(ភ្នំពេញ) ឆេះផ្ទះ៣ល្វែងរបស់អាជីវករលក់ក្រណាត់បោះដុំផ្សារអូទ្បាំពិក … នៅខណ្ឌឬស្សីកែវ ស្លា-ប់-នារីម្នាក់និងរ-បួ.ស២នា.ក់នារីវ័យប្រហែល២៦ឆ្នាំម្នាក់ បានរងគ្រោះរហូតបាត់បង់ជីវិត និងមនុស្ស២នាក់ទៀត រងរបួស ក្នុងហេតុការណ៍គ្រោះអគ្គីភ័យឆេះផ្ទះ៣ល្វែង កាលពីវេលាម៉ោង ៣និង៤៥នាទីទៀបភ្លឺ ឈានចូល ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុច បុរីសម្បតិ្តមាស ភូមិបឹងសាឡាង ក្រុម១ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង ៣ និង៤៥នាទីទៀបភ្លឺ ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ ។នារីដែលបាត់បង់ជីវិតនោះមានឈ្មោះ លក្ខ នៅក្នុងហ្វេសបុកឈ្មោះ អាមី អាយុប្រហែល២៦ឆ្នាំ ជាអាជីវករលក់ខោអាវ នៅផ្សារអូឡាំពិក ។សមត្ថកិច្ចឱ្យដឹងថា លំនៅដ្ឋានដែលរងការឆាបឆេះនោះ ជាប្រភេទផ្ទះល្វែងទំហំ ៤ម៉ែត្រគុណនឹង១៦ម៉ែត្រ ហើយអគ្គិភ័យបានផ្តើមចេញពីផ្ទះឈ្មោះ ភុក ប៉ាវ ភេទប្រុស អាយុ៦៣ឆាំ្ន មុខរបរមន្រី្តក្រសួងអប់រំ បានខូចខាតទាំងស្រុង និងរាលដាលដល់លំនៅដ្ឋាន ក្បែរខាង២ល្វែង បង្កឱ្យឆេះផ្ទះ ឆេះរថយន្ត១គ្រឿង និងនារីម្នាក់បានបាត់បង់ជីវិត ។សមត្ថកិច្ចបានចុះអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង បានទប់ស្កាត់គ្រោះ អគ្គិភ័យនេះរលត់ទាំងស្រុង នៅម៉ោង៥ និង៣០នាទីព្រឹកព្រលឹម ថ្ងៃខែឆ្នាំដដែល ។ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃការឆាបឆេះនេះនៅឡើយនោះទេ កំពុងស្រាវជ្រាវបន្ថែម៕
Related Articles
ជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកជាមួយនឹងម៉ូតូប៊ិតដែលកំពុងតែជិះឆ្លងផ្លូវពេញទំហឹងរងរបួសធ្ងន់…
(ភ្នំពេញ)÷បុរសម្នាក់ជិះម៉ូតូតាមបណ្ដោយផ្លូវហាណូយក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកជាមួយនឹងម៉ូតូប៊ិតដែលកំពុងតែជិះឆ្លងផ្លូវពេញទំហឹងបណ្ដាលឱ្យម៉ូតូទាំងពីរគ្រឿងរងការគ្រប់ខាតយ៉ាងដំណំ រីឯអ្នកបើកបរម៉ូតូសង់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយនឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង០០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ផលិតនៅឆ្នាំ 2008ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខព្រះសីហនុ1A-8675 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកSUZUKI ពណ៌សមួយគ្រឿងពាក់ស្លាកលេខកំពត1P-7758 កំពុងតែជិះឆ្លងផ្លូវហាណូយមិនទាន់នឹងផុតផងគាត់ត្រូវបានបុរសដែលជាអ្នកជិះម៉ូតូឌ្រីមសង់ទើបបុកចំពេញទំហឹងបណ្ដាលឱ្យម៉ូតូទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ក៏បានធ្វើការវាស់វែងនិងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅឯកន្លែងចរាចរណ៍សង្កាត់ភ្នំពេញថ្មីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ% ទូច រ៉ាវុធ
គ្រួសារយោធិន អតីតយុទ្ធជន ៨៧គ្រួសារទទួលបានស.ជ.ណ ជាគោលការណ៍ចុះបញ្ជី និងចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុពីរាជរដ្ឋាភិបាល
ខេត្តកំពង់ស្ពឺ៖គ្រួសារយោធិន អតីតយុទ្ធជន ៨៧គ្រួសារទទួលបានស.ជ.ណ ជាគោលការណ៍ចុះបញ្ជី និងចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុពីរាជរដ្ឋាភិបាលក្រោយទទួលបាន ស.ជ.ណ របស់ទីស្តីការគណរដ្ឋមន្ត្រី។ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះក្រុមការងារមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុយោដីខេត្តកំពង់ស្ពឺ និងការិយាល័យភូមិបាលស្រុកភ្នំស្រួច ដែលដឹកនាំដោយលោក តាប់ ម៉ាឡៃ បានចុះផ្ទាល់បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដី ដែលត្រូវចុះបញ្ជីជូនមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក និងគ្រួសារអតីតយុទ្ធចំនួន៨៧គ្រួសារ ស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ យោងតាមមន្ត្រីជំនាញលើកឡើងថា ទីតាំងខាងលើមានទំនាស់ជាយូរឆ្នាំមកហើយ ក្រោយមានការសម្របសម្រួលរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរង មេបញ្ជាការកងទ័ពជើងគោក ត្រូវបានរាជរដ្ឋាភិបាលសម្រេចចេញ ស.ជ.ណ លេខ២៨៦ ត្រូវឲ្យមានការចេញបណ្ណកម្មសិទ្ធិជូនគ្រួសារអតីយុទ្ធជន និងអង្គភាព ។ មន្ត្រីជំនាញបានឲ្យដឹងថែមទៀតថា ការបិទផ្សាយជាសាធារណៈរបស់មន្ត្រីសុរិយោដី គឺជានិតិវិធីទុកផ្លូវឲ្យមានការតវ៉ាតាមផ្លូវច្បាប់គ្រប់ក្បាលដីនីមួយៗជៀសវាងខាងជំនាញចេញបណ្ណហើយនាំឲ្យមានទំនាស់ ហើយការបិទផ្សាយនេះគឺមានបិទនៅទីតាំងដីផ្ទាល់ និងនៅសាលាឃុំ និងនៅសាលាស្រុកផងដែរ៕
រដ្ឋបាលឃុំព្រែកតាមាក់ បានបើកកិច្ចប្រជុំ សាមញ្ញប្រចាំខែកក្កដា ក្រុមប្រឹក្សាឃុំអាណត្តិទី៥ លើកទី១៣ ក្រោមអធិបតីភាព …
ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣•រដ្ឋបាលឃុំព្រែកតាមាក់បានបើកកិច្ចប្រជុំ សាមញ្ញប្រចាំខែកក្កដា ក្រុមប្រឹក្សាឃុំអាណត្តិទី៥ លើកទី១៣ក្រោមអធិបតីភាព : លោក ឆាយ សេន មេឃុំព្រែកតាមាក់•របៀបវារ:មាន១. មតិបើកកិច្ចប្រជុំក្រុមប្រឹក្សាឃុំព្រែកតាមាក់ ( ដោយលោកប្រធានអង្គប្រជុំ )២. ពិនិត្យកូរ៉ូម សមាជិកនៃក្រុមប្រឹក្សាឃុំព្រែកតាមាក់ចូលរួម(០៦រូប លើ០៩រូប)៣. ពិនិត្យ ពិភាក្សា របៀបវារ:នៃកិច្ចប្រជុំលើកទី១៣ ក្រុមប្រឹក្សាឃុំអាណត្តិទី៥៤. ពិនិត្យ ពិភាក្សា អនុម័ត សេចក្តីព្រៀងកំណត់ហេតុប្រជុំលើកទី១២ ប្រចាំខែមិថុនា ឆ្នាំ២០២៣៥. ពិនិត្យ ពិភាក្សា អនុម័ត សេចក្តីព្រៀងរបាយការណ៍ ខែមិថុនា ឆ្នាំ២០២៣៦. កំណត់ពេលវេលាប្រជុំក្រុមប្រឹក្សាឃុំលើកទី១៤ ខែក្រោយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣៧.ផ្សព្វផ្សាយ លិខិតបទដ្ឋាននានា និងបញ្ហាប្រឈមផ្សេងៗ-មតិលើកឡើងដោយក្រុមប្រឹក្សាឃុំ និងអង្គភាពជុំវិញ-មតិចូលរួមក្រុមប្រឹក្សាស្រុក៨. មតិបូកសរុប និងបិទអង្គប្រជុំក្រុមប្រឹក្សា ឃុំ(ដោយលោកប្រធានអង្គប្រជុំ )•សមាសភាពចូលរួម-ក្រុមប្រឹក្សាស្រុក ០១រូប-ក្រុមប្រឹក្សាឃុំ០៦រូប ស្រី០២រូប ស្មៀនឃុំ-ប៉ុស្តិ៍រដ្ឋបាល-មេភូមិទាំង១០ភូមិ ជំនួយការហរិញ្ញវត្ថុ-ជំនួយការរដ្ឋបាលឃុំ-នាយកអនុវិទ្យាល័យ-នាយកបឋមសិក្សា-ប្រធាសមាគមមនុស្សចាស់-ប្រធានមណ្ឌលសុខភាពឃុំសរុប២៩នាក់ ស្រី១១នាក់។ ប្រភព:សាលាឃុំព្រែកតាមាក់