ភ្នំពេញ៖ កាលពី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច នៅមុខផ្ទះសំណាក់ដំរីធំ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យលួងលោមឆបោកយកទូរស័ព្ទដៃនិងកងដៃពីនារីរងគ្រោះ នៅចំណុច មុខហាងដោយមិនស្តារ ក្រុមទី ៥ ភូមិ ព្រៃជីសាក់ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។ជនសង្ស័យឈ្មោះ សួរ ពិសិដ្ឋ ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ ជម្ពូវ័ន២ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។ជនរងគ្រោះទី១/.ឈ្មោះ លន់ កំសាន្ត ភេទ ស្រី អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកហាង ស្នាក់នៅ ផ្ទះជួល ក្រុម ភូមិ ជម្ពូវ័ន២ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។ សម្ភារះបាត់បង់ : ទូរស័ព្ទដៃម៉ាក IPHONE XS MAX ពណ៍ទឹកមាស និង កងដៃផ្លាកទីន ចំនួន ០២ឈុត ។ជនរងគ្រោះបានដើរចូលហាងដោយមិនស្តារ ស្ថិតនៅក្រុមទី ៥ ភូមិ ព្រៃជីសាក់ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ស្រាប់តែជនសង្ស័យ ស្រែកហៅមកជួបសុំលេខទូរស័ព្ទហើយជនរងគ្រោះក៏ប្រាប់លេខពេលបានលេខ ទូរស័ព្ទពីជនរងគ្រោះមួយសន្ទុះក្រោយមកជនសង្ស័យក៏ទូរស័ព្ទទៅជនរងគ្រោះឱ្យចេញមកជួបខ្លួននៅមុខហាងហើយជនសង្ស័យក៏ និយាយប្រាប់ឱឱ្យជនរងគ្រោះដោះកងដៃផ្លាកទីនចំនួន ០២ ឈុតមកឱ្យខ្លួនថាយកទៅដូរយកកងដៃមាសមកឱ្យជនរងគ្រោះវិញនិងខ្ចី ទូរស័ព្ទដៃម៉ាក IPHONE XS MAX ពណ៍ទឹកមាស ដោយប្រាប់ ថាយកទៅថតរូបព្រះហើយជនសង្ស័យក៏យកទៅបាត់ម្ដង ។ រហូតដល់ថ្ងៃទី ១៨ ខែ ០៩ ឆ្នាំ២០២២ វេលាម៉ោង ០២និង០០នាទី ជនរងគ្រោះបានឃើញជនសង្ស័យកំពុងឈរនិយាយទូរស័ព្ទ នៅមុខផ្ទះសំណាក់ដំរីធំ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏ចាប់ឃាត់ខ្លួនជនសង្ស័យយកមក ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣ដើម្បីធ្វើការសាកសួរ ។ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វេីករណីដូចខាងលើប្រាកដមែន ។ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធី៕
Related Articles
ឯកឧត្តមហ៊ុន ម៉ានិត អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានកសាងផ្លូវបេតុងចំនួន ០២ខ្សែប្រវែងសរុប ១៨.២៤គីឡូម៉ែត្រ ពីឃុំព្រែករំដេង ដល់ឃុំបារាយណ៍ ប្រវែង ១១.០៤គីឡីមែ៉ត្រ ពីឃុំបារាយណ៍ ដល់ឃុំព្រែកដំបូក…
(ស្រុកស្រីសន្ធរ)✍️ នៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ប៉ាក ជាតិ អធិការនគរបាលស្រុកស្រីសន្ធរ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ និងកម្លាំងប្រជាការពារឃុំបារាយណ៍ ចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ រក្សាសុវត្ថិភាពជូន ឯកឧត្ដម ហ៊ុន ម៉ានិត នាយករង ខុត្តកាល័យ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសហការី* អញ្ជើញជាអធិបតី ក្នុងពិធី *បើកការដ្ឋានកសាងផ្លូវបេតុងចំនួន ០២ខ្សែប្រវែងសរុប ១៨.២៤គីឡូម៉ែត្រ ពីឃុំព្រែករំដេង ដល់ឃុំបារាយណ៍ ប្រវែង ១១.០៤គីឡីមែ៉ត្រ ពីឃុំបារាយណ៍ ដល់ឃុំព្រែកដំបូក ប្រវែង០៧.០២គីឡូម៉ែត្រ ទីតាំងស្ថិតនៅចំណុចភូមិកំផ្លាក ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម* ✳️ *-អមដំណើរដោយ**-ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកស្រីសន្ធរ**-ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម* និងសហការី*-ឯកឧត្តម លោកជំទាវ […]
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវសប្បុរសជនបន្តចូលរួមគាំទ្រសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ដើម្បីផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជឱ្យបានកូនច្រើន………
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា សូមអំពាវនាវដល់សប្បុរសជននានាបន្តចូលរួមគាំទ្រសមាគមតាមរយៈការចូលរួមជាសមាជិក ដើម្បីឱ្យសមាគមមានលទ្ធភាពពង្រឹងនឹងពង្រីកខ្លួន ហើយផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជឱ្យបានកូនច្រើនជាប្រភេទដំរីស្រុក ដើម្បីផ្តល់ជាការកម្សាន្ត និងការអភិរក្សសត្វដំរីស្រុកនៅក្នុងប្រទេសកម្ពុជាបានគង់វង្ស។ការអំពាវនាវបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមឆ្លៀតមកសាកសួរសុខទុក្ខ និងពិនិត្យលើការងារអភិរក្ស និងចិញ្ចឹមដំរីស្រុកនៅទីស្នាក់ការសមាគមក្នុងខេត្តរតនគិរីនា ល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ គ្រាដែលឯកឧត្តមដឹកនាំបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ ចុះទស្សនកិច្ចសិក្សាតាមបន្ទាត់ព្រំដែន ក្នុងទិសឦសាន។នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញក្តីសប្បាយរីករាយដែលបានឃើញការរីកលូតលាស់នៃសមាគម និងការថែរក្សា និងអភិរក្សដំរីស្រុកបានយ៉ាងល្អ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេសក្រុមគ្រួសារលោក Pierre-Yves Clais និងលោកស្រី ក្លេ ចិន្តា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងថវិកាក្នុងការចូលរួមថែរក្សាអភិរក្សដំរីស្រុកនេះ។ក្នុងនាមជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកថា ការចូលរួមពីគ្រប់ភាគីក្នុងការចូលរួមការពារ និងអភិរក្សសត្វដំរីនៅកម្ពុជាគឺជាចំណែកមួយយ៉ាងសំខាន់នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បន្តបេសកកម្មរបស់ខ្លួន និងខិតខំចងក្រងរឿងរ៉ាវល្អៗ និងកម្រទាក់ទងនឹងសត្វដំរីក្នុងសមាគមខ្លួន ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជន ឱ្យបានយល់កាន់តែស៊ីជម្រៅពីសារៈសំខាន់របស់សត្វដំរីក្នុងប្រព័ន្ធអេកូឡូស៊ី […]
លោក ព្រាប សុវត្ថិ ទទួលស្គាល់កំហុសរបស់ខ្លួន ចំពោះការសង់របងផ្ទះរំលោភលើចិញ្ចើមផ្លូវ បន្ទាប់ពីអាជ្ញាធរចុះធ្វើការវាស់វែង
ភ្នំពេញ ៖ មន្ទីសូរិយោដី រួមទាំងចៅសង្កាត់ខណ្ឌសែនសុខ នៅព្រឹកថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះធ្វើការត្រួតពិនិត្យ និងវាស់វែងដោយបាញ់GPS កំណត់ព្រំដី នៅចំណុចដែលមានបញ្ហា ត្រង់ព្រំប្រទល់ដីរបស់លោក ព្រាប សុវត្ថិ ពេលនេះទើបដឹងថា សំណង់ផ្ទះរបស់លោក ព្រាប សុវត្ថិ ពិតជាបានសាងសង់រំលោភលើចិញ្ចើមផ្លូវ ហើយលោក ព្រាប សុវត្ថិ ក៏បានទទួលស្គាល់ថា សំណង់របស់គាត់ពិតជាសាងសង់រំលោភលើចិញ្ចើមផ្លូវពិតប្រាកដមែន ហើយលោកក៏បានផ្តិតមេដៃទទួលស្គាល់ចំពោះមុខមន្ទីសូរិយោដីផងដែរ។ ដូច្នេះហើយយើងឃើញថា ការលើកឡើងរបស់ប្រជាពលរដ្ឋកន្លងមក ពីបញ្ហាការសាងសង់រំលោភលើចិញ្ចើមផ្លូវធ្វើឲ្យផ្លូវរួមតូច របស់តារាចម្រៀងល្បី លោក ព្រាប សុវត្ថិ គឺជាការពិតមែនមិនមែន ដូចដែលលោក ព្រាប សុវត្ថិ លើកឡើងថា ប្រជាពលរដ្ឋមូលបង្កាច់ធ្វើឲ្យអាប់អោនកិត្តិយសរបស់លោកនោះទេ។ គួររំលឹកផងដែរថា ទីលំនៅរបស់តារាចម្រៀង លោក ព្រាប សុវត្ថិ ដែលមានទីតាំងស្ថិតនៅភូមិច្រេស សង្កាត់គោងឃ្លាង ខណ្ឌសែនសុខ បានសាងសង់រំលោភលើចិញ្ចើមផ្លូវ ធ្វើឱ្យផ្លូវរួមតូច រោងអារឈើ បិទផ្លូវ នៅខាងក្រោយផ្ទះរបស់លោក ធ្វើឱ្យមានការប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទីតាំងនោះជាច្រើនគ្រួសារ។ កន្លងមក ប្រជាពលរដ្ឋក៏បានប្ដឹងទៅអាជ្ញាធរមូលដ្ឋាន ពីបញ្ហាសង់រោងឈើបិទផ្លូវ […]