ភ្នំពេញ៖ នៅថ្ងៃ១៧-០៩-២០២២ ម៉ោង១៩ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជន សង្ស័យ ០៣នាក់ ករណីលេងល្បែងស៊ីសងខុសច្បាប់(លេងបៀរទៀងលេន) នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០៣នាក់៖ ១-ឈ្មោះ ផុល អូន្នី ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ(គ្មានសារ ធាតុញៀន) , ២-ឈ្មោះ ទូច សម្ភស្ស ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវ២១៦ ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៣-ឈ្មោះ សំ ចំរើន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ២០៤ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) សម្ភារៈដកហូត បៀរមួយហ៊ូ ។ បច្ចុប្បន្នជនសង្ស័យបានធ្វើកិច្ចសន្យាអប់រំត្រឡប់ទៅផ្ទះវិញ៕ដោយ% ទូច រ៉ាវុធ
Related Articles
ស៊យនោះស៊យ! កាច់សោ.កម៉ូតូបានហើយ ឡើងទៅយកការបូបខោអាវ ចុះវិញបម្រុងជិះចេញទៅ ត្រូវម្ចាស់ក្របួចជាប់
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្រោយពីម្ចាស់ផ្ទះជួលដេញចេញពីបន្ទប់ជួល គ្មានលុយជិះរថយន្តឈ្នួលទៅស្រុកកំណើត ក៏បែកគំនិតលួចកាច់សោ.កម៉ូតូអ្នកជិតខាង ខណៈកាច់សោ.កបែកគ្រាប់អស់ហើយក៏ឡើងទៅយកកាបូបខោអាវនៅជាន់លើ ពេលចុះមកវិញឡើងជិះម៉ូតូបម្រុងចេញទៅ ត្រូវម្ចាស់មកទាន់ ចាប់ប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចែម នាង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកសំរោង ខេត្តតាកែវ។ តាមសម្តីជនសង្ស័យសារភាពថា ដោយសារតែគ្មានលុយបង់ថ្លៃផ្ទះជួល ទើបម្ចាស់ផ្ទះដេញលែងឱ្យស្នាក់នៅ ដោយគ្មានលុយជិះរថយន្តឈ្នួលទៅស្រុកកំណើត ទើបបែកគំនិតឃើញម៉ូតូអ្នកជួលបន្ទប់ជិតគ្នាម៉ាក nex ពណ៌ទឹកក្រូច-លាយស ពាក់ស្លាកលេខ ភ្នំពេញ 1HT-3367 ចតនៅមុខបន្ទប់ជួល ដោយម្ចាស់នៅខាងក្នុងបន្ទប់ ឃើញឱកាសល្អក៏យកដែកចុងស្រួចមកកាច់សោ.កបំបែកគ្រាប់តែម្តង។ ជនសង្ស័យបន្តថា ពេលដែលធ្វើសកម្មភាពបានសម្រេចហើយ ខ្លួនក៏ឡើងទៅបន្ទប់ខ្លួនវិញដែលនៅជាន់ទី២ ដើម្បីយកការបូបខោអាវ ។ លុះពេលចុះមកវិញ គ្រាន់តែបោះជើងឡើងបញ្ឆះម៉ូតូបម្រុងជិះចេញទៅ ស្រាប់តែម្ចាស់មកទាន់ ចាប់ប្រគល់ជូនសមត្ថកិច្ចតែម្តង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់វិញ៕
ភ្លេចខ្លួនតែមួយព្រិចភ្នែកសោះ! ចូលមើលទឹកធ្លាក់តែមួយភ្លែតសោះ មកវិញ ចោរវាយកញ្ចក់ឡានយកអីវ៉ាន់ខ្ទេច នៅទឹកធ្លាក់ពពកវិលភ្នំបូកគោ
កំពត៖ក្នុងថ្ងៃឈប់សម្រាកពេញ១សប្តាហ៍នេះ ឃើញថាបងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ បានសម្រុកធ្វើដំណើកម្សាន្តស្ទើរគ្រប់ទិសទី ដែលក្នុងនោះមានទីកន្លែងកម្សាន្តសំខាន់ៗដូចជា ទឹកដីខេត្តសៀម ខេត្តមណ្ឌលគិរី កំពង់សោម កំពត និងទីកន្លែងផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទោះយ៉ាងណា អ្វីដែលគួរឲ្យសោកស្តាយ និងនឹកស្មានមិនដល់នោះ គឺមានករណីចោរឆ្លៀតឱកាសនិយម បានធ្វើសកម្មភាពវាយកម្ទេចកញ្ចក់រថយន្តស៊េរីទំនើប១គ្រឿង ប្រមូលយករបស់របស់ឥវ៉ាន់ក្នុងឡានភ្ញៀវទេសចរឡើងខ្ទេចតែម្តង ខណៈម្ចាស់ទៅមើលទឹកធ្លាក់តែមួយភ្លែត នៃរមណីដ្ឋានជ្រោះទឹកធ្លាក់ពពកវិល ដែលមានទីតាំងស្ថិតនៅលើកំពូលភ្នំបូកគោ ក្នុងទឹកដីខេត្តកំពត។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Phannath Nat ដែលជាម្ចាស់ឡានរងគ្រោះ បានបង្ហោះរូបភាព និងសរសេរបញ្ជាក់កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ឲ្យដឹងថា៖ «ចោរវាយកញ្ចក់ឡានយកអីវ៉ាន់ខ្ទេច ទឹកធ្លាក់ពពកវិល ភ្នំបូកគោ ចូលមើលទឹកធ្លាក់តែមួយភ្លែតសោះ»។តាមរយៈរូបភាពនេះផងដែរ សូមបងប្អូនទាំងអស់គ្នា ធ្វើដំណើរកម្សាន្តដោយការប្រុងប្រយ័ត្ន មិនថាទាំងការធ្វើដំណើរនៅលើដងផ្លូវទាំងទៅនិងមក និងថែរក្សាសុខភាពពីកូវីដ១៩ ប៉ុណ្ណោះទេ គឺត្រូវប្រយ័ត្នប្រយែងរបស់ទ្រព្យមានតម្លៃ ដាក់ក្នុងរថយន្តរថយន្ត ព្រោះថាសូម្បីតែទីកន្លែងមានសន្តិសុខយាមកាម ក៏ចោរឆ្លៀតឱកាសនិយមអាចធ្វើសកម្មភាពបែបនេះបានដែរ៕