ខេត្តពោធិ៍សាត់៖ នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១ និង ៣៥នាទីរសៀល ក្រោយពីទទួលបានមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបល្បែងស៊ីសង(មាន់ជល់តាមអនឡាញ) នៅចំណុចកញ្ចុះទុកចោលមួយកន្លែង ស្ថិតនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនមនុស្សបានចំនួន០៨នាក់ប្រុស និងដកហូតបានវត្ថុតាងមួយចំនួន។វត្ថុតាងដកហូតបានរួមមាន:១.ទូរស័ព្ទដៃចំនួន១៤គ្រឿង(មានវេបសាយមាន់ជល់ចំនួន០៨គ្រឿង)២.ម៉ូតូចំនួន០៧គ្រឿង៣.រថយន្តចំនួន០១គ្រឿងបច្ចុប្បន្នមនុស្សទាំងអស់ រួមទាំងវត្ថុតាងសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ចាត់ការតាមនិតិវិធីច្បាប់៕
Related Articles
បុរសវ័យជាង៤០ឆ្នាំ ដែលជាម្ចាស់រថយន្ត 570 បាញ់សម្លាប់យុវជនម្នាក់ដែលជាមុខសញ្ញាសង្ស័យត្រូវបានឃាត់ខ្នូនហើយ…
ភ្នំពេញ÷បុរសម្នាក់ដែលជាខ្មាំងកាំភ្លើងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌសហការជាមួយនឹងកម្លាំងមូលដ្ឋាន ខណ្ឌសែនសុខធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានឡោមព័ទ្ធផ្ទះជនសង្ស័យ ស្រាប់តែពេលនោះជនសង្ស័យក៏បានចេញមកសារភាពខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ មូលដ្ឋានខណ្ឌទួលគោក។យោងតាមចម្លើយសារភាពរបស់បុរសវ័យចំណាស់ជាម្ចាស់រថយន្ត lexus570 ដែលបានបាញ់ប្រហារលើយុវជនម្នាក់នោះបានឲ្យដឹងថាខ្លួនកំពុងតែជិះរថយន្តស្រាប់តែយុវជនដែលជាជនសង្ស័យបានជិះម៉ូតូ។មកប៉ះជាមួយនឹងរថយន្តរបស់គាត់ ហើយមិនឈប់ព្យាយាមគេច បន្ថែមទៀតក៏ឮសំឡេងស្រែកមកថាចោរៗ ផងនោះ បានដកកាំភ្លើងបាញ់ចេញពីក្នុងរថយន្តបាញ់ ពីក្រោយបណ្ដាលឲ្យស្លាប់តែម្ដង។បច្ចុប្បន្នបុរសជាជនដៃដល់មានឈ្មោះ សៅ សុខុន ភេទប្រុសអាយុ ៤១ ឆ្នាំ មានទីលំនៅ សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ ភ្នំពេញ ជិះរថយន្តម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BX-7799ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខ ដើម្បីសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។គួរបញ្ជាក់ផងដែរនៅវេលាម៉ោងម៉ោង០១និង២០នាទីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២២ យុវជនម្នាក់ដែលគេសង្ស័យថាជាមុខសញ្ញាគាស់ផ្ទះខណៈដែលកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងតែតាម ភ្លាមនោះប្រហែលជាជនសង្ស័យដឹងមុនឬយ៉ាងណា បានព្យាយាមជិះគេចខ្លួន ស្រាប់តែមានបុរសម្នាក់កំពុងតែជិះរថយន្តម៉ាកលុចស៊ីស ៥៧០ បានដកកាំភ្លើងបាញ់ទៅលើយុវជនដែលគេសង្ស័យ ជាមុខសញ្ញាចោរពីក្រោយខ្នងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅម្ដុំ សាលា IU ចំណុចផ្លូវលេខ ១០១១ កែងជាមួយនឹងផ្លូវលេខ១៩៧៨ មូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។តាមមន្រ្តីជំនាញបានឱ្យដឹងថាជនរងគ្រោះ ឈ្មោះ រិទ្ធិ ចិត្ត្រា អាយុ២៤ឆ្នាំ ស្នាក់នៅផ្លូវលំ ភូមិ រោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ […]
អង្គភាពប្រឆាំងអំពើពុករលួយអាស៊ាន នឹងបើកកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី១៦ តាមរយៈសន្និសិទវីដេអូ ដើម្បី ចែករំលែកបទពិសោធន៍ថ្មីៗ ក្នុងការពង្រឹងសមត្ថភាពលើការងារប្រឆាំងអំពើពុករលួយ
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នឹងចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី១៦ នៃអង្គភាពប្រឆាំងអំពើពុករលួយអាស៊ាន ឬហៅកាត់ថាអាស៊ានផេក ASEAN-PAC (ASEAN Parties Against Corruption) ដែលលើកនេះ ភាគីវៀតណាមជាម្ចាស់ផ្ទះនិងដឹកនាំកិច្ចប្រជុំតាមរយៈសន្និសីទវីដេអូ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២០ ។ កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានផេកជាវេទិកាសម្រាប់សមាជិកប្រទេសនីមួយៗ ក្នុងអាស៊ាន បន្តពិភាក្សា និងចែករំលែកបទពិសោធន៍ថ្មីៗ ក្នុងការពង្រឹងសមត្ថភាពលើការងារប្រឆាំងអំពើពុករលួយនៃទីភ្នាក់ងារ ឬអង្គភាពប្រឆាំងអំពើពុករលួយ របស់បណ្តាប្រទេសអាស៊ានដើម្បីជួយពង្រឹងការងារទីភ្នាក់ងារ ឬអង្គភាពជាតិរបស់ខ្លួន ក៏ដូចជាកិច្ចសហប្រតិបត្តិការ តំបន់ក្នុងចំណោមបណ្តាប្រទេសសមាជិកទាំងអស់ ប្រកបដោយប្រសិទ្ធភាព ។ មូលបទនៃកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានផេកលើកទី ១៦ នេះផ្តោតទៅលើ “អភិបាលកិច្ចកាន់តែល្អប្រសើរ អំពើពុករលួយកាន់តែថយចុះ” ។ ភាគី អ .ប.ព . កម្ពុជា អម ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមក្នុងកិច្ចប្រជុំមានសមាជិក ៧ រូប […]
រកឃើញអ្នកសង្ស័យមានជំងឺកូវីដ-១៩ ចំនួន៤នាក់ នៅខណ្ឌដូនពេញ
ភ្នំពេញ ៖ ក្រុមគ្រូពេទ្យ បានចុះយកអ្នកសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ ចំនួន៤នាក់ (ស្រី២នាក់, កុមារអាយុ ២ឆ្នាំម្នាក់ និងអាយុ ៨ឆ្នាំម្នាក់) ដែលពាក់ព័ន្ធនិង «ព្រឹត្តិការណ៍២០កុម្ភៈ» នៅផ្ទះលេខ៩៤E៤ មហាវិថីព្រះមុនីវង្ស សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ទៅមន្ទីរសម្ភពក្រុង។ យោងតាមហ្វេសប៊ុក របស់រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង៩ព្រឹក ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរង បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សម្របសម្រួលជូនក្រុមគ្រូពេទ្យខាងមន្ទីរពេទ្យក្រុង ចុះយកអ្នកសង្ស័យដែលមានកូវីដ ចំនួន៤នាក់ ( ស្រីចំនួន២នាក់ កុមារ ចំនួន២នាក់ អាយុ២ឆ្នាំម្នាក់ និងអាយុ ៨ឆ្នាំម្នាក់) ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍២០កុម្ភៈ» ផ្ទះលេខ៩៤E៤ មហាវិថីព្រះមុនីវង្ស សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ទៅមន្ទីរសម្ភពក្រុង៕