(ភ្នំពេញ): ជើងខ្លាំងប្រើហិង្សាលើអ្នកដទៃ ត្រឹមរឿងបើកបរម៉ូតូ សាចទឹកប៉ះបន្តិចសោះ ឈានដល់សមត្ថកិច្ចប្រមាញ់យកមកវាស់កំពស់ថ្ងៃនេះបានសម្រេចហើយ ។ នេះបើតាមការបញ្ជាក់ពីលោក ហួរ ម៉េងវ៉ាង អធិការនគរបាល ខណ្ឌសែនសុខ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។
បច្ចុប្បន្នជនទំនើងខាងលើកំពុងសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ សែនសុខ។
សូមបញ្ជាក់ថា ៖ ជើងខ្លាំងប្រើហិង្សាលើអ្នកដទៃ ត្រឹមរឿងបើកបរម៉ូតូ សាចទឹកប៉ះបន្តិចសោះ ត្រូវបានសមត្ថកិច្ចប្រមាញ់យកមកវាស់កំពស់ បន្ទាប់ពីគេចខ្លួនបាន ២ថ្ងៃ។
សូមបញ្ជាក់ថា : នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការបង្ហោះព្រោងព្រាត ពីសកម្មភាពបុរសម្នាក់ ដែលបានប្រើអំពើហិង្សា ទៅលើអ្នកដំណើរ គ្រាន់តែរឿងបន្តិចបន្តួចសោះ គ្មានកត្តាយោគយល់ ទោះជាជនរងគ្រោះ សុំទោសយ៉ាងណាក៏ដោយ ក៏បុរសជើងខ្លាំងរូបនោះ នៅតែប្រើអំពើហិង្សា ផ្អើលដល់អ្នកធ្វើដំណើរកាលពី២ថ្ងៃមុន។
សកម្មភាពទាំងនេះ កើតមាននៅក្នុងមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយក៏មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា (Eli Mean) បានបង្ហោះយ៉ាងដូច្នេះថា : ផ្លូវលិចទឹកហើយជិះសាចទឹកដាក់តិចសោះបងស្រីនឹងប្អូនប្រុសក៏បានសុំទោសហើយនិយាយស្រួលជាមួយដែលតែពូនឹងដឹងមិចទេនិយាយមិនចេះស្តាប់ហើយចង់តែលើកដៃវៃនឹងប្រើពាក្យសម្តីជេរបងស្រីហៅងែងពេញមាត់ ហើយខ្ញុំក៏បានជិះផ្លូវជាមួយពួកគាត់ដែលតែទឹកលិចខ្លាំងហើយម៉ូតូច្រើនហើយក៏សាចទឹកដាក់ គ្រាន់តែរឿងពិននឹងសោះហេតុអីមិនចេះអធ្យាស្រ័យឲ្យគ្នា។
ពាក់ព័ន្ធក្នុងករណីនេះ លោក ខៀវ កាញារីទ្ឋ អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ចាម ក៏បានស៊ែរផងដែរ។
ដោយឡែកលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្លាប់បានបង្ហោះលើ facebook របស់ខ្លួនយ៉ាងដូច្នេះថា : ករណីខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានទទួលពាក្យបណ្តឹងរួចរាល់ហើយ នឹងកំពុងបន្តនិតិវិធី ។
ទីបំផុត ! ឃាត់ខ្លួនបានហើយ សង្ឃឹមថាសមត្ថកិច្ច នឹងដំណើរការនីតិវិធី ឃាត់ខ្លួនជនសង្ស័យបង្កហេតុ រូបនេះ សាកសួរ វាស់កម្ពស់ រួចរាល់ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
ព័ត៌មានលម្អិត ចាំផ្សាយជូនប្រិយមិត្តបន្ត ៕