Related Articles
អាវុធហត្ថខណ្ឌសែនសុខ ទទួលអំណោយម៉ូតូ០២គ្រឿង ពីសប្បុរសជន!
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយឯក ព្រុំ ស័ក្តា មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានទទួលអំណោយជាម៉ូតូ Honda ADV ចំនួន០២គ្រឿង ពីក្រុមហ៊ុន(KHAMACITY GROUP) ដែលស្រឡាញ់គ្រាំទ្រសកម្មភាពការងារកងរាជអាវុធហត្ថ។ ឆ្លៀតក្នុងឱកាសនោះលោកវរសេនីយឯក ព្រុំ ស័ក្តា បានថ្លែងអំណរគុណដល់សប្បុរសជន ដែលជានិច្ចកាល ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខកងកម្លាំងកងរាជអាវុធហត្ថ។ លោកមេបញ្ជាការអាវុធហត្ថខណ្ឌសែនសុខ បានបញ្ជាក់បន្តថា ការឧបត្ថម្ភម៉ូតូនៅពេលនេះ អាចជួយសម្រួលក្នុង ការបំពេញភារកិច្ច រក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ប្រចាំការល្បាតការពារប្រជាពលរដ្ឋក្នុងភូមិសាស្រ្តឱ្យរឹតតែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ នាឱកាសនោះដែរ លោកមេបញ្ជាការអាវុធហត្ថខណ្ឌសែនសុខ ក៏បានប្រគល់ជូននូវប័ណ្ណថ្លែងអំណរគុណ និងជូនពរដល់សប្បុរសជន ព្រមទាំងក្រុមគ្រួសារ ឱ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងសម្រេចបាននូវគ្រប់កិច្ចការទាំងអស់៕
ឃាត់អ្នកមនុស្ស ១២នាក់ ពាក់ព័ន្ធបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់
អជ្ញាធរមានសមត្ថកិច្ច បានចុះបង្រ្កាបមនុស្សចំនួន ១២នាក់ និងរឹបអូសបានឈើប្រណិតៗ រួមនិងឧបករណ៍សម្រាប់អាឈើជាច្រើនប្រភេទ បន្ទាប់ពីមានបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ហាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យបង្រ្កាបបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់។ អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ អាជ្ញាធរបានរឹបអូសឈើប្រភេទលេខ១ សរុបចំនួន ៧៣ម៉ែត្រត្រីគុណ៦៧២, ឈើហ៊ុបមូលចំនួន ៤ រថយន្ត (មិនទាន់វាស់វែង) និងឃាត់រថយន្តសណ្តោងរ៉ឺម៉កចំនួន ៧គ្រឿង គោយន្តកន្ត្រៃចំនួន១ ៣គ្រឿង ម៉ូតូ ចំនួន ១គ្រឿង កៅឡាក់ ១៤គ្រាប់។ ជាមួយគ្នានេះដែរ បានឃាត់ខ្លួនជនដែលពាក់ព័ន្ធចំនួន ១២នាក់ ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើបន្តនីតិវិធី។ ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពី នាយឧត្តមសេនីយ៍ សៅ សុខា បានទទួលដំណឹងតាមបណ្តាយសង្គមដែលផ្សព្វផ្សាយព្រាងព្រាតអំពីសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឈើតាមគោយន្តកន្ត្រៃជាច្រើនគ្រឿង យកទៅលក់ឱ្យក្រុមហ៊ុនមួយដោយគ្មានការញញើតពីអាជ្ញាធរឡើយ។ លោក សៅ សុខា បានចេញបទបញ្ជាឱ្យបង្រ្កាបឱ្យខាងតែបាននូវជនល្មើសព្រៃឈើ និងបញ្ជា និងបាញ់ទៅជនល្មើសប្រសិនហ៊ានបាញ់មកលើសមត្ថកិច្ច ហើយក៏អាចប្រើប្រាស់រថពាសដែកក្នុងករណីចាំបាច់។ លោកបានអះអាងថា ដោយសារតែមន្ត្រីស្រុកនិងព្រៃ ត្រូវរ៉ូវគ្នា ទើបធ្វើឱ្យបទល្មើសព្រៃឈើមានការកើនឡើង។ លោកថ្លែងដូច្នេះថា៖ «បើមេព្រៃ […]
វ៉ាក់សាំង AstraZeneca ៦៦ម៉ឺន ៨ពាន់ដូសទៀត ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន បានមកដល់កម្ពុជាហើយ…
រាជធានីភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ AstraZeneca ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនចំនួន ៦៦ម៉ឺន ៨ពាន់ (៦៦៨,០០០) ដូសទៀត បានដឹកមកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ គ្រាដែល រាជរដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួន ១លានដូសដល់កម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលរាតត្បាតនៅកម្ពុជា។វ៉ាក់សាំងដែលដឹកមកដល់កម្ពុជា នាយប់នេះ គឺជាលើកទី២ និងជាចំនួនបង្គ្រប់ចំនួន ១លានដូស ខណៈជើងទី១ បានដឹកមកដល់កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ក្នុងចំនួន ៣៣ម៉ឺន ២ពាន់ ( ៣៣២, ០០០)ដូស រួចមកហើយ។ ជប៉ុន គឺជាប្រទេសមួយ ដែលបានរួមចំណែកជាច្រើនជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែង ក្នុងពេលប្រគល់ និងទទួលវ៉ាក់សាំង កាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២១ ថា ការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូសនេះ គឺធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា […]