ព័ត៌មានជាតិ

ក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់ នៅរាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ប៉ុន្តែត្រូវប្រែក្លាយទៅជាភោជនីយដ្ឋាន

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញលិខិតមួយច្បាប់ជូនដំណឹងថា ម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់ នៅរាជធានីភ្នំពេញ អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ប៉ុន្តែត្រូវប្រែក្លាយទៅជាភោជនីយដ្ឋាន។

លិខិតជូនដំណឹងរបស់លោក ឃួង ស្រេង តម្រូវឲ្យម្ចាស់អាជីវកម្មទាំងអស់ត្រូវគោរពពីរចំណុច ១- ស្នើសុំលិខិតអនុញ្ញាតអាជីវកម្ម តាមយន្តការច្រក-ចេញចូលតែមួយ រាជធានីភ្នំពេញ និង២- គោរពឱ្យបានម៉ឺងម៉ាត់នូវវិធាន នៃក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានសុវត្ថិភាព របស់ក្រសួងទេសចរណ៍។

លោកបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងថា ដោយយោងតាមសេចក្តីប្រកាសព័ត៌មានលេខ០៥ ប្រក ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អះអាងថា ការអនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់ នៅរាជធានីភ្នំពេញ ដំណើរការឡើងវិញ គឺដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្តល់ការងារឡើងវិញ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *