ភ្នំពេញ ៖ ក្រុមគ្រូពេទ្យ បានចុះយកអ្នកសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ ចំនួន៤នាក់ (ស្រី២នាក់, កុមារអាយុ ២ឆ្នាំម្នាក់ និងអាយុ ៨ឆ្នាំម្នាក់) ដែលពាក់ព័ន្ធនិង «ព្រឹត្តិការណ៍២០កុម្ភៈ» នៅផ្ទះលេខ៩៤E៤ មហាវិថីព្រះមុនីវង្ស សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ទៅមន្ទីរសម្ភពក្រុង។
យោងតាមហ្វេសប៊ុក របស់រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង៩ព្រឹក ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរង បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សម្របសម្រួលជូនក្រុមគ្រូពេទ្យខាងមន្ទីរពេទ្យក្រុង ចុះយកអ្នកសង្ស័យដែលមានកូវីដ ចំនួន៤នាក់ ( ស្រីចំនួន២នាក់ កុមារ ចំនួន២នាក់ អាយុ២ឆ្នាំម្នាក់ និងអាយុ ៨ឆ្នាំម្នាក់) ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍២០កុម្ភៈ» ផ្ទះលេខ៩៤E៤ មហាវិថីព្រះមុនីវង្ស សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ទៅមន្ទីរសម្ភពក្រុង៕