អាជ្ញាធរជាតិអប្សរា បន្តរៀបចំកៅអីឈើនៅក្រោមម្លប់ឈើតាមបរិវេណប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តរៀបចំកៅអីឈើបន្ថែមទៀត ក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំ បានឱ្យដឹងថា ដោយកំណើនភ្ញៀវទេសចរចូលចិត្តអង្គុយសម្រាកក្រោមម្លប់ឈើ កំឡុងពេលទស្សនាប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅក្នុងរដូវក្តៅនេះផង ទើបអាជ្ញាធរជាតិអប្សរា បានរៀបចំកៅអីឈើបន្ថែមក្រោមម្លប់ឈើត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទនានា ក្នុងគោលបំណងជួយសម្រួលឱ្យភ្ញៀវទេសចរ ដែលដើរចេញ ឬចូលទស្សនា អាចអង្គុយសម្រាកពីការនឿយហត់។ លោក ប៊ូ ផានេត បន្តថា ទេសចរអាចអង្គុយគយគន់ទេសភាពប្រាសាទនៅក្រោមម្លប់ឈើ ពិសេសជួយសម្រួលដល់ភ្ញៀវទេសចរដែលមានវ័យចំណាស់។ មានកន្លែងអង្គុយសម្រាកនៅពេលរដូវក្ដៅ អាចកាត់បន្ថយជំងឺខ្យល់គរ និងជំងឺផ្លូវដង្ហើម។ កាត់បន្ថយការឈប់សម្រាកនៅក្នុងប្រាសាទដែលនាំឱ្យកកស្ទះ ឬអង្គុយលើថ្មជាដើម។ ជាពិសេសនៅពេលចូលឆ្នាំខាងមុខមានភ្ញៀវជាតិ និងអន្តរជាតិច្រើន មានកន្លែងអង្គុយសម្រាកសម្រាប់ភ្ញៀវទេសចរចូលទស្សនាប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ៕
Related Articles
អភិបាលខណ្ឌដូនពេញបន្តចុះចែកម៉ាស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១៤ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម សួន រិនឌី អនុប្រធានទី១ ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌដូនពេញ ឯកឧត្តម ហ៊ូ ស្រ៊ី អនុប្រធាន ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌដូនពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តចុះចែកម៉ាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ក្នុងសង្កាត់ស្រះចក ក្នុងមូលដ្ឋានខណ្ឌដើម្បីចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ សរុបចំនួន ២,០០០ម៉ាស់ ។ សូមបញ្ជាក់ថា ម៉ាស់ដែលក្រុមការងារកំពុងចុះចែកជូននាពេលនេះ គឺទទួលបានពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រដែលមិនមានលទ្ធភាពទិញម៉ាស់ពាក់ទូទាំងមូលដ្ឋានខណ្ឌដូនពេញ ៕ដោយ៖ តុង ទូច រ៉ាវុធ
ណ៍ ឪពុកចុង រំលោភកូនស្រីប្តីដើម មានផ្ទៃពោះ៤ខែ ត្រូវសមត្ថកិច្ចចាប់ខ្លួនដាក់បន្ទប់ឃុំឃាំង ហើយជនសង្ស័យចងកសម្លាប់ខ្លួន នៅបន្ទប់ទឹក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
សៀមរាប ៖ នគរបាលឃាត់ខ្លួនបុរសម្នាក់ជាឪពុកចុង ក្នុងករណីរំលោភកូនស្រីប្តីដើម រហូតមានផ្ទៃពោះ៤ខែ។ បន្ទាប់ពីសាកសួរចម្លើយរួចរាល់ សមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យរូបចូលក្នុងបន្ទប់ឃុំឃាំង ហើយជនសង្ស័យម្នាក់បាន យកកន្សែងពោះគោ ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកនៃស្នងការខេត្តសៀមរាប។ ហេតុការណ៍ចងកសម្លាប់ខ្លួននៅវេលាទៀបភ្លឺថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅក្នុងបន្ទប់ទឹកការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការខេត្តសៀមរាប។ជនសង្ស័យ ឈ្មោះស័ក្ត សំអូន អាយុ៦២ឆ្នាំ រស់នៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅផ្ទះជនរងគ្រោះ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈលើកូនស្រីប្តីដើម ឈ្មោះក ល.ហ អាយុ ១៤ ឆ្នាំ បានសម្រេចជាច្រើនលើក និងគំរាមថាបើបែកការណ៍ នឹងសម្លាប់ចោលទាំងម៉ែ ទាំងកូន រួចហើយគាត់រត់ចូលឡានដោយខ្លួនឯង។ នគរបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រោយពីការសាកសួររួច ក៏សុំគោលការណ៍ឃាត់ខ្លួនជនសង្ស័យ ដោយនៅក្នុងបន្ទប់ធ្វើការដោយសមត្ថកិច្ចបានប្រមូលសម្ភារផ្សេងៗចេញអស់ ប៉ុន្តែជនសង្ស័យបានយកកន្សែងពោះគោរបស់គាត់ ចូលក្នុងបន្ទប់ទឹកចងកដោយខ្លួនឯង៕
លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរចូលរួមពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់បញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីសន្ធរ…
ថ្ងៃសៅរ៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុក ដឹកនាំសហការីចូលរួមពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់បញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីសន្ធរ និងឯកឧត្តម ឈួន វិន ប្រធានជនបង្គោលយុវជនចុះជួយស្រុកស្រីសន្ធរ ព្រះតេជគុណ រស់ លីមខូយ ព្រះអនុគុណស្រុក។ នាឱកាសនោះដែរ ឯកឧត្តម បានជូនរង្វាន់ដល់ប្អូនៗដែលជាសិស្សានុសិស្សប្រលងជាប់បាននិទ្ទេ A,B,C,D,E លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី ១២ ដូចខាងក្រោម៖ សិស្សនិទេស A ចំនួន ១២ នាក់ ទទួលបានម៉ូតូ១គ្រឿងក្នុងម្នាក់ៗ និងព្រះអនុគុណឧបត្ថមក្នុងម្នាក់ៗ១០០$ សិស្សពូកែរូបវិទ្យាលេខ៧ទូទាំងប្រទេសថ្នាក់ទី១២ ចំនួនម្នាក់ ទទួលបានថវិកា ១លានរៀល សិស្សនិទ្ទេស B ចំនួន ៤៥ នាក់ ទទួលបានថវិកាមួយចំនួន សិស្សនិទ្ទេស C ចំនួន ៨៧ […]