ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសេរលើបណ្តាញសង្គមថា ៖ ឈានចូលដល់ថ្ងៃទី០៨ អាកាសធាតុមានការប្រែប្រួលឆាប់រហ័ស កាន់តែផ្តល់ការលំបាកដល់បងប្អូនកងទ័ព កងកម្លាំង ក្នុងការរុករក និងសង្គ្រោះ ឧទ្ធម្ភាគចក្រ មួយគ្រឿង ដែលបានបាត់ដំណឹង តាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តែទោះជាយ៉ាងណាក៏ដោយក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ជាពិសេសយោធភូមិភាគទី៥ នៅតែបន្តផែនការយុទ្ធសាស្រ្តក្នុងការរុករករហូតដល់បេសកកម្មនេះទទួលបានជោគជ័យ។
Related Articles
អធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ពាក់ព័ន្ធករណីអំពើឆបោក(យកម៉ូតូ)…
(ស្រុកអង្គរបូរី): ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ*នៅថ្ងៃអាទិត្យ ១២កើតខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៩និង១០នាទីព្រឹក លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ នៅចំណុចតាមដងផ្លូវ123 ស្ថិតក្នុងឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយជនសង្ស័យឈ្មោះ ម៉ិញ សុជាតិ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងធំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ពាក់ព័ន្ធករណីអំពើឆបោក(យកម៉ូតូ) យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដោយយោងតាមពាក្យបណ្តឹងកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៤និង១៥នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ជា ណេង ភេទប្រុស កើតមានករណីអំពើឆបោក(យកម៉ូតូ) ម៉ាក់ហុងដា សេរី2021 ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1Y-9642 […]
អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យ បាននិងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនពលរដ្ឋក្នុងតំបន់លឿង
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រុមការងារ និងក្រុមគ្រូពេទ្យ បាននិងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់លឿងចំនួន ៣ខណ្ឌបន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩។ ការបង្កើតឱ្យមានទីតាំងសម្រាប់ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់លឿងចំនួន ៣ខណ្ឌបន្ថែមទៀតនេះ បានចាប់ផ្តើមឡើង នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ទៅតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដោយកំណត់យកខណ្ឌចំការមន ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា ដោយចាប់ផ្តើមនៅថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដែលមានរហូតដល់ចំនួន ២០ទីតាំង។ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺត្រូវចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដោយមិនគិតថា ជាតំបន់លឿង លឿងទុំនោះទេ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ឱ្យទទួលបានជោគជ័យ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែឧសភានេះ គ្រប់ទីតាំងទាំង២០នៅក្នុងខណ្ឌចំនួន៣ ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តនៃការចាក់វ៉ាក់សាំងនេះយ៉ាងរលូន រក្សាបាននូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរនិងមិនឈរប្រជ្រៀតគ្នា ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងចុះពិនិត្យមើលជាប្រចាំចំពោះទីតាំងនៃការចាក់វ៉ាក់សាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ ហើយនៅពេលចុះពិនិត្យម្តងៗ លោកអភិបាលតែងបានណែនាំដល់អាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ […]
ជនជាតិចិនប្រុស ស្រីចំនួន៣នាក់ ត្រូវបានឃាត់ខ្លូនក្រោយកើតហេតុមានជនជាតិចិនម្នាក់ធ្លាក់ពីលើអាគារកម្ពស់២២ជាន់ស្លាប់ភ្លាមនៅនិងកន្លែង
ខេត្តព្រះសីហនុ៖ មនុស្សចំនួន៣នាក់ក្នុងនោះស្រី២នាក់(ជាជនជាតិចិន)ត្រូវបានសមត្ចកិច្ចប៉ូលិស ស្នងកាដ្ឋានន បាលខេត្តព្រះសីហនុ ចាប់ឃាត់ខ្លូនភ្លាមៗ ក្រោយកើតហេតុមាន បុសរសជនជាតិចិនម្នាក់បានធ្លាក់ស្លាប់ពី លើ អាគារជាន់ទី១៣នៃអាគារកម្ពស់២២ជាន់។ ហេតុការដ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាព្រឹកម៉ោងប្រមាណ៧ និង១៥នាទី ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២១ ត្រង់ចំណុច ស្ថិត ក្នុងភូមិលេខ ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (តំបន់កំពេញ)។ ពាក់ព័ន្ធទៅនិង ហេតុការនេះបើតាមសាក្សីរស់នៅក្បែរកន្លែងកើតហេតុបាននិយាយប្រាប់ឲ្យដឹងថា នៅ មុនពេលកើតហេតុគេឃើញជនរងគ្រោះនៅមុខបន្ទប់នៃអាគារជាន់ទី១៣។មួយសន្ទុះមកស្រាប់តែជនរងគ្រោះបានធ្លាក់មកដល់ដីស្លាប់បាត់ទៅហើយ ដោយមិនដឹងថា ជនរងគ្រោះលោតពីលើអាគារសម្លាប់ខ្លូនឬរអិលធ្លាក់ជើង ធ្លាក់ដោយខ្លូនឯងនោះទេ។ជនរងគ្រោះបានធ្លាក់ពីអាគារកម្ពស់១៣ជាន់មកបុកទម្លុះដំបូលបន្ទប់ទឹកផ្ទះប្រជាពលរដ្ឋដែលជាប់អាគារនោះធ្លាក់ដល់ដី បណ្តាលឲ្យជើងជនរងគ្រោះម្ខាងត្រូវបានដាច់ពេញពីដងខ្លួនស្លាប់ភ្លាមៗ នៅក្នុងផ្លុកឈាមកន្លែងកើតហេតុ តែម្តង ។ ដោយ ឡែក សំរាប់ បងស្រីជាម្ចាស់កើតហេតុបាននិយាយប្រាប់ឲ្យដឹងផងដែរថា នៅមុនពេល កើរហេតុ រូបគាត់ បានចូលបន្ទប់ទឹក លុះក្រោយមករូបគាត់បានចេញពីបន្ទប់ទឹកប្រមាណ១នាទី ក៏ស្រាប់តែកើតហេតុជន រងគ្រោះធ្លាក់ ចូលក្នុងបន្ទប់ទឹកផ្ទះរបស់គាត់តែម្តងតែ។ ជាមួយគ្នានេះបងស្រី ម្ចាស់ផ្ទះក៏បានបញ្ជាក់ផង ដែរ ថា នេះចាត់ទុកជាសំណាងរបស់គាត់ហើយ ដែលបានចាក់ចេញមុនពេលកើតហេតុ បានបន្តិច […]