ភ្នំពេញ÷រថយន្តកុងតឺន័រមួយគ្រឿងបានផ្ញាជើងទ្រមេឃបង្ករឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋតាំមបណ្ដោយផ្លូវវិមានឈ្នះឈ្នះស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ៤៥ នាទី ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3A-8259ខាងលើធ្វើដំណើរពីត្បូងទៅជើងការបណ្ដោយផ្លូវមានឈ្នះឈ្នះបើកបរក្នុងល្បឿនលឿនសង្ស័យងងុយគេងក៏គ្រាចង្កូតធ្លាក់ចូលក្នុងប្រឡាយបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃតែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមបណ្ដោយផ្លូវឡើយ។ក្រោយកើតហេតុម្ចាស់រថយន្តក៍ទំនាក់ទំនងទៅរថយន្តស្ទូចមកស្ទូចរថយន្តយកទៅជួសជុលដោយខ្លួនឯងមិនរំខានដល់សមត្ថកិច្ចឡើយ៕
Related Articles
{ព័ត៌មានបឋម}អ្នកលក់ឡេដ៏ល្បី អ៊ាន សៀវម៉ី ត្រូវក្រុមចោរប្រដាប់អាវុធចូលប្លន់ យកគ្រឿងអលង្ការ និងលុយខ្ទង់លានដុល្លារ រួចគេចខ្លួនបាត់នៅខណ្ឌពោធិ៍សែនជ័យ…
ភ្នំពេញ÷ជនស្លៀកពាក់ឯកសណ្ឋានឈុតខ្មៅមួយក្រុម ប្រដាប់ដោយអាវុធ ជិះរថយន្ត ស៊េរីទំនើបមួយគ្រឿង ចូលភ្ជង់គរាមយកលុយខ្ទង់លានដុល្លានៅផ្ទះឧកញ៉ា អ៊ា សៀវមុី ល្បីឈ្មោះលក់ឡេ បានសម្រេចហើយឡើងជិះរថយន្តគេចខ្លួនបាត់ស្រមោល ។ ហេតុការន៍នេះ បាន បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ ។ ក្រោយកើតហេតុភ្លាមៗ កម្លាំងចម្រុះ មាននគរបាល អាវុធហត្ថ ទាំងមូលដ្ឋាន ក្រសួង ចុះទៅទីតាំងកើតហេតុ ដាក់បម្រាមមិនអនុញ្ញាតិឲ្យអ្នកសាព័ត៌មានចូល ទៅទីកន្លែង កើតហេតុឡើយ ខណៈដែលកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។ ជុំវិញករណីភ្ជង់គំរាមយកទ្រព្យសម្បត្តិ គ្រឿងអលង្ការ លុយកាក់ខាងលើ គ្រាន់តែសមត្ថកិច្ចបង្ហើបឲ្យដឹងថា ជនរងគ្រោះ ឧកញ៉ា អ៊ាន សៀវមុី លក់ឡេ អស់លុយខ្ទង់លានដុល្លារ ។ជនសង្ស័យប្រមាណ៦ទៅ៧នាក់ សុទ្ធតែឯកសណ្ឋានឈុតខ្មៅ ក្រោយធ្វើសកម្មភាពបានសម្រេចហើយ ឡើងជិះរថយន្តស៊េរីទំនើប GS300 ពណ៌ស អត់ស្លាកលេខ គរចខ្លួនបាត់ស្រមោល៕ នេះជាព័ត៌មានបឋមព័ត៌មានលម្អិតយ៉ាងណាយើងខ្ញុំនឹងជម្រាបជូនពេលក្រោយ…
សម្តេចតេជោ ហ៊ុន សែន៖ អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យដឹងនៅក្នុងផេកហ្វេសប៊ុកនៅល្ងាចថ្ងៃទី១៣ ខែមេសានេះថា សូមបងប្អូនរីករាយក្នុងឱកាសបុណ្យចុលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រារពចាប់ពីថ្ងៃទី១៣-១៤-១៥ ខែមេសា ឆ្នាំ២០២២ ។ សម្តេចតេជោ សម្រាប់ឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋកម្ពុជាអាចសប្បាយរីករាយក្នុងឱកាសពិធីបានចូលឆ្នាំប្រពៃណីជាតិខ្មែរមិនដូចកាលពី ២ឆ្នាំមុននោះទេ ដែលយើងប្រឈមខ្លាំងជាមួយនឹងជំងឺកូវីដ១៩។សូមថ្លែងអំណរគុណចំពោះបណ្ដាស្ថាប័ន ខេត្តមួយចំនួនដែលបានរៀបចំសង្រ្កានតាមខេត្តរបស់ខ្លួន ដើម្បីផ្ដល់នូវភាពសប្បាយរីករាយដល់ប្រជាជនកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនេះ។ សូមទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយ ត្រូវប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ ជាពិសេស ត្រូវអនុវត្តនូវវិធានការសុខាភិបាលអោយបានខ្ជាប់ខ្ជួនដើម្បីចៀសឆ្ងាយពីជម្ងឺកូវីដ១៩៕សម្តេចតេជោក៏សូម អាជ្ញាធរ កងកម្លាំង មានសមត្ថកិច្ច យកចិត្តទុកដាក់ថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ ជូនប្រជាពលរដ្ឋ អោយបានល្អ នៅតាមទីអារាម កន្លែងប្រារពពិធីកម្សាន្តផ្សេងៗ ក៏ដូចជាតាមរមណីយដ្ឋាននានា។ សូមទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី សូមអភិបាលគ្រប់គ្រង ជួយបីបាច់ថែរក្សាគាំពារ និងប្រសិទ្ធិពរជ័យដល់ប្រជាជនខ្មែរគ្រប់រូប អោយមានមនសិការចិត្តជាកុសលយោគយល់គ្នា រួបរួមសាមគ្គីគ្នាជាមហាគ្រួសារខ្មែរតែមួយនៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហាដោយសេចក្តីសុខ ក្សេមក្សាន្ត និងប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរក្នុងឯករាជ្យ សន្តិភាព សេរីភាពប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម តរៀងទៅ៕
រត់ទៅណារួចអាក្អូន! ឆក់ភ្លែតនគរបាលខណ្ឌដូនពេញឃាត់បានភ្លាម
ភ្មំពេញ៖ កម្លាំងព្រហ្មទណ្ឌនៃអធិការរដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានជនសង្ស័យម្នាក់ភ្លាមៗក្រោយពីរូបគេធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃពីជនរងគ្រោះតាមផ្លូវ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវ២៦៩កែង៦១៦ ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ នគរបាលខណ្ឌដូនពេញបានឲ្យដឹងថា៖ ជនសង្ស័យមានឈ្មោះ យឹម ចន្នី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។ប្រភពពីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា៖ នៅវេលាម៉ោងប្រហែល១៣និង៣០នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ រូបគាត់ (ជនរងគ្រោះ)បានជិះម៉ូតូពីរនាក់បងស្រី ដោយជនរងគ្រោះជិះពីក្រោយតាមផ្លូវលេខ២៦៩ពីត្បូងទៅជើងដើម្បីទៅទិញឥវ៉ាន់នៅផ្សារទួលសង្កែ ពេលជិះមកដល់ចំណុចផ្លូវលេខ២៦៩កែង៦១៦ ស្រាប់តែជនសង្ស័យជិះម៉ូតូមួយគ្រឿងម្នាក់ឯងម៉ាកឃ្លីក ពណ៌ក្រហម មកពីក្រោយស្របគ្នាអែបខាងស្តាំហើយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចរួចក៏ជិះរត់គេចខ្លួនទៅមុខ ភ្លាមនោះជនរងគ្រោះបានជិះដេញតាមពីក្រោយស្រែកចោរៗផ្អើលឆោឡោ គាប់ជួនត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌនឹងកម្លាំងប៉ុស្តិ៍កំពុងតែល្បាតក៏បានប្រដេញបង្ក្រាបបានតែម្តង។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីក៍សាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕