ព័ត៌មានជាតិ

ខ្សឹបៗ.ទី.តាំង.ភ្នាល់ដាក់លុយតាមប្រព័ន្ធ អនឡាញ.នៅខណ្ឌ ឬស្សីកែវ

ភ្នំពេញ ៖ ទីតាំងចាក់ភ្នាល់បាល់ល្មើសច្បាប់មួយកន្លែង កំពុងដំណើរការយ៉ាងសកម្ម នៅជិតផ្សារក្រមួន តាមបណ្ដោយផ្លូវបេតុងលេខ 93 ស្ថិតក្នុងភូមិ បឹងសាឡាង សង្កាត់ ឬស្សីកែវ ខណ្ឌ.ឬស្សីកែវ ដោយមិនឃើញមានសមត្ថកិច្ចអាជ្ញាធរដែនដីសង្កាត់ខណ្ឌចាត់វិធានការបង្ក្រាបនោះឡើយ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរត្រូវបានប្រជាពលរដ្ឋនៅតំបន់នោះសង្ស័យថា ទំនងជាទទួលបានលាភសក្ការៈពីម្ចាស់ទីតាំងនោះហើយបានជាស្ងៀមឈឹងយ៉ាងនេះ។ប្រជាពលរដ្ឋនៅតំបន់នោះនិយាយថា បើអាជ្ញាធរសង្កាត់ខណ្ឌឆ្លើយថា មិនដឹងអំពីបញ្ហាទីតាំងកត់បាល់ ស្ថិតនៅតាមបណ្ដោយផ្លូវ បេតុងលេខ93 នោះដូចជាមិនទំនងសោះពីព្រោះថា មានអ្នកចាក់បាល់ដែលចតម៉ូតូព្រោងព្រាតលើចិញ្ចើមផ្លូវ ដោយមិនខ្វល់អំពីបញ្ហាសណ្ដាប់ធ្នាប់នោះឡើយ។ ពួកអ្នកញៀនល្បែងភ្នាល់បាល់កេណ្ឌគ្នាទាំងហ្វូងចូលទៅចាក់បាល់នៅទីតាំងខាងលើដោយមិនខ្វល់អំពីបញ្ហាអ្វីឡើយ។ ដូច្នេះបើអាជ្ញាធរឆ្លើយថាមិនដឹងអំពីទីតាំងកត់បាល់នេះមើលទៅដូចជាមិនទំនងទេ។ ប៉ុន្តែគេអាចឆ្លើយឲ្យរួចតែពីមាត់បាន។តាំងព្រឹកព្រលឹមរហូតដល់យប់ម៉ូតូរាប់សិបគ្រឿងបន្តកន្ទុយគ្នាចេញ-ចូលដើម្បីទៅចាក់បាល់នៅទីតាំងខាងលើ។ ករណីនេះប្រជាពលរដ្ឋនៅតំបន់នោះយល់ថាម្ចាស់ទីតាំងអាចមានខ្នងបង្អែកធំរឹងមាំទើបអាចដំណើរការបានដោយរលូនយ៉ាងដូច្នេះនិងម្យ៉ាងទៀតម្ចាស់ទីតាំងអាចសែនព្រេនត្រូវរ៉ូវជាមួយអាជ្ញាធរដែនដីទើបអាចដំណើរការបានជាចំហរដោយមិនខ្លាចមានការចាប់បង្ក្រាបពីសមត្ថកិច្ចក៏ដូចជាអាជ្ញាធរដែនដី។ នៅពីក្រោយការបើកចំហកន្លែងចាក់បាល់ដ៏គគ្រឹកគគ្រេងនេះការពិតយ៉ាងណានោះគ្មាននរណាដឹងឡើយ។ប្រជាពលរដ្ឋលើកជាចម្ងល់ថា រាជរដ្ឋាភិបាលបានកំណត់ថាការចាក់ភ្នាល់បាល់ជាទង្វើខុសច្បាប់របស់ប្រទេសជាតិ ចុះហេតុអ្វីបានជាអាជ្ញាធរខណ្ឌ ឬស្សីកែវ នៅតែបណ្ដោយឲ្យល្បែងភ្នាល់បាល់ខុសច្បាប់នេះនៅតែបន្តបើកដំណើរការជាចំហរយ៉ាងគគ្រឹកគគ្រេងយ៉ាងដូច្នេះ។ ឬមួយអាជ្ញាធរ.ខណ្ឌ.ឬស្សីកែវ យល់ថា.ទីតាំងកត់ភ្នាល់បាល់នេះស្របច្បាប់ប្រទេសជាតិ?បើយ៉ាងដូច្នេះសូមក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុគួរចុះទៅយកពន្ធនៅទីកន្លែងភ្នាល់បាល់នេះផងទៅ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *