ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានចុះទៅដល់ទីតាំងភូមិសាស្ត្រផ្ទាល់ នៅតំបន់ថ្មដា នៃខេត្តពោធិ៍សាត់ ដើម្បីពិនិត្យមើលកម្លាំងស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានឲ្យដឹងថា បានចុះទៅដល់ទីតាំងភូមិសាស្ត្រផ្ទាល់នៅតំបន់ថ្មដា នៃខេត្តពោធិ៍សាត់ បានឃើញពីស្ថានភាព និងភាពសស្រាក់សស្រាំ យ៉ាងយកចិត្តទុកដាក់ របស់បងប្អូនកងកម្លាំងរុករក និងគណៈបញ្ជាការឯកភាពខេត្ត គឺមានស្ថានភាពលំបាក ដោយសារជាតំបន់ព្រៃក្រាស់ និងអាកាសធាតុមិនអំណោយផល ។ រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃទី៥ហើយ សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង សង្ឃឹមថាយើងនឹងរកឃើញក្នុងពេលឆាប់ៗនេះ ។
Related Articles
ប្រជាពលរដ្ឋក្នុងតំបន់ក្រហម ចាប់ផ្ដើមចាក់វ៉ាក់សាំងដូសទី២ ចាប់ពីថ្ងៃទី១៥ ខែឧសភានេះ
ភ្នំពេញ ៖ សូមបងប្អូនក្នុងតំបន់ក្រហម អញ្ជើញទៅចាក់វ៉ាក់សាំងដូសទី២ គឺចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភានេះ។ សកម្មភាពចាក់វ៉ាក់សាំងនេះ បានធ្វើនៅខណ្ឌចំនួន៦ ក្នុងរាជធានីភ្នំពេញ ដោយក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ ចំណែកបងប្អូនមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ ក៏អាចមកចាក់បានព្រមគ្នាផងដែរ សូមរូសរាន់។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងនៅតំបន់ក្រហម ដែលបានចុះពិនិត្យជាប់ប្រចាំនូវដំណើរការចាក់វ៉ាក់សាំង បានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងដូសទី១ បានបញ្ចប់ប្រមាណ៨០ ទៅ៩០ភាគរយហើយ។ ហើយការចាក់ដូសទី២ នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែឧសភានេះ។ ទោះបីចាប់ផ្តើមចាក់ដូសទី២ តែការចាក់ដូសទី១ ក៏បានធ្វើទន្ទឹមគ្នានេះ សម្រាប់ប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់ចាក់នោះ។ តាមរបាយការណ៍រយៈពេល ១៤ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រោមបទបញ្ជាផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជាង ៦៥ម៉ឺននាក់ហើយ។ រីឯការចាក់ដូសទី២ នឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភានេះ និងធ្វើនៅខណ្ឌចំនួន៦ខណ្ឌ ដែលខណ្ឌទាំង៦ រួមមាន៖ ខណ្ឌមានជ័យ ចាក់បាន ១៣៦.៥៥៧នាក់, ខណ្ឌដង្កោ ចាក់បាន […]
សង្វែគខ្លាំងណាស់!! ខណៈសពឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារីកា បានដឹកមកតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តចង្ក្រានតាព្រហ្មមានជ័យ ហៅវត្តស្ទឹងមានជ័យ ទាំងយប់!
ជារឿងមួយដ៏គួរឲ្យសង្វេគ និងពិបាកទទួលយកខ្លាំងបំផុតសម្រាប់ក្រុមគ្រួសារសាច់ញាតិទាំងអស់ ខណៈលោកឪពុក និងអ្នកម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតព្រមៗគ្នាត្រឹមតែមួយប៉ព្រិចភ្នែក ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយបានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ។ រថយន្តជនរងគ្រោះម៉ាក Lexus RX 300 ពាក់ផ្លាកលេខ ភ្នំពេញ BJ-1672 ជិះរួមគ្នា០៥នាក់ ( ឪពុកម្ដាយបានស្លាប់ទាំងពីរនាក់) ចំណែកតារាចម្រៀង សុវត្ថិឌី ធារិកា និងលោកយាយ ប្អូនប្រុស ដែលបានរួមដំណើរជាមួយគ្នាបានរួចផុតពីគ្រោះថ្នាក់នៃហេតុការណ៍នោះ ។សូមជម្រាបផងដែលថា សពឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ត្រូវបានដឹកយកមកតម្កល់នៅវត្តចង្ក្រានតាព្រហ្មមានជ័យ ហៅវត្តស្ទឹងមានជ័យ នៅអំឡុងម៉ោង១១យប់ថ្ងៃដដែល ក្នុងនោះក៏មានមហាជន និងអ្នកសិល្បះជាច្រើនបានចូលរួមរំលែកទុក្ខដោយផ្ទាល់មានការអណិតអាសូរនាងជាខ្លាំង ព្រមទាំងមានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានដាក់កម្លាំងការពារសន្តិសុខសុវត្ថិភាព នៅក្នុងវត្តចង្ក្រានតាព្រហ្មមានជ័យ ហៅវត្តស្ទឹងមានជ័យ ផងដែរ ៕
សេចក្តីថ្លែងការណ៍ប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)
យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមសារព័ត៌មាន អេឡិចត្រូនិច អ៊ឹម អេស ជេ (AEMSJ) បានសង្កេត ឃើញថាក្នុងពេលថ្មីៗនេះមានការលើកឡើងពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។ ជាមួយនឹងការតាមដានដោយយកចិត្តទុកដាក់លើបញ្ហា CLV-DTA ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បច្ចប្បន្នជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រ កម្ពុជា។យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) សូមប្រកាស គាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV- DTA) ដែលបាននាំមកនូវផលប្រយោជន៍សង្គមជាតិ ពិសេសសម្រាប់ខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម ឡាវ ដែលមាន គោលដៅសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ទេសចរណ៍ […]