ឈ្មោះ ពលៈ វិច្ឆិកា ហៅវិច ភេទប្រុស ស្នាក់នៅភូមិបាក់ខែងក្រោម សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។២-ឈ្មោះ ម៉ាត់ សាំសុទីន ភេទប្រុស ស្នាក់នៅភូមិ០១ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។៣-ឈ្មោះ សុង សំណាង ភេទប្រុស ស្នាក់នៅផ្លូវបេតុង ភូមិគៀន ឃ្លាំង សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។៤-ឈ្មោះ នី ផល្លា ហៅ បឿក […]