ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៨ ខែកក្កដា ដល់ថ្ងៃទី១៤ ខែកក្កដាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ។
តាមរយៈការប្រែប្រួលជាបន្ដបន្ទាប់ នៃស្ថានភាពអាកាសធាតុនេះ សង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម ជាមួយនឹងជ្រលងសម្ពាធទាបអូសបន្លាយលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ៖
១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
– សីតុណ្ហភាពអប្បបរមាមានពី២៦-២៧°C
– សីតុណ្ហភាពអតិបរមាមានពី ៣២-៣៥°C ។
នៅថ្ងៃទី០៨-១០ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិត ពីខ្សោយទៅមធ្យម និងបន្ទាប់ពីនោះ ភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ។
២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមាមានពី ២២-២៦°C
– សីតុណ្ហភាពអតិបរមាមានពី ៣១-៣៣°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីខ្សោយទៅមធ្យម។
៣. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមាមានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅមធ្យម។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ដែលអាចកើតឡើងជាយថាហេតុ៕
សូមពិនិត្យសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមដោយផ្ទាល់ខាងក្រោម៖