ព័ត៌មានជាតិ

សម្ដេច ស ខេង បញ្ជាក់ថា «មានអ្នកធំ កំពុងសម្រុកទៅចាប់ដីនៅខេត្តមណ្ឌលគិរី ដែលជាប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា បណ្ដើរៗហើយ»

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា បញ្ហាដីធ្លីទាមទារឱ្យស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំចេញប្លង់គោល​ពីឥឡូវនេះទៅ ដើម្បីបញ្ចៀសបញ្ហាស្មុគស្មាញ និងការតវ៉ានាពេលខាងមុខ។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «បើមិនមានការកំណត់ប្លង់មេ ឬប្លង់គោល ឱ្យបានច្បាស់ទេនោះ បញ្ហាដីធ្លីនឹងកើតមានឡើង…ជាឧទាហរណ៍ដោយប្រយោលថា មានអ្នកធំកំពុងសម្រុកទៅចាប់ដីនៅខេត្តមណ្ឌលគិរី ដែលជាប៉ូលសេដ្ឋកិច្ចរបស់កម្ពុជាបណ្ដើរៗហើយ»។ សម្តេចថ្លែងបន្តថា «ខាងនគរូបនីយកម្ម ការរៀបចំប្លង់គោលប្លង់ នៅកន្លែងមួយចំនួន ដែលជាប៉ូលអភិវឌ្ឍន៍អីហ្នឹង បើយើងមិនគិតពីឥឡូវទៅ ច្របូកច្របល់អស់ហើយ ហើយទៅមុខមិនងាយកែទេ មិនងាយកែហ្មង។ សម្តេចលើកជាឧទាហរណ៍ទៀតថា «ឥឡូវឧទាហរណ៍កំពង់សោម វាទៅអ៊ីចឹងហើយ (បញ្ហាដីធ្លី) ឥឡូវកែបានបណ្ដើរៗហើយ។ ខេត្តមណ្ដលគិរី ឧទាហរណ៍អ៊ីចឹងដែលថា ជាប៉ូលសេដ្ឋកិច្ចមួយដែរ ឥឡូវនាំគ្នាទៅចាប់ដីកំពុងមានរឿងមិនទាន់ដោះស្រាយផង ហើយសុទ្ធតែ (អ្នកមានអំណាច)ធំៗ ប៉ុន្តែប៉ុនណាខ្ញុំមិនដឹងទេ ដឹងតែធំៗ»។ សម្ដេច […]

ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី០៨-១៤ ខែកក្កដា កម្ពុជានឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ សូមប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី០៨ ខែកក្កដា ដល់ថ្ងៃទី១៤ ខែកក្កដាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ។ តាមរយៈការប្រែប្រួលជាបន្ដបន្ទាប់​ នៃស្ថានភាពអាកាសធាតុនេះ សង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម ជាមួយនឹងជ្រលងសម្ពាធទាបអូសបន្លាយលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ៖  ១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖     – សីតុណ្ហភាពអប្បបរមាមានពី២៦-២៧°C      – សីតុណ្ហភាពអតិបរមាមានពី ៣២-៣៥°C ។        នៅថ្ងៃទី០៨-១០ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិត ពីខ្សោយទៅមធ្យម និងបន្ទាប់ពីនោះ ភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ។  ២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖     – សីតុណ្ហភាពអប្បបរមាមានពី ២២-២៦°C     – សីតុណ្ហភាពអតិបរមាមានពី ៣១-៣៣°C ។       នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីខ្សោយទៅមធ្យម។   ៣. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖   – សីតុណ្ហភាពអប្បបរមាមានពី ២៥-២៧°C    – […]

ព័ត៌មានជាតិ

ក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់ នៅរាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ប៉ុន្តែត្រូវប្រែក្លាយទៅជាភោជនីយដ្ឋាន

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញលិខិតមួយច្បាប់ជូនដំណឹងថា ម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់ នៅរាជធានីភ្នំពេញ អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ប៉ុន្តែត្រូវប្រែក្លាយទៅជាភោជនីយដ្ឋាន។ លិខិតជូនដំណឹងរបស់លោក ឃួង ស្រេង តម្រូវឲ្យម្ចាស់អាជីវកម្មទាំងអស់ត្រូវគោរពពីរចំណុច ១- ស្នើសុំលិខិតអនុញ្ញាតអាជីវកម្ម តាមយន្តការច្រក-ចេញចូលតែមួយ រាជធានីភ្នំពេញ និង២- គោរពឱ្យបានម៉ឺងម៉ាត់នូវវិធាន នៃក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានសុវត្ថិភាព របស់ក្រសួងទេសចរណ៍។ លោកបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងថា ដោយយោងតាមសេចក្តីប្រកាសព័ត៌មានលេខ០៥ ប្រក ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អះអាងថា ការអនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់ នៅរាជធានីភ្នំពេញ ដំណើរការឡើងវិញ គឺដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្តល់ការងារឡើងវិញ៕

ព័ត៌មានជាតិ

អភិបាល​ខេត្ត​ព្រៃវែង ស្នើ​ក្រសួង​វប្បធម៌​ចាត់វិធានការ​ផលិត​កម្ម​ ដែល​បង្ហោះ​ឃ្លីបវីដេអូចំរៀង “អ្នកព្រៃវែង​អាក្រក់ត្រង់ណា”

លោក ជា សុមេធី អភិបាល​ខេត្តព្រៃវែង កាលពីពេលថ្មីៗនេះ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដោយ​ស្នើ​ឲ្យ​ចាត់វិធានការ​ចំពោះ​ផលិតកម្ម មរតក​មេឌៀ ដែល​បាន​បង្ហោះ​ឃ្លីប​វីដេអូ​បទ​ចំរៀង «អ្នក​ព្រៃវែង​អាក្រក់ត្រង់ណា»។ អភិបាល​ខេត្តព្រៃវែង​បាន​លើក​ឡើងថា អត្ថន័យ​ឃ្លីប​វីដេអូ​បទ​ចំរៀង​នេះ គឺជា​ការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​មក​លើ​កិត្តិ​យស សេចក្តី​ថ្លៃ​ថ្នូរ និង​សតិអារម្មណ៍ប្រជាពលរដ្ឋ​ខេត្តព្រៃវែង, ជាមួយ​គ្នា​នេះ ក៏​ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​អយុត្តិធម៌មក​លើ​ប្រជាពលរដ្ឋ​ខេត្ត​ព្រៃវែង ក៏​ដូចជា​បង្កើត​នូវ​ការ​រើសអើង​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ប្រជាជាតិ​កម្ពុជា។ លោក ជា សុមេធី បាន​ស្នើ​ដល់​ក្រសួងចាត់វិធានការ​ច្បាប់​ចំពោះ​ផលិតកម្ម ជាពិសេស​ពាក់ព័ន្ធទៅ​នឹង​បទ​ល្មើស​ញុះញង់ បង្ក​ឲ្យ​មាន​ការ​រើសអើង និង​ប្រព្រឹត្ត​បទ​ល្មើស ហើយ​ផលិតកម្ម​ត្រូវ​លុប​ឃ្លីប​វីដេអូ និង​ធ្វើ​ការ​បកស្រាយ​សុំ​ទោស​ជា​សាធារណៈ៕

ព័ត៌មានជាតិ

លោក ព្រាប សុវត្ថិ ទទួលស្គាល់កំហុសរបស់ខ្លួន ចំពោះការសង់របងផ្ទះរំលោភលើចិញ្ចើមផ្លូវ បន្ទាប់ពីអាជ្ញាធរចុះធ្វើការវាស់វែង

ភ្នំពេញ ៖ មន្ទីសូរិយោដី រួមទាំងចៅសង្កាត់ខណ្ឌសែនសុខ នៅព្រឹកថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះធ្វើការត្រួតពិនិត្យ និងវាស់វែងដោយបាញ់GPS កំណត់ព្រំដី នៅចំណុចដែលមានបញ្ហា ត្រង់ព្រំប្រទល់ដីរបស់លោក ព្រាប សុវត្ថិ ពេលនេះទើបដឹងថា សំណង់ផ្ទះរបស់លោក ព្រាប សុវត្ថិ ពិតជាបានសាងសង់រំលោភលើចិញ្ចើមផ្លូវ ហើយលោក ព្រាប សុវត្ថិ ក៏បានទទួលស្គាល់ថា សំណង់របស់គាត់ពិតជាសាងសង់រំលោភលើចិញ្ចើមផ្លូវពិតប្រាកដមែន ហើយលោកក៏បានផ្តិតមេដៃទទួលស្គាល់ចំពោះមុខមន្ទីសូរិយោដីផងដែរ។ ដូច្នេះហើយយើងឃើញថា ការលើកឡើងរបស់ប្រជាពលរដ្ឋកន្លងមក ពីបញ្ហាការសាងសង់រំលោភលើចិញ្ចើមផ្លូវធ្វើឲ្យផ្លូវរួមតូច របស់តារាចម្រៀងល្បី លោក ព្រាប សុវត្ថិ គឺជាការពិតមែនមិនមែន ដូចដែលលោក ព្រាប សុវត្ថិ លើកឡើងថា ប្រជាពលរដ្ឋមូលបង្កាច់ធ្វើឲ្យអាប់អោនកិត្តិយសរបស់លោកនោះទេ។ គួររំលឹកផងដែរថា ទីលំនៅរបស់តារាចម្រៀង លោក ព្រាប សុវត្ថិ ដែលមានទីតាំងស្ថិតនៅភូមិច្រេស សង្កាត់គោងឃ្លាង ខណ្ឌសែនសុខ បានសាងសង់រំលោភលើចិញ្ចើមផ្លូវ ធ្វើឱ្យផ្លូវរួមតូច រោងអារឈើ បិទផ្លូវ នៅខាងក្រោយផ្ទះរបស់លោក ធ្វើឱ្យមានការប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទីតាំងនោះជាច្រើនគ្រួសារ។ កន្លងមក ប្រជាពលរដ្ឋក៏បានប្ដឹងទៅអាជ្ញាធរមូលដ្ឋាន ពីបញ្ហាសង់រោងឈើបិទផ្លូវ […]

ព័ត៌មានជាតិ

សង្វៀនបញ្ជល់មាន់ និងអាប៉ោងនៅសង្កាត់ស្ទឹងមានជ័យ៣​ ត្រូវសមត្ថកិច្ចចុះបង្អើលអ្នកលេងរត់អស់ហើយ

ភ្នំពេញ៖ ពលរដ្ឋលើកឡើងថា តើសង្វៀនជល់មាន់​ និង​អាប៉ោង​ នៅភូមិ​ទ្រា៤​ សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ ខណ្ឌ​មានជ័យ​ មានការជាប់ពាក់ពន្ធ័ជាមួយលោក ម៉េង វិមានតារា ដែរឬទេ? បានជាអាចដំណើរបានយ៉ាងរលូនបែបនេះ? ចុះឯណាទៅការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពនោះ? បើទោះបីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជារអោយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់អោយទប់ស្កាត់និងបង្ក្រាបបទល្មើសលួចលាក់បង្កប់ល្បែងស៊ីសងគ្រប់​ប្រភេទ​ជា​ពិសេស​មាន់​ជល់​ អាប៉ោង​ និង​ល្បែង​ស៊ី​សង​ផ្សេងៗ​ទៀត​ ដើម្បីធានាបាននូវសុវត្តិភាពជូនពលរដ្ឋ តែអាជ្ញាធរពាក់ព័ន្ធមួយចំនួននៅមិនទាន់អនុវត្តន៍បាននៅឡើយ បែជាបណ្ដែតបណ្ដោយអោយមានទីតាំងបង្កប់ល្បែងស៊ីសងទាំងនេះកើតមានជាច្រើនកន្លែងបន្ថែមទៀត ហាក់ដូចជាផ្គើនបទបញ្ជារបស់ សម្តេច តេជោ នាយករដ្ឋមន្ត្រីទៅវិញ។ គួរំលឹកថា ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ បានដាក់ចេញជាវិធានការក្ដៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទទាំងអស់នៅទូទាំងខណ្ឌ ១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានការរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តខណៈ ដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌ ។ ការដាក់ចេញនូវវិធានការបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទអាជ្ញាធរ ដែនដី ទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមាន កិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ […]

ព័ត៌មានជាតិ

យ៉ាងហោចណាស់ មានបុរសម្នាក់ស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ ខណៈពួកគេជិះម៉ូតូលឿនបុកគ្នាពេញទំហឹង

ភ្នំពេញ ៖ យ៉ាងហោចណាស់ ក៏មានបុរសម្នាក់បានស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈពួកគេជិះម៉ូតូលឿនបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខអគ្គបញ្ជាការរដ្ឋានកងទ័ពជើងគោក តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល។ ជនរងគ្រោះដែលស្លាប់ឈ្មោះ ផា វិបុល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាកនៅខណ្ឌកំបូល។ តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាក XR ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BR-8628 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ដែលទើបនិងចេញពីកម្មវិធីមិត្តភក្តិ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៍ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1A-3062 ជិះគ្នា២នាក់ ធ្វើដំណើរបញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូ XR ស្លាប់នៅកន្លែងកើតហេតុ និងភាគីខាងម៉ូតូហុងដារងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកម៉ូតូត្រូវបានជំនាញចរាចរណ៍ផ្លូវគោករាជធានី ធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប៕ ដោយ > ទូច […]

ព័ត៌មានជាតិ

ទីតាំងល្បែងទឹកភ្លៀងនៅខេត្តបាត់ដំបងត្រូវបានសមត្ថកិច្ចចុះបង្ក្រាបតែមិនបានឃាត់ខ្លួនអ្នកលេងនោះទេ

បាត់ដំបង ៖ នគរបាលខេត្តបាត់ដំបង ឆ្មក់ចុះបង្រ្កាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងមួយកន្លែង រឹបអូសបានសម្ភារមួយចំនួនចំណែកមនុស្សវិញ មិនមានការឃាត់ខ្លួនទេ។កាលពីវេលាម៉ោង១៤នង៣០នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្រោយផ្សារទំនើប ភូពុយស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្រ្កាបនេះដឹកនាំដោយលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡាស្នងការរង ផែនការងារនគរបាល ព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរងជំនួយការផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ ចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀងខាងលើនេះ។ ក្នុងកិច្ចប្រត្តិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមួយចំនួនរួមមាន សម្ភារៈកែច្នៃទទឹកភ្លៀងវិទ្យុទាក់ទងចំនួន៦គ្រឿង, ឆ្នាំងសាក វិទ្យុទាក់ទង ចំនួន៣គ្រឿង, ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ចំនួន២គ្រឿង។ ចំណែកមនុស្សវិញ មិនមានការឃាត់ខ្លួនទេ ព្រោះមិនមានអ្នកទទួលខុសត្រូវ ម្យ៉ាងទៀតល្បែងនេះ ពិបាកក្នុងការកំណត់មុខសញ្ញា ព្រោះមិនមានការស៊ីសង់លុយឲ្យឃើញទេគ្រាន់តែគេនិយាយតាមអាកូម មិនអាចដាក់បន្ទុក ឬតាមចាប់អ្នកលេងល្បែងនោះ មកអប់រំ ឬដាក់ទោសបានទេ។ បច្ចុប្បន្ន វត្ថុតាងត្រូវបាននគរបាលយកមករក្សាទុក នៅស្នងការដ្ឋានបណ្តោះអាសន្ន រង់ចាំការស្រាវជ្រាវបន្តទៀត៕

ព័ត៌មានជាតិ

កំពុងតែអ៊ុតឆ្ងាញផងសមត្ថកិច្ចទៅដល់ឃាតខ្លួនល្មម…!

ខេត្តកែប៖ អនុវត្តតាមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ  ស្នងការនគរបាលខេត្តកែប នៅល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ការិយាល័យនគរបាលព្រហ្មទណ្ឌ សហការជាមួយកំលាំងអន្តរាគមន៍ពិសេស បានចុះធ្វើការបង្ក្រាបល្បែងស៊ីសង (អាប៉ោង) ១ករណី នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប ។ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកលេងអាប៉ោង ម្នាក់ឈ្មោះ យ៉ែម កែវ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ/សង្កាត់អូរក្រសារ ក្រុងកែប រួមទាំងវត្ថុតាងម៉ូតូចំនួន១គ្រឿង , ទូរស័ព្ទដៃចំនួន១គ្រឿង និងសម្ភារៈសំរាប់លេងអាប៉ោងមួយកំម្លេរផងដែរ ។ ចំណែកអ្នកលេងអាប៉ោងផ្សេងទៀត បានរត់គេចខ្លួនអស់ក្រោយពេលសមត្ថកិច្ចយើងទៅដល់ ។ករណីខាងលើ ដោយមានការសម្របសម្រួល ណែនាំនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ជនសង្ស័យ រួមជាមួយវត្ថុតាង កំលាំងការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ដោយ៖ ទូច រ៉ាវុធ

ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទ នៅខណ្ឌសែនសុខ

ភ្នំពេញ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនសហការជាមួយនគរបាលមូលដ្ឋានខណ្ឌសែនសុខ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ កល្យាណ ម៉ាស្សា មានបង្កប់សេវាផ្លូវភេទ  ឃាត់ខ្លួនមនុស្សចំនួន៤នាក់ ក្នុងនោះស្រ្តីម្ចាស់ទីតាំង១ម្នាក់ នារីរងគ្រោះចំនួន៣នាក់ (អនីតិជន ០១នាក់) ។ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀលនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅនៅផ្ទះលេខ ៨៣Eo សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ ដោយមានចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការចុះដឹកនាំបញ្ជាផ្ទាល់ ពីលោក សេង គីមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង លោក ឩត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។ នគរបាលបានអោយដឹងថា ស្រ្តីម្ចាស់ទីតាំងមាន ឈ្មោះ ប៉ែន គីមស្រ៊ាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកហាងម៉ាស្សា ស្នាក់នៅទីតាំងម៉ាស្សានៅផ្ទះលេខ ៨៣Eo សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថាទីតាំងម៉ាស្សាកោសជប់ […]