ព័ត៌មានជាតិ

តំណាងអយ្យការ ចោទប្រកាន់បុគ្គលឈ្មោះ នី ណាក់ ចំនួន២បទល្មើស ញុះញង់អោយមានការរើសអើង និង ជេរប្រមាថជាសាធារណៈ

ភ្នំពេញ៖ បើយោងតាមតាមប្រភពព័ត៌មានច្បាស់ការណ៍ បញ្ជាក់ថា  នៅព្រលប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បុគ្គលឈ្មោះនី ណាក់ ដែលប្រើហ្វេសប៊ុកផេក Iman-KH ចំនួន២បទល្មើស គឺ បទញុះញង់អោយមានការរើសអើង និង បទជេរប្រមាថជាសាធារណៈ តាមមាត្រា តាមមាត្រា៤៩៤ មាត្រា៤៩៦ និង មាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌ ។ 

សូមជម្រាបជូនថា ពេលនេះជនត្រូវចោទនិងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ។ 

ហ្វេសប៊ុកផេកឈ្មោះ Iman-KH ដែលកាន់កាប់ដោយបុគ្គលឈ្មោះ នី ណាក់ បានសរសេរថា «ខ្ញុំបានត្រៀមឬព្រៀងលិខិតនិងឯកសាររួចរាល់អស់ហើយក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើអោយខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នាហើយដេកនៅក្នុងទ្រុង កុំចេញក្រៅអោយសោះបើគ្មានការចាំបាច់»។

សំណេររបស់ឈ្មោះ នី ណាក់ នាពេលនេះ ត្រូវបានមជ្ឈដ្ឋានជាច្រើនកំពុងជជែកគ្នា និង អះអាងថា កំពុងឌឺដង ឬ ផ្គើន នឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

បុគ្គល នី ណាក់ នេះ កន្លងមក តែងតែដៀមដាម ជេរប្រមាថ ទៅលើបុគ្គល និង ស្ថាប័ន រដ្ឋ ជាញឹកញាប់ តែហាក់គ្មានអ្វីកើតឡើងចំពោះបុគ្គលម្នាក់នេះទាល់តែសោះ ខណៈកន្លងមក ក៏ធ្លាប់បានធ្វើលិខិតសុំទោសជាសាធារណៈ ផងដែរ ដោយសារសំដីព្រហើនបែបនេះ ។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលព័ត៌មាន អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ វត្តខ្លួនបុគ្គលឈ្មោះ នី ណាក់ គឺមានមជ្ឈដ្ឋានប្រជាពលរដ្ឋ គាំទ្រ ជាពិសេសឬទំនាក់ទំនងបណ្ដាញសង្គមហ្វេសប៊ុក ក៏បានបង្ហោះព្រោងព្រាត គាំទ្រចំពោះចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌។ បច្ចុប្បន្នជនត្រូវ តំណាងអយ្យការ បានចេញដីកាសន្និដ្ឋានបញ្ជូនបញ្ជូនឲ្យស៊ើបសួរតាមនីតិវិធី ។
ចំពោះព័ត៌មានលំអិត បន្តទៀត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការឃុំខ្លួន មិនឃុំខ្លួនទៅលើជនត្រូវចោទ អង្គភាព នគរដ្រេហ្គន នឹងផ្សាយបន្តជូនទៀតនៅពេលក្រោយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *