ព័ត៌មានជាតិ

ស្ត្រីម្នាក់លោតសម្លាប់ខ្លួនពីលើអគារខុនដូជាន់ទី០៨ យីហោ”CITY BRAND” បណ្ដាលឲ្យស្លាប់ភ្លាមៗ សង្ស័យមានវិបត្តិផ្លូវចិត្តដោះស្រាយមិនចេញ..!

(ភ្នំពេញ) ៖ មានហេតុការណ៍ភ្ញាក់ផ្អេីលទាំងព្រឹកនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ខណៈស្ត្រីម្នាក់បានសម្រេចចិត្តលោតពីលើអគារខុនដូមួយកន្លែងដែលមានស្លាកយីហោ”CITY BRAND” នៅជាន់ទី០៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងភូមិចំរើនផល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។ សមត្ថកិច្ចបានឲ្យដឹងថា÷ ស្ត្រីរងគ្រោះខាងលើមានឈ្មោះ អៀម រដ្ឋា អាយុ២៧ឆ្នាំ មានស្រុកកំណើនៅឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ។បេីតាមប្រភពព័ត៌មានពីមិត្តភក្តិរបស់ស្ត្រីរងគ្រោះខាងលេីបានឲ្យដឹងថា÷ នាវេលាម៉ោង០៥ទៀបភ្លឺ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ស្ត្រីរងគ្រោះបានទៅលេងមិត្តភក្តិនៅបន្ទប់លេខ៨០២ នៅជាន់ទី០៨ខុនដូ យីហោ”CITY BRAND” ដោយនាងបានខលទៅមិត្តភក្តិជាច្រើនលើកច្រើនសារ តែមិត្តភក្តិមិនទទួលទូរស័ព្ទ ដោយសារកំពុងលង់លក់ក្នុងដំណេក ។បន្ទាប់ពីទំនាក់ទំនងទូរស័ព្ទមិត្តភក្តិមិនលើកហើយនោះ ស្ត្រីរងគ្រោះបានដើរចូលក្នុងបន្ទប់ដាក់អីវ៉ាន់ក្បែរនោះ ហើយក៏សម្រេចចិត្តបើកបង្អួចលោតពីលើអគារខុនដូជាន់ទី០៨ ធ្លាក់មកដល់ដីខាងក្រោម បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែង ទេីបបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកតែម្តង។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយផ្នែកជំនាញបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យពិនិត្យលើសាកសព និងសាកសួរនាំព័ត៌មានបន្ថែម ។លោក កឹម កល្យាណ អធិការរងនគរបាលខណ្ឌមានជ័យ ទទួលផែនយុត្តិធម៌ បានឲ្យដឹងថា÷ បន្ទាប់ពីធ្វើកោសល្យវិច័យពិនិត្យលើសពស្ត្រីរងគ្រោះ និងសាកសួរនាំព័ត៌មានយ៉ាងល្អិតល្អន់រួចមក ក៏បានបញ្ចាក់ថា ករណីនេះគឺជាការធ្វើអត្តឃាតសម្លាប់ខ្លួនឯង (លោតសម្លាប់ខ្លួន) ដោយមិនមានពាក់ព័ន្ធករណីឃាតកម្មនោះឡើយ ។គួររំលឹកថា÷ បេីតាមការឲ្យដឹងពីស្ត្រីជាមិត្តភក្តិជនរងគ្រោះ គឺស្ត្រីរងគ្រោះតែងតែពិបាកចិត្តញឹកញាប់ណាស់ ហើយនាងក៏ចេះតែមានបញ្ហាផ្ទាល់ខ្លួនជាបន្តបន្ទាប់ផងដែរ ។ តែនៅវេលាកើតហេតុ បើនាងដឹងថាស្ត្រីរងគ្រោះជាមិត្តភក្តិមកលេងបន្ទប់នាង ក៏នាងបើកទ្វារទទួលផងដែរ ប៉ុន្តែមិនបានដឹងសោះ ព្រោះនាងបានបិទសម្លេងទូរស័ព្ទ ហើយសម្រាកបាត់ទៅហើយ ។ លុះព្រឹកឡើងទើបដឹងរឿងហេតុ ដោយសារប៉ូលិសហៅសួរនាំ អំពីការស្លាប់របស់មិត្តភក្តិរបស់ខ្លួន។បច្ចុប្បន្ន សពស្ត្រីរងគ្រោះ ត្រូវបានកម្លាំងអាជ្ញាធរសមត្ថកិច្ចដឹកតាមរថយន្ត យកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យជាបណ្តោះអាសន្ន ដើម្បីរងចាំធ្វើការទំនាក់ទំនងទៅកាន់សាច់ញាតិ មកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *