ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១៤ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម សួន រិនឌី អនុប្រធានទី១ ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌដូនពេញ ឯកឧត្តម ហ៊ូ ស្រ៊ី អនុប្រធាន ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌដូនពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តចុះចែកម៉ាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ក្នុងសង្កាត់ស្រះចក ក្នុងមូលដ្ឋានខណ្ឌដើម្បីចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ សរុបចំនួន ២,០០០ម៉ាស់ ។
សូមបញ្ជាក់ថា ម៉ាស់ដែលក្រុមការងារកំពុងចុះចែកជូននាពេលនេះ គឺទទួលបានពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រដែលមិនមានលទ្ធភាពទិញម៉ាស់ពាក់ទូទាំងមូលដ្ឋានខណ្ឌដូនពេញ ៕
ដោយ៖ តុង ទូច រ៉ាវុធ