(ភ្នំពេញ)÷បុរសម្នាក់ជិះម៉ូតូតាមបណ្ដោយផ្លូវហាណូយក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកជាមួយនឹងម៉ូតូប៊ិតដែលកំពុងតែជិះឆ្លងផ្លូវពេញទំហឹងបណ្ដាលឱ្យម៉ូតូទាំងពីរគ្រឿងរងការគ្រប់ខាតយ៉ាងដំណំ រីឯអ្នកបើកបរម៉ូតូសង់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយនឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង០០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ផលិតនៅឆ្នាំ 2008ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខព្រះសីហនុ1A-8675 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកSUZUKI ពណ៌សមួយគ្រឿងពាក់ស្លាកលេខកំពត1P-7758 កំពុងតែជិះឆ្លងផ្លូវហាណូយមិនទាន់នឹងផុតផងគាត់ត្រូវបានបុរសដែលជាអ្នកជិះម៉ូតូឌ្រីមសង់ទើបបុកចំពេញទំហឹងបណ្ដាលឱ្យម៉ូតូទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ក៏បានធ្វើការវាស់វែងនិងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅឯកន្លែងចរាចរណ៍សង្កាត់ភ្នំពេញថ្មីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ% ទូច រ៉ាវុធ