ព័ត៌មានជាតិ

ឆក់កាបូបបានសម្រេចរត់មិនរួចត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រមខ្លួនទើបប្រគល់អោយសម្ថកិច្ច

ភ្នំពេញ​៖​ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វេីសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់បានសម្រេចហេីយព្យាយាមគេចខ្លួនតែត្រូវបានប្រជាពលរដ្ឋស្ទាក់ចាប់ជាប់វាយទ្រមខ្លួនទេីបប្រគល់ជូនសមត្ថកិច្ចចំណែកនារីរងគ្រោះដួលរងរបួសស្រាល។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ​២០២០​ នៅចំណុចរបងវត្តអង្គតាមិញ​ ស្ថិតក្នុងភូមិគោកចំបក់​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។

ជនសង្ស័យទី១ឈ្មោះ ម៉ែន សៀម​ អាយុ២២ ឆ្នាំ​ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា  ខណ្ឌសែនសុខ។ ជនសង្ស័យទី២​ ឈ្មោះសុខ ប្រុសពេជ្រ  អាយុ ១៨ឆ្នាំ​ មុខរបរមិនពិតប្រាដក​  ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញនារីម្នាក់ជិះម៉ូតូម៉ាកធូដេ​ ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងខាងកេីតវត្តអង្គរតាមមិញក្នុងទិសដៅពីជេីងទៅត្បូងដោយដាក់កាបូបស្ពាយពាក់និងករម៉ូតូខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកស៊ុយសាគីស្មាស់វីពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1CO 8961 មកពីក្រោយរួចធ្វេីសកម្មភាពឆក់ការបូបពីនារីរងគ្រោះបានសម្រេចនិងបណ្តាលឲ្យដួលរងរបួសរលាត់ដៃជេីង​ ។ បន្ទាប់មកជនសង្ស័យព្យាយាមគេចខ្លួនតែត្រូវបានប្រជាពលរដ្ឋឃេីញក៏ដេញស្រែកចោរៗទេីបចាប់បាននិងវាយទ្រមខ្លួនរួចប្រគល់ទៅសមត្ថកិច្ចចាត់ការតាមច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *