(ភ្នំពេញ): ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងសនារីម្នាក់រងរបួសស្រាល ស្ថិតនៅត្រង់ចំណុចមុខស្ថានីយ៍ប្រេងតេលា លើផ្លូវ១០១៩ ភូមិពោងពាយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចជំនាញ ចុះអន្តរាគមន៍ដល់កន្លែងកើតហតុសម្រួលចរាចរណ៍ វាស់វែង សពប្រគល់ ជូនក្រុមគ្រួសារ។
ដំណើររឿង៖ រថយន្ត០១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ផ្លាក លេខ ភ្នំពេញ 3G-3858 អ្នកបើកបររថយន្តឈ្មោះ ឯម សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ អាស័យ ដ្ឋាន ភូមិព្រៃភ្លាម ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ បើកបរ បាន ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត (ឆ្លងផ្លូវ១០១៩) លុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូ ០១គ្រឿងម៉ាក SUZUKI NEX ពណ៌ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1F:2048 អ្នកបើកបរម៉ូតូឈ្មោះ មាន ស៊ីម៉ាក់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្រែមៀន ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ) អ្នករួមដំណើរឈ្មោះវ៉ាន់ ធីដា ភេទស្រីអាយុ២៤ ភូមិ ស្រែមៀន ឃុំ ព្រះធាតុ ស្រុកអូរាំឪ ខេត្ត ត្បូងឃ្មុំ (រងរបួសស្រាល) ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ។ មធ្យោបាយទាំងពីរនិងអ្នកបើកបររថយន្តប្រគល់ជូនការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្តនីតិវិធី។
មូលហេតុបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។